ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​កូរ៉េ​​​ពី​អា​មេ​រិ​ក ​គ្រង​មកុដ Miss Korea 2019

4 ឆ្នាំ មុន

ឆ្នាំ​នេះ​ បេ​ក្ខ​នារី​បវរកញ្ញា​កូរ៉េ បាន​ទៅ​លើ​កញ្ញា គី​ម សេយន់ (Kim Sae-yeon) ដែល​មាន​អាយុ២០ឆ្នាំ ។ កញ្ញា…

ឆ្នាំ​នេះ​ បេ​ក្ខ​នារី​បវរកញ្ញា​កូរ៉េ បាន​ទៅ​លើ​កញ្ញា គី​ម សេយន់ (Kim Sae-yeon) ដែល​មាន​អាយុ២០ឆ្នាំ ។ កញ្ញា គី​ម ដែល​មក​ពី​សហរដ្ឋអាមេរិក​ ត្រូវ​បាន​គ្រង​មកុដ​ជា​អ្នក​ឈ្នះ​ពានរង្វាន់​បវរកញ្ញា​កូរ៉េឆ្នាំ២០១៩ (Miss Korea 2019) ដែល​បាន​គេ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សាល Grand Peace ក្នុង​សា​លក​វិទ្យាល័យ Kyung Hee កាលពី​ថ្ងៃ​ទី ១១ ខែកក្កដា ឆ្នាំ ២០១៩ មកនេះ នេះ​បើ​យោង​តាម​កាសែត Korea Times ។

ការ​ប្រឡង​បវរកញ្ញា​កូរ៉េ​លើក​ទី ៦៣ នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ Hankook Ilbo ហើយ​ត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺរ​ណេ​ត​នៅ​លើ​គេហទំព័រ YouTube និង Facebook ។ ចៅក្រម​នៃ​ការ​ប្រកួត​នេះ​មាន​បុគ្គលិកលក្ខណៈ​ពី​ឧស្សាហកម្ម​ផ្សេង​ៗ​គ្នា​ដូច​ជា​ខាង​ផ្នែក​បង្ហាញ​ម៉ូ​ដ ផ្នែក​តន្ត្រី និង​ផ្នែក​កម្សាន្ត ។ នៅ​ក្នុង​ពិធី​នេះ​ក៏​មានការ​ចូលរួម​ពី​តារា​សម្ដែង​ល្បី​ៗ ក៏​ដូច​ជា​អតីត​បវរកញ្ញា​កូរ៉េ​ផង​ដែរ ។

គី​ម សេ យន់ ដែល​ជា​អ្នក​រចនា​ក្រា​ហ្វិ​ច​បាន​ផ្តួល​ដៃគូ​ប្រកួតប្រជែង ៣១ នាក់​ផ្សេង​ទៀត នៅ​ក្នុង​ព្រឹត្ដិ ការណ៍​នោះ ជា​ពិសេស​អាច​ផ្តួល​អ្នក​ចុង​ក្រោយ​ដែល​រួម​មាន ៖ កញ្ញា Shin Yoon-ah អាយុ ២២ ឆ្នាំ​មក​ពី​ទីក្រុង​សេ​អ៊ូ​ល ។

Lee Hye-ju អាយុ ២១ ឆ្នាំ​មក​ពី​ទីក្រុង Daegu ។ Shin Hye-ji អាយុ ២៣ ឆ្នាំ​មក​ពី​ទីក្រុង​សេ​អ៊ូ​ល ។ Woo Hee-jun អាយុ ២៥ ឆ្នាំ​មក​ពី​ទីក្រុង Busan និង Ulsan ។ Lee Da-hyun អាយុ ២២ ឆ្នាំ​មក​ពី​ទីក្រុង​សេ​អ៊ូ​ល និង Lee Ha-nuey អាយុ ២៣ ឆ្នាំ​មក​ពី​ទីក្រុង Daegu៕​ ប្រភព​៖ nextshark ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ