ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ក្នុង​ការ​សន្សំ​លុយ​ដែល​មនុស្ស​គ្រប់​រូប​អាច​ធ្វើ​បាន

4 ឆ្នាំ មុន

មនុស្ស​គ្រប់​រូប​ដឹង​ថា​ ខ្លួន​ត្រូវ​តែ​សន្សំ​លុយ ប៉ុន្តែ​ការ​ធ្វើ​វា​មិន​ងាយស្រួល​ ដូច​ការ​និយាយ​ឡើយ​។ អ្នក ជំនាញ​ផ្នែក​លុយ​ជា​ច្រើន​ផ្តល់​យោបល់​ឲ្យ​សន្សំ​ប្រមាណ​១០ ​ទៅ​២០%​នៃ​ប្រាក់​ចំណូល​របស់​ខ្លួន​ ជា​រៀង​រាល់​ខែ ប៉ុន្តែ​វា​ក៏​មិន​ងាយស្រួល​ដែរ​ ខណៈ​ដែល​ការ​ចំណាយ​របស់​មនុស្ស​ជា​ច្រើន​ចេះ​តែ​កើនឡើង​។…

មនុស្ស​គ្រប់​រូប​ដឹង​ថា​ ខ្លួន​ត្រូវ​តែ​សន្សំ​លុយ ប៉ុន្តែ​ការ​ធ្វើ​វា​មិន​ងាយស្រួល​ ដូច​ការ​និយាយ​ឡើយ​។ អ្នក ជំនាញ​ផ្នែក​លុយ​ជា​ច្រើន​ផ្តល់​យោបល់​ឲ្យ​សន្សំ​ប្រមាណ​១០ ​ទៅ​២០%​នៃ​ប្រាក់​ចំណូល​របស់​ខ្លួន​ ជា​រៀង​រាល់​ខែ ប៉ុន្តែ​វា​ក៏​មិន​ងាយស្រួល​ដែរ​ ខណៈ​ដែល​ការ​ចំណាយ​របស់​មនុស្ស​ជា​ច្រើន​ចេះ​តែ​កើនឡើង​។ យ៉ាងណា​ក្តី វា​មិនមែន​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​ទេ​។ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​សន្សំ​ថវិកា អ្នក​អាច​សាកល្បង​វិធី​ខាងក្រោម​បាន​៖

១. កុំ​ចាយ​ក្រដាសប្រាក់៥​ដុល្លារ

ប្រសិនបើ​អ្នកជា​មនុស្ស​ចាយប្រាក់ អ្នក​អាច​រៀប​សន្សំ​បាន​ ដោយ​គ្រាន់តែ​ទុក​រាល់​ក្រដាសប្រាក់​៥​ដុល្លារ ឬ​២​ម៉ឺន​រៀល ​។ បន្ទាប់​មក អ្នក​ត្រូវ​កំណត់​រយៈពេល​ដែល​អ្នក​ចង់​សន្សំ ឧទាហរណ៍​ដូច​ជា​៦​ខែ ​ឬ​៣​ខែ​ជាដើម ​រួច​អ្នក​នឹង​មាន​ប្រាក់​សល់​ជាក់​ជា​មិន​ខាន ​។ ប្រាកដ​ណាស់ វិធី​នេះ​ អាច​មាន​ប្រសិទ្ធិ​ភាព​ទៅ​បាន​ប្រសិនបើ​អ្នក​មិន​បង្កើន​ការ​ចំណាយ​ផង​ដែរ​ ។ ប្រសិនបើ​អ្នក​ទម្លាប់​ចាយវាយ​មួយ​ខែ​២០០​ដុល្លារ​នោះ​ អ្នក​គួរតែ​រក្សា​ចំនួន​នេះ​។

វិធី​មួយទៀត​ គឺ​ការ​សន្សំ​លុយរាយ​ទុក​ ។ អ្នក​អាច​ទុក​ក្រដាសប្រាក់​១​ដុល្លារ ១០០​រៀល ៥០០​រៀល ១០០០​រៀល ឬ​២០០០​រៀល​ជាដើម ​និង​ហាម​ខ្លួន​កុំ​ឲ្យ​ចាយប្រាក់​ទាំងអស់ ​រហូត​ដល់​ពេល​ណាមួយ​ជា​កំណត់​ ។ ឧទាហរណ៍ ​ដូច​ជា​អ្នក​សន្សំ​១​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ហើយ​អ្នក​បន្ត​ធ្វើ​ដូច្នេះ​បាន​៣​ខែ​នោះ​ អ្នក​ទទួល​បាន​ប្រមាណ​៩០​ដុល្លារ​ទៅ​ហើយ​។

លើស​ពី​នេះ​ទៅ​ទៀត មនុស្ស​ភាគច្រើន​ចៀសវាង​ការ​ចាយវាយ​ពេល​ដែល​ពួក​គេ​មាន​ក្រដាសប្រាក់​ធំ​ក្នុង​ខ្លួន ដូច្នេះ​ការ​យក​ក្រដាសប្រាក់​ដុំ​ជាប់​ខ្លួន ​ក៏​អាច​កាត់​បន្ថយ​ការ​ចំណាយ​អ្នក​ដែរ​។

២-ឧស្សាហ៍​លុប Browsing History

យុវវ័យ​ជា​ច្រើន​ចូល​ចិត្តការ​ទិញ​ទំនិញ​លើ​អ៊ី​ន​ធើ​ណែ​ត​ឬ​លើ​ប្រព័ន្ធ​សង្គម ​។ វិធី​មួយ​ដែល​អាច​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​ថវិកា​លើ​អ្វី​ដែល​ខ្លួន​មិន​ត្រូវការ​នោះ ​គឺ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​សង្គម ឬ​ឧស្សាហ៍​លុប Browsing History ព្រោះ​ទូរស័ព្ទ​និង​កុំព្យូទ័រ​របស់​យើង​ប្រមូល​រាល់​ទិន្នន័យ​ដែល​យើង​បាន Search រក ឬ​មើល​។ ដូច្នេះ​អ្នក​ដែល​ឧស្សាហ៍​ចុច​លើ Page ដែល​លក់​សម្ភារៈ​ផ្សេង​ៗ​និង​ឧស្សាហ៍​ឃើញ​ហាង​ដទៃ​ដែល​លក់​ផលិតផល​ដូច​គ្នា​ហើយ​។

៣-ទុក​លុយ​ក្នុង​គណនី​សន្សំ

ប្រសិនបើ​អ្នកជា​បុគ្គលិក​ ដែល​បើកប្រាក់​បៀវត្សរ៍​ជា​សាច់ប្រាក់ ឬ​មាន​គណនី​ធនាគារ​ច្រើន អ្នក​គួរតែ​ប្រញាប់​វេរ​លុយ ឬ​យក​ប្រាក់បៀវត្សរ៍​ទៅ​ដាក់​ក្នុង​គណនី​សន្សំ​ភ្លាម​ៗ ​បន្ទាប់​ពី​ពេល​បើកប្រាក់​បៀវត្សរ៍​។ មនុ​​ស្ស​យើង​តែងតែ​រមាស់​ដៃ​ចង់​ចាយវាយ​ពេល​ ដែល​មាន​លុយ​ជាប់​ខ្លួន​ច្រើន ដូច្នេះ​ការ​យក​វា​ទៅ​ដាក់​ក្នុង​គណនី​ធនាគារ​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ផង​ដែរ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ