ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ក្នុងស្រុក​ពីរ​សហការ​គ្នា​ផ្ដល់​ឱកាស​ដល់​សិស្ស​និស្សិត​កម្ពុជា​សិក្សា​នៅ​ក្រៅប្រទេស​ឥត​គិតថ្លៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Davitra Cambodia Co.,Ltd និង​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង បាន​សហការ​គ្នា​ក្នុង​ការ​បង្កើត​យុទ្ធនាការ​ប្រឹក្សា​យោបល់ អាហារូបករណ៍​និង​ការ​សិក្សា​នៅ​ក្រៅប្រទេស​ដោយ​ឥត​គិតថ្លៃ ។…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Davitra Cambodia Co.,Ltd និង​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង បាន​សហការ​គ្នា​ក្នុង​ការ​បង្កើត​យុទ្ធនាការ​ប្រឹក្សា​យោបល់ អាហារូបករណ៍​និង​ការ​សិក្សា​នៅ​ក្រៅប្រទេស​ដោយ​ឥត​គិតថ្លៃ ។ យុទ្ធនាការ​នេះ គឺជា​ការ​ផ្ដល់​ឱកាស​ដ៏​ល្អ​មួយ​ដល់​និស្សិត​កម្ពុជា ក្នុង​ការ​ទទួល​បាន​ឱកាស​សិក្សា​នៅ​ក្រៅប្រទេស​ដោយ​ឥត​គិតថ្លៃ​ពី​ក្រុមហ៊ុន​ទាំង​ពីរ ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១១ កក្កដា ២០១៩ លោក​អ៊ឹម ច័ន្ទ​បូ​រ៉ា​ជាតិ សហ​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Davitra Cambodia Co.,Ltd បាន​មាន​ប្រសាសន៍​ថា ការ​សិក្សា​នៅ​ក្រៅប្រទេស​គឺជា​ក្តី​ស្រ​ម៉ៃ​របស់​សិស្សានុសិស្ស​គ្រប់​ៗ​គ្នា ដូច្នេះ​ដើម្បី​ឱ្យ​ក្ដី ស្រ​ម៉ៃ​សិស្ស​និស្សិត ក្រុមហ៊ុន​យើង​ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង ដើម្បី​ផ្ដល់​ការពិគ្រោះ​យោបល់​ស្តី​ពី​ការ​ត្រៀម និង​រៀបចំ​ដាក់​អាហារូបករណ៍​ទៅ​សិក្សា​ក្រៅប្រទេស​ជូន​សិស្ស​និស្សិត​នៅ​កម្ពុជា ដើម្បី​ជួយ​ជ្រោមជ្រែង និង​បើកឱកាស​ឱ្យ​សិស្ស​និស្សិត​នៅ​កម្ពុជា បាន​យល់​ដឹង​ពី​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​ដទៃ​ទៀត​ក្នុង​សកលលោក ព្រមទាំង​ជួយ​ជ្រោម​ជ្រែង​ពួក​គាត់​ក្នុង​ការ​ចាប់​យក​ឱកាស​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​ក្នុង​ក្ដី​ស្រ​ម៉ៃ​តាម​រយៈ​ការ​ទទួល​បាន​អាហារ​រូបករណ៍ ក៏​ដូច​ជា​ការ​សិក្សា​បង់ថ្លៃ ។

លោក​បន្ត​ថា ក្រុមហ៊ុន Davitra ជា​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​តែ​មួយ​គត់​ដែល​មាន​អ្នក​ពិគ្រោះ​ដែល​មានចំណេះ​ជំនាញ​និង​វិជ្ជាជីវៈ​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ការ​ដាក់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ក្រៅប្រទេស ដោយ​ក្រុមហ៊ុន​មាន អ្នក ជំនាញ សុទ្ធតែ​ជា​សាស្ត្រាចារ្យ និង​បុគ្គល​ដែល​ធ្លាប់​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​លំដាប់​កំពូល​ក្នុង​សកល លោក​ដូច​ជា​សាកលវិទ្យាល័យ National University of Singapore សាកលវិទ្យាល័យ Lund នៅ​ស៊ុ​យ​អែ​ត , សាកល វិទ្យាល័យ Kobe នៅ​ជប៉ុន សាកលវិទ្យាល័យ Nottiqham នៅ​ចក្រភព​អង់គ្លេស សាកល​វិទ្យា​លយ UIBE នៅ​ប្រទេស​ចិន សាកលវិទ្យាល័យ Central Euopean University នៅ​ហុង​គ្រី និង​សាកលវិទ្យាល័យ AIT នៅ​ប្រទេស​ថៃ​ជាដើម ។

កញ្ញា​ជិន និ​កា​ប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង បានអោយ​ដឹង​ថា ដើម្បី​ចូលរួម​លើក​ស្ទួយ​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ទូលំទូលាយ និង​រីក​ចម្រើន​បន្ថែម​ទៀត ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង បាន​សហការ​ជាមួយ​ក្រុមហ៊ុន Davitra Cambodia ផ្ដួចផ្ដើម គំនិត​រួម​គ្នា​បង្កើត​យុទ្ធនាការ​ប្រឹក្សា​ពិគ្រោះ​យោបល់​អាហារូបករណ៍ និង​ការ​សិក្សា​ក្រៅប្រទេស​ឥត​គិតថ្លៃ ជូន​សិស្ស​និស្សិត​ចាប់ពី​វិទ្យាល័យ​ដល់​មហាវិទ្យាល័យ នៅ​ទូ​ទាំង​រាជធានី​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ។

កញ្ញា​បន្ត​ថា​សកម្មភាព​សប្បុរសធម៌​សង្គម​ដ៏​សំខាន់​មួយ​នេះ ជា​គំនិត​ផ្ដួចផ្ដើម​របស់​ក្រុមហ៊ុន Davitra Cambodia និង​ក្រុមហ៊ុន​ខ្មែរ​មហា​សំណាង​និង​ធ្វើការ​ឃោសនា​ផ្សព្វផ្សាយ បញ្ជ្រាប​ព័ត៌មាន​ជូន​ដល់​ប្អូន​ៗ​សិស្ស​និស្សិត​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​នានា តាម​រយៈ​យុទ្ធនាការ ផ្សព្វផ្សាយ​ប្រគុំ​តន្ត្រី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ទូ​ទាំង​២៥​ខេត្ត​ក្រុង ក្រោម​ប្រធានបទ តន្ត្រី​អាហារូបករណ៍​មហា​សំណាង​ចូលរួម​សម្ដែង​ដោយ​ក្រុម​តារាចម្រៀង​ល្បី​ៗ​ក្នុង​ប្រទេស​ក​ម្បុ​ជា ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ