ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​​ឱ្យស្នងការ​ខេត្តបាត់​ដំបង ត្រូវ​មើលឡើង​វិញ​​«​ចោរប្លន់​»​នៅ​បាណ​ន់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ «​អ្នកស្រុក​បាណ​ន់​រំពឹង​អ្វី​ទៅ បើ​ចោរប្លន់​អត់​មាន​អ្នក​ខ្វល់​» នេះ​ជា​ចំណងជើង​អត្ថបទ​ដ៏​រសើ​ប​មួយ​ ដែល​កោះសន្តិភាព​បាន​ចុះ​ផ្សាយ កាលពី​ថ្ងៃ​ទី​០៥​ មិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ ហើយ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ…

ខេត្តបាត់ដំបង ​៖ «​អ្នកស្រុក​បាណ​ន់​រំពឹង​អ្វី​ទៅ បើ​ចោរប្លន់​អត់​មាន​អ្នក​ខ្វល់​» នេះ​ជា​ចំណងជើង​អត្ថបទ
​ដ៏​រសើ​ប​មួយ​ ដែល​កោះសន្តិភាព​បាន​ចុះ​ផ្សាយ កាលពី​ថ្ងៃ​ទី​០៥​ មិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ ហើយ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ លើកយក​មក​ធ្វើ​ជា «​កម្មវត្ថុ​» នៅ​ក្នុង​លិខិត​របស់​ខ្លួន​ផ្ញើ​ជួន​មក​លោកស្នងការ​ខេត្តបាត់ ដំបង ដើម្បី​ធ្វើការ​ពិនិត្យ​ជា​សមត្ថកិច្ច (​ដែល​ទំនង​សំដៅលើ​ភាព​អសកម្ម​របស់​សមត្ថកិច្ច​) រួច​ធ្វើ​របាយ
​ការ​ណ៍​ជាក់លាក់​ជូន​ក្រសួង​មហាផ្ទៃ ដើម្បី​ក្រសួង​មាន​លទ្ធភាព​ចាត់ការ​បន្ត​អំពី​ករណី​នេះ​ ។ សូមរំលឹកថា៖ អ្នកស្រុក​បាណ​ន់​រំពឹង​អ្វី​ទៅ? ​បើ​ចោរប្លន់​អត់​​មាន​អ្នក​​ខ្វល់​..!

បើ​យោង​លើ​ខ្លឹមសារនៅក្នុងលិខិត​លេខ១៤៧៧ ស​ជ​ណ ចុះ​ថ្ងៃ​ទី​០១ កក្កដា ២០១៩ របស់​ក្រសួង​មហា ផ្ទៃដែល​កោះសន្តិភាព ទើប​ទ​ទូល​បាន​កាលពី​ថ្ងៃ​ទី​០៧ កក្កដា គឺ​ក្រសួងមហាផ្ទៃ​បាន​ជម្រុញ​ឲ្យ​លោក​ឧត្តមសេនីយទោ អ៊ុ​ច សុ​ខុន ស្នងការ​ខេត្ត ធ្វើការ​ពិនិត្យ​ជា​សមត្ថកិច្ច​ដែល​ «​កម្មវត្ថុ​» នៃ​ការ​ពិនិត្យ​ឡើង​វិញ​នេះ ក្រសួងមហាផ្ទៃ​បាន​លើកយក​អត្ថបទ​ដ៏​រស៊ើប​​មួយ​ដែល​កោះសន្តិភាព​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​០៥ មិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ មាន​ចំណងជើង​ថា «​អ្នកស្រុក​បាណ​ន់​រំពឹង​អ្វី​ទៅ បើ​ចោរប្លន់​អត់​មាន​អ្នក​ខ្វល់​» ដែល​បរិយាយ​អំពី​ការ​មិន​អើពើ​របស់​សមត្ថកិច្ច ក្រោយ​ពី​មាន​ករណី​«​ប្លន់​»​។

​ជា​ចុង​ក្រោយ ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​នោះ​ថា «​ក្រោយ​ពី​បាន​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​សារ​
ព័ត៌​​មាន​ខាងលើ ក្រសួងមហាផ្ទៃ សូម​បង្វែរ​ករណី​នេះ ជូន​លោក​ឧត្តមសេនីយទោ ស្នងការ​ខេត្តបាត់ដំបង ពិនិត្យ​ជា​សមត្ថកិច្ច រួច​ធ្វើ​សេចក្ដី​រាយ​ការ​ណ៍ ជា​លាយ​លក្ខ​ណ៍អក្សរ​មក​ក្រសួងមហាផ្ទៃ​វិញ ដើម្បី​ក្រសួង​មាន​មូលដ្ឋាន​ចាត់ការ​បន្ត​។

ឆ្លើយ​តប​នឹង​លិខិត​ក្រសួងមហាផ្ទៃ​នេះ បើ​តាម​ប្រសា​ស​ន៍លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្តបាន​ឲ្យ​ដឹង​ថា បើ​ពិនិត្យ​លើ​ខ្លឹមសា​រនៃ​លិខិត​ក្រសួងមហាផ្ទៃ​ខាងលើ​នេះ គឺ​ក្រសួង​ស្នើ​ឲ្យ​មាន​ស៊ើប អង្កេត ឬ ចុះ​ស្រាវជ្រាវ​ឡើង​វិញ នូវ​ភាព​មិន​ប្រក្រតី ឬ ភាព​អសកម្ម​របស់​សមត្ថកិច្ច ដែល​ពាក់ព័ន្ធ​នឹង​អំពើ​«​ប្លន់​» នៅ​ស្រុក​បាណ​ន់ កាលពី​ចុងខែ​ឧសភា កន្លង​ទៅ​ថ្មី​ៗ​នេះ​ ។ លោកស្នងការ​រង​បាន​បញ្ជាក់​ថា បើ​ពិនិត្យ​លើ​ខ្លឹមសារនៃ​«​កម្មវត្ថុ​» គឺ​ក្រសួង​ហាក់​បាន​ផ្ដោត​ខ្លាំង​ទៅ​ចំណុច​មួយ​ចំនួន ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​មិន​«​អើពើ​»​របស់​សមត្ថកិច្ច​ចំពោះ​ហេតុ​ការ​ណ៏​ដែល​បាន​កើតឡើង​។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ