ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្ដែង​ប្រុស​ថៃ​ធ្វើ​តាម Lisa BlackPink ធ្វើ​ឱ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល

4 ឆ្នាំ មុន

ថៃ​៖ ក្រៅពី​ការ​បង្ហាញ​ស្នាដៃ​លើ​ការ​សម្ដែង​រឿង​ហើយ ពេល​នេះ​តារា​សម្ដែង​-​តារា​ម៉ូ​ដែល វ័យ ២៦ ឆ្នាំ លោក Pakorn Thanasrivanitchai បាន​បញ្ចេញថ្វីដៃ​ប្លែក​មួយទៀត​នៅ​ក្នុង​កម្មវិធី…

ថៃ​៖ ក្រៅពី​ការ​បង្ហាញ​ស្នាដៃ​លើ​ការ​សម្ដែង​រឿង​ហើយ ពេល​នេះ​តារា​សម្ដែង​-​តារា​ម៉ូ​ដែល វ័យ ២៦ ឆ្នាំ លោក Pakorn Thanasrivanitchai បាន​បញ្ចេញថ្វីដៃ​ប្លែក​មួយទៀត​នៅ​ក្នុង​កម្មវិធី «LIP SYNC BATTLE THAILAND SEASON 2» ដែល​ជា​កម្មវិធី​ប្រកួត​ធ្វើ​ត្រាប់​តាម​។

លោក​បាន​ធ្វើ​ឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយ​មានការ​ប្រកួត​រវាង​លោក Max Natthapol និង​លោក Pakorn Thanasrivanitchai ផ្ទាល់​ដែល​អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ភាព​អស្ចារ្យ ធ្វើ​ឱ្យ​អ្នក​ទាំង​ពីរ​បាន​សម្ដែង សឹងតែ​មិន​សល់​ពី​ភាព​ជា​បុរស​ទៀង​ផង ។

ជា​ពិសេស​នោះ​លោក Pakorn Thanasrivanitchai ដែល​បាន​តែងខ្លួន​តាម​តារា​ស្រី​កំពុង​ល្បី គឺ «Lisa BlackPink» នៅ​ក្នុង​បទ​ចម្រៀង Ddu-Du-Ddu-Du​។ លោក​បាន​បង្ហាញ​ក្បាច់​រាំ និង​ធ្វើ​មាត់​ច្រៀង​តាម​បទ​ចម្រៀង​បាន​យ៉ាងដូច ធ្វើ​ឱ្យ​អ្នក​ទស្សនា​ភ្ញាក់ផ្អើល និង​មើល​លោក​ឡើង​ភ្លឹក​តែ​ម្ដង ព្រមទាំង​បាន​ទទួល​ជ័យជម្នះ​ត្រឡប់​ទៅ​ផ្ទះ​វិញទៀត​ផង​៕

ទស្សនា​វី​ដេ​អូ​តាម​រយៈ link នេះ​ ៖

https://www.youtube.com/watch?time_continue=45&v=w–ay8HGZQM

ប្រភព ៖ posttoday , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ