ម្ចាស់​យំ​លេង​ចេញ​ហើយ បើ​មាសប្រាក់​ទុក​ក្នុង​កេស​អស់​គ្មាន​សល់ មិន​តិច​ឡើយ​នេះ


ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍​បឋម មាន​ចោរលួច​គាស់​សោ​បន្ទប់​ក្រោមផ្ទះ​របស់​ប្រជាពលរដ្ឋ​លួច​យក​មាស​អស់​២​តម្លឹង​៨​ជី​៥​ហ៊ុន ជញ្ជៀន​ផ្លា​ក​ទី​ន​២​ជី និង​ប្រាក់​១,២៣៥​ដុល្លារ ។ ករណី​ចោរលួច​កាត់​សោ​យក​មាសប្រាក់​នេះ​កើតឡើង កាលពី​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩​នៅ​វេលា​ម៉ោង​៧​និង​៤៥​នាទី​យប់ នៅ​ភូមិ​ខ្នុរ ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ។

សេចក្តីរាយការណ៍​បន្ត​ថា បើ​តាម​លោក​អនុសេនីយ៍ទោ នាង​ចាន់​រតនា​បុប្ផា នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​រមាំង​ថ្កោល បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​រង​គ្រោះ​ឈ្មោះ​តូច ទាន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ​មុំ រស់នៅ​ភូមិ​ខ្នុរ​ឃុំ​រមាំង​ថ្កោល ត្រូវ​ក្រុម​ចោរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ចូល​មក​លួច​គាស់​យក​ទ្រព្យសម្បត្តិ​របស់​គាត់ ដែល​ទុក​ក្នុង​បន្ទប់​ខាងក្រោម​ផ្ទះ​អស់​គ្មាន​សល់​រួម​មាន​ប្រាក់​ចំនួន​១,២៣៥​ដុល្លារ ខ្សែ​ក​មាស​២​ខ្សែ ទម្ងន់​១​តំឡឹង​៧​ជី​៥​ហ៊ុន ខ្សែដៃ​មាស​២​ខ្សែ​ទម្ងន់​៨​ជី ចិញ្ចៀនមាស​១​វង់ ទម្ងន់​៣​ជី និង​ចិញ្ចៀន​ប្លា​ទី​ន​២​វង់ ទម្ងន់​២​ជី យក​ទៅ​បាត់ ហើយ​ដាក់​ការ​សង្ស័យ​ថា ជា​មនុស្ស​ស្គាល់គ្នា​ធ្លាប់​ចេញចូល​ផ្ទះ​របស់​ជន​រង​គ្រោះ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បើ​តាម​ការ​ស្រាវជ្រាវ ជន​រង​គ្រោះ​ដូច​ជា មិន​ច្បាស់​ថា ចោរ​ចូល​លួច​យក​តាំងពី​ថ្ងៃ​ណា​ទេ គឺ​កេស​ដាក់​លុយកាក់ និង​មាស គឺ​ទុក​ក្នុង​ទូ ក្នុង​បន្ទប់​ក្រោមផ្ទះ ហើយ​ចោរ គឺ​គាស់​ទូ​រួច​គាស់​កេស​យក​លុយ និង​មាស​ទៅ​បាត់​ហើយ នៅ​យប់​កើតហេតុ​ជន​រង​គ្រោះ​ទៅ​បើក​ទូ​ទើប​ដឹង​ថា មាន​ចោរ​គាស់​កេស​យក​លុយ និង​មាស​ខ្សែ​ក ខ្សែដៃ និង​ជញ្ជៀន​ទៅ​បាត់​ទើប​ឆោឡោ និង​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

ទោះបីជា​យ៉ាងណា សមត្ថកិច្ច​បាន​កោះហៅ​មនុស្ស​ពី​បី​នាក់ ដែល​ធ្លាប់​ចេញចូល​ក្នុងផ្ទះ​ជន​រង​គ្រោះ​ហើយ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​មក​សាកសួរ លទ្ធផល​យ៉ាងណា​សមត្ថកិច្ច និង​ផ្តល់​ព័ត៌មាន​ពេល​ក្រោយ តែ​សមត្ថកិច្ច​និយាយ​ថា វា​ដូច​រាវរក​ម្ជុល​នៅ​ក្នុង​បាតសមុទ្រ​អី​ញ្ចឹ​ង ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ