ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​អំពាវនាវជួយបំបាត់​ជំរក​មូសខ្លា​​​…​ខណៈអ្នកជំងឺគ្រុនឈាមកើន​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ជំងឺគ្រុនឈាម​បាន​ផ្ទុះ​ឡើង​ នៅ​ស្ទើរ​គ្រប់​ទីកន្លែងនៅ​ក្នុង​ប្រទេស​កម្ពុជា ជាក់ស្តែង នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ ក្នុង​១​ថ្ងៃ​ៗ​មាន​ក្មេង​មិន​តិច​ជាង​៣០​នាក់​នោះ​ទេ ត្រូវ​បាន​បញ្ជូន​មកសង្គ្រោះ​ និងព្យាបាល​។ ថ្វី​ដ្បិត…

ខេត្តកំពង់ចាម​ ៖ ជំងឺគ្រុនឈាម​បាន​ផ្ទុះ​ឡើង​ នៅ​ស្ទើរ​គ្រប់​ទីកន្លែងនៅ​ក្នុង​ប្រទេស​កម្ពុជា ជាក់ស្តែង នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ ក្នុង​១​ថ្ងៃ​ៗ​មាន​ក្មេង​មិន​តិច​ជាង​៣០​នាក់​នោះ​ទេ ត្រូវ​បាន​បញ្ជូន​មកសង្គ្រោះ​ និងព្យាបាល​។ ថ្វី​ដ្បិត ​មាន​ចំនួន​ច្រើន​ក៏​ពិតមែន តែ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​អាច​គ្រប់គ្រង​ស្ថានភាព​បាន​ដោយ​ប្រែង​ប្រែង​សង្គ្រោះ​ក្មេង​ៗ ឲ្យ​រួច​ផុត​ពី​សេចក្តីស្លាប់​បាន​ច្រើន​លើសលប់ គួរ​ឲ្យ​កត់សំគាល់ និង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មាន​សេចក្តី​ត្រេ​តក​អរ​។

លោក​វេជ្ជបណ្ឌិត ឃាង ច័ន្ទ​ឫទ្ធា អនុប្រធាន​គ្រូពេទ្យ​ផ្នែក​កុមារ​នៅ​មន្ទីរពេទ្យ​ខេត្ត មាន​ប្រសា​ស​ន៍​ឲ្យ
​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ កក្កដា ២១០៩ថា តាម​ការ​កត់សម្គាល់ ​កន្លង​មក​ក្នុង​រយៈពេល​​៤​ឆ្នាំ ​និង​មាន​​ផ្ទុះ​ជំងឺគ្រុនឈាម​ម្តង តែ​មក​ដល់​ឆ្នាំ​២០១៩ ​មានការ​ប្រែប្រួល​មិន​ដូច្នោះ​ទេ គឺ​មាន​ក្មេង​ប្រុស​ស្រី​ត្រូវបាន​បញ្ជូន​មក​ពី​តាម​បណ្តា​ស្រុក​នៅ​ជុំវិញ​ក្រុង​កំពង់ចាម ក្នុង​នោះ​ក៏​មាន​ខេត្ត​នៅ​ឆ្ងាយ​ៗ​ដូច​ជា ស្ទឹង​ត្រែង ក្រចេះ មណ្ឌលគិរី ក៏​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​ហូរហែរ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម ។

លោក​វេជ្ជបណ្ឌិត ឃាង ច័ន្ទ​ឫទ្ធា មាន​ប្រសា​ស​ន៏​បន្ត​ថា​ចាប់តាំងពី​ដើម​ខែមករា​រហូត​មក​ដល់​ខែកក្កដា
២០១៩ អ្នកជំងឺ​ដែល​ត្រូវ​បាន​បញ្ជូន​មក​សង្គ្រោះ​នៅ មន្ទីរពេទ្យ​ខេត្ត​មាន​ចំនួន​៨៨៣​នាក់ ក្នុង​នោះ​មាន
ចំនួន​៧​នាក់​ដែល​មាន​សភាព​ធ្ងន់ ត្រូវ​បាន​បញ្ជូន​មក​ពី​ស្រុក​ឆា្ង​យ ក្រុម​គ្រូពេទ្យ​បាន​ប្រឹងប្រែង​សង្គ្រោះ
ដែរ​តែ​មិន​អាច​សង្គ្រោះ​បាន គ្រោះ​អកុសល​ក៏​បាន​ស្លាប់​គួរ​ឲ្យ​សោកស្តាយ​។​

លោក​វេជ្ជបណ្ឌិត ថា​ន់ សុវណ្ណ​ដេ​ត អនុប្រធាន​មន្ទីរពេទ្យ​មាន​ប្រសា​ស​ន៍ឲ្យ​ដឹង​ថា រាល់​ថ្ងៃនេះ​ពី​មួយថ្ងៃ​ ទៅ​មួយ​ថ្ងៃ ​អ្នកជំងឺ​គ្រុនឈាម ត្រូវ​បាន​បញ្ជូន​មក​សម្រាក់​នៅ​មន្ទីរពេទ្យ មានការ​កើនឡើង​ដោយ​រក
គ្រែ​សម្រាក​ស្ទើរ​មិន​បាន តែ​មិនមែន​ជា​បញ្ហា​ចោទ​នោះ​ទេ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ