ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី​វ័យក្មេង​សោះ តែ​កុំ​មើល​ផ្ទះ តម្លៃ​កប់​ពពក

4 ឆ្នាំ មុន

ថៃ​៖ សម្រាប់​អ្នក​ដែល​និយម​ទស្សនា​រឿង​ថៃ អាច​នឹង​ស្គាល់​តារា​សម្ដែង​ស្រី​រូប​នេះ​តាម​រយៈ​រឿង Hormones កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ដែល​នោះ​គឺ​នាង Sutatta Udomsilp វ័យ ២២…

ថៃ​៖ សម្រាប់​អ្នក​ដែល​និយម​ទស្សនា​រឿង​ថៃ អាច​នឹង​ស្គាល់​តារា​សម្ដែង​ស្រី​រូប​នេះ​តាម​រយៈ​រឿង Hormones កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ដែល​នោះ​គឺ​នាង Sutatta Udomsilp វ័យ ២២ ឆ្នាំ​។ ស្នាដៃ​សម្ដែង​របស់​នាង​ក៏​មិន​ចាញ់​តារា​រៀមច្បង​ឡើយ ហើយ​ថែម​ទាំង​ជាតា​រា​ដែល​ល្បី​ជួរ​មុខ​របស់​ថៃ​ទៀត​ផង ។

ពេល​ចុង​ក្រោយ​នេះ Sutatta Udomsilp បាន​បើក​ឱ្យ​ទស្សនា​ផ្ទះ​របស់​នាង​ជា​លើក​ដំបូង ដែល​ពី​មុន​មក​មាន​ព័ត៌មាន​ថា​ផ្ទះ​របស់​នាង​មាន​តម្លៃ​យ៉ាង​ថ្លៃ​គឺ​ជាង ១០០ លាន​បាត​ថៃ (​ឬ​ប្រមាណ​ជាង ៣ លាន​ដុល្លារ​អា​មេ​រិ​ក​) តែ​មិន​ទាន់​មានកម្ម​វិធី​ទូរទស្សន៍​ណា​ចុះ​ទៅ​ថត​ដែរ​។

ផ្ទះ​របស់​នាង​គឺ​ពិតជា​ថ្លៃ​ណាស់ សម្រាប់​តារា​សម្ដែង​វ័យក្មេង​រូប​នេះ ដែល​វា​ថ្លៃ​តាំងពី​តួ​ផ្ទះ​ទាំងមូល​រហូត​ដល់​ផ្នែក​ខាងក្នុង​ផ្ទះ​តែ​ម្ដង ព្រោះ​គ្រាន់តែ​របស់ទ្រព្យ​នោះ​ក៏​តម្លៃ ១០ លាន​បាត​ទៅ​ហើយ​។

បើ​និយាយ​ពី​បន្ទប់ទទួលភ្ញៀវ​វិញ គឺ​តុបតែង​អស់ប្រាក់ ៣ លាន​បាត​។ ក្រៅពី​នេះ ការ​រៀបចំ​តុបតែង​ផ្សេង​ៗ​គឺជា​ស្នាដៃ​របស់​ម្ដាយ​ប៉ាន់​ប៉ាន់ ដែល​ភាគច្រើន​ធ្វើ​ឡើង​តាម​ការ​ចូល​ចិត្ត​ផ្ទាល់ខ្លួន ទើប​ធ្វើ​ឱ្យ​ក្រៅ​ផ្ទះ​និង​ក្នុងផ្ទះ​មាន​សុទ្ធតែ​គ្រឿង​ឈើ របស់បុរាណ​ៗ និង​របស់​ធ្វើ​ដោយ​ដៃ​ជា​ច្រើន​៕

ប្រភព ៖ tnews , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ