ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​លុយ​ដែល​អ្នក​គួរ​យល់​មុន​ពេល​អាយុ​៣០​ឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

មនុស្ស​យើងចៀស​​មិន​ផុត​ពី​ការ​ជរា​ឡើយ ហើយ​ពេលវេលា​ក៏​មិន​ចេះ​ឈប់​ចាំ​មនុស្ស​ដែរ​។ ពេលវេលា​ដែល​ត្រូវ​បាន​កន្លង​ផុត​ហើយ​មិន​អាច​ត្រលប់​មក​វិញ​បាន​ឡើយ ដូច្នេះ​មនុស្ស​ជា​ច្រើន​ដែល​មិន​យកចិត្តទុកដាក់​ចាប់ផ្តើម​ស្តាយក្រោយ​និង​ការ​ខ្ជះខ្ជាយ​ពេលវេលា​និង​កម្លាំង​។ អ្នក​មានបទពិសោធន៍​បាន​ចែករំលែក​ដល់​អ្នក​ដែល​មាន​អាយុ​ក្រោម​៣០​ឲ្យ​ចេះ​ចាប់ផ្តើម​ខ្វល់ខ្វាយ​រឿង​លុយ​។ អ្នក​ប្រហែលជា​លឺ​ចំណុច​នេះ​ជា​ច្រើន​ដង​មក​ហើយ​។ ប្រសិនបើ​អ្នកមាន​អាយុ​លើស​ពី ៣០​ឆ្នាំ​ហើយ អ្នក​ប្រហែលជា​មានការ​ងារ​នឹងនរ និង​បាន​ចាប់ផ្តើម​គ្រួសារ​មួយ​ខ្លួនឯង​ទៅ​ហើយ​។…

មនុស្ស​យើងចៀស​​មិន​ផុត​ពី​ការ​ជរា​ឡើយ ហើយ​ពេលវេលា​ក៏​មិន​ចេះ​ឈប់​ចាំ​មនុស្ស​ដែរ​។ ពេលវេលា​ដែល​ត្រូវ​បាន​កន្លង​ផុត​ហើយ​មិន​អាច​ត្រលប់​មក​វិញ​បាន​ឡើយ ដូច្នេះ​មនុស្ស​ជា​ច្រើន​ដែល​មិន​យកចិត្តទុកដាក់​ចាប់ផ្តើម​ស្តាយក្រោយ​និង​ការ​ខ្ជះខ្ជាយ​ពេលវេលា​និង​កម្លាំង​។

អ្នក​មានបទពិសោធន៍​បាន​ចែករំលែក​ដល់​អ្នក​ដែល​មាន​អាយុ​ក្រោម​៣០​ឲ្យ​ចេះ​ចាប់ផ្តើម​ខ្វល់ខ្វាយ​រឿង​លុយ​។

អ្នក​ប្រហែលជា​លឺ​ចំណុច​នេះ​ជា​ច្រើន​ដង​មក​ហើយ​។ ប្រសិនបើ​អ្នកមាន​អាយុ​លើស​ពី ៣០​ឆ្នាំ​ហើយ អ្នក​ប្រហែលជា​មានការ​ងារ​នឹងនរ និង​បាន​ចាប់ផ្តើម​គ្រួសារ​មួយ​ខ្លួនឯង​ទៅ​ហើយ​។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​គឺ​ជីវិត​របស់​អ្នក​អាច​នឹង​ប្រសើរ​ជាង​នេះ​ទៀត​។

មនុស្ស​ម្នាក់​ៗ​តែងតែមាន​ទម្លាប់​ចាយវាយ​មិនល្អ​តាំងពី​ក្មេង​ៗ​មក ដូច្នេះ​មនុស្ស​ជា​ច្រើន​ដែល​មិន​បាន​ខ្វល់ខ្វាយ​ពី​លុយ​ជាប់បំណុល ឬ​មិន​បាន​សន្សំ​ថវិកា​ច្រើន​គ្រប់គ្រាន់​ឡើយ​។ ពេល​ដែល​អ្នក​អា​យុ​៣០​ឆ្នាំ​ហើយ អ្នក​មិន​មាន​ពេលវេលា​និង​កម្លាំង​ច្រើន​ក្នុង​ការ​រក​លុយ​បន្ថែម​ទេ​។ លើស​ពី​នេះ​ទៀត អ្នក​ថែម​ទាំង​អាច​មាន​ជម្ងឺ​ប្រចាំ​កាយ​ដែល​ត្រូវការ​ចាយវាយ​លើ​បន្ថែម​ទៀត​។ ដូច្នេះ​តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច?

ការ​វិនិយោគ​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​ចង់រក​ប្រាក់​ចំណូល​បន្ថែម​។ ប្រជាជន​កម្ពុជា​មាន​ទម្លាប់​វិនិយោគ​លើ​អចលនទ្រព្យ​ផ្សេង​ៗ ហើយ​អ្នក​ក៏​មិន​គួរ​មើល​រំលង​វា​ដែរ​។ ប្រសិនបើ​អ្នក​មិន​មាន​បទ​ពិសោធ​ន៏​ទេ អ្នក​អាច​រក​អ្នក​ដែល​អាច​ទុកចិត្ត​បាន​ដើម្បី​សុំ​ដំបូន្មាន​ផ្សេង​ៗ​។

ជម្រើស​មួយទៀត​គឺ​ការ​ចាប់ផ្តើម​អាជីវកម្ម​ដែល​អាច​រក​ប្រាក់​ចំណូល​ក្រៅ​ដល់​អ្នក​បាន​។ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​តែ​បន្ត​អភិវឌ្ឍន៍​មិន​ឈប់​ឈរ​នេះ អ្នកមាន​ឱកាស​ច្រើន​ណាស់​ក្នុង​ការ​ផ្គត់ផ្គង់​ដល់​តម្រូវការ​របស់​ប្រជាជន​។

មិន​ថា​វា​ជា​អាជីវកម្ម​លក់​ផលិតផល ឬ​ផ្តល់​ជា​សេវាកម្ម​ផ្សេង​ៗ​ទេ អ្នក​គួរតែ​ចាប់​យក​ឱកាស​និង​វិនិយោគ​ដើម្បី​បង្កើន​ស្ថាន​ការ​រស់នៅ​និង​ជីវភាព​របស់​អ្នក​និង​ក្រុម​គ្រួសារ​មុន​ពេល​អាយុ​៣០​ឆ្នាំ​។

អ្នក​មានបទពិសោធន៍​ចែករំលែក​ទៀត​ថា អ្នក​គួរតែ​ចាប់ផ្តើម​រៀបចំ​ផែនការ​ជីវិត​ឲ្យ​បាន​ច្បាស់លាស់ និង​ព្យាយាម​ចេញ​សកម្មភាព​ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​អ្នក​កាន់តែ​ប្រសើរ​ឡើង​ ព្រោះ​បើ​អ្នក​ចាប់ផ្តើម​ពី​ពេល​នេះ អ្នក​មិន​ចាំបាច់​ព្រួយបារម្ភ​ច្រើន​នៅ​ពេល​ក្រោយ​ទេ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ