ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម​ធ្វើ​ឱ្យ​ចិន​កាន់តែ​ខ្លាំង

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ឈាន​ដល់​ការ​បញ្ឈប់​បាញ់​គ្នា​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួក​គេ​។ បន្ទាប់​ពី​ជំនួប​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump និង ប្រធានា​ធិបតី​​ចិន លោក Xi…

សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​បាន​ឈាន​ដល់​ការ​បញ្ឈប់​បាញ់​គ្នា​នៅ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ពួក​គេ​។ បន្ទាប់​ពី​ជំនួប​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក លោក Donald Trump និង ប្រធានា​ធិបតី​​ចិន លោក Xi Jinping នៅ​ក្នុង​កិច្ចប្រជុំ G20 មេដឹកនាំ​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ដើម្បី​បន្ត​កិច្ច​ពិភាក្សា​។

ពន្ធ​មួយ​ចំនួន​នៅ​តែ​មាន ហើយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៅ​តែ​មិនល្អ​ដូច​ដើម​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង​ពីរ​។ នេះ​ប្រហែលជា​មិនមែន​ជា​សង្គ្រាមត្រជាក់​ទេ​។ ប៉ុន្តែ​វា​គឺជា​ការ​ប្រកួតប្រជែង​អំណាច​ដ៏​អស្ចារ្យ ដែល​ផ្តោត​លើ​កំពូល​ប​ច្ចក​វិទ្យា​។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​កំពុង​ធ្លាក់​ចុះ ហើយ​តម្លៃ​ពន្ធ​ថ្មី​ៗ​ពី​សហរដ្ឋអាមេរិក​លើ​ការ​នាំ​ចេញ​របស់​ខ្លួន​មិន​បាន​ជួយ​ធ្វើ​ឱ្យ​ល្អ​នោះ​ទេ​។ អត្រាកំណើន​របស់​ចិន​បាន​ធ្លាក់​ចុះ​ពី​៦.៦% ក្នុង​ឆ្នាំ ២០១៨ មក​ត្រឹម ៦.៤% នៅ​ក្នុង​ត្រីមាស​ដំបូង​នៃ​ឆ្នាំ​២០១៩​។ ប៉ុន្តែ​ក្នុង​រយៈពេល​វែង ការ​គាបសង្កត់​របស់​រដ្ឋបាល Trump នឹង​ឱ្យ​ប្រទេស​ចិន​កាន់តែ​រឹង​មាំ​។ វា​នឹង​ជួយ​ប្រទេស​ចិន​បង្កើន​ល្បឿន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ក្នុង​ការ​រៀបចំ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ខ្លួន ដោយ​ផ្តោត​លើ​ការ​ច្នៃប្រឌិត​ថ្មី និង​បង្កើន​ការ​ស្រឡាញ់​មោទនភាព​ជាតិ​។

ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា គឺជា​ចំណុច​ស្នូល​នៃ​ការ​ស្ថាបនា​ប្រទេស​ជាតិ និង​ការ​រីក​ចម្រើន​នៃ​អំណាច​ថ្មី​ៗ ដោយ​ថាមពល​ចំហាយ​ទឹក និង បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក បាន​ជម្រុញ​ឱ្យ​សហ​រដ្ឋអាមេរិក​និង​អង់គ្លេស​ខ្លាំង​មក​ដល់​ថ្ងៃនេះ​។ នៅ​សព្វ​ថ្ងៃនេះ គេ​បាន​ដើរ​ដល់​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន ដែល​ផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា​មនុស្ស​យន្ត និង បច្ចេកវិទ្យា​សេវាកម្ម​អត់​ខ្សែ​។

បើ​យើង​និយាយ​ពី​បច្ចេកវិទ្យា​អត់​ខ្សែ​ល្បឿន​លឿន​បំផុត​វិញ បច្ចេកវិទ្យា 5G គឺជា​ជំនាន់​ក្រោយបង្អស់​នៃ​បច្ចេកវិទ្យា​អ៊ី​ន​ធើ​ណេ​ត​ទំនើប​។ សហរដ្ឋអាមេរិក​ដើរ​ក្រោយ​ចិន នៅ​ពេល​នេះ​។ គ្មាន​ក្រុមហ៊ុន​អា​មេ​រិ​ក​ណា​មាន​បច្ចេកវិទ្យា​នេះ ដូច​ក្រុមហ៊ុន Huawei ឡើយ​។ ដោយសារ​តែ​ហេតុនេះ​ហើយ វា​បាន​ជំរុញ​ឱ្យ​លោក Trump ធ្វើសង្គ្រាម​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន​។ ដំបូង​គាត់​បាន​ប្រកាស​អាសន្ន​ជាតិ​មួយ ដោយ​ហាមឃាត់​ការ​លក់​និង​ការ​ប្រើប្រាស់​ឧបករណ៍​ទូរគមនាគមន៍ ដោយ​ចាត់​ទុក​ថា វា​អាច​បង្ក​បញ្ហា​ដល់​សន្តិសុខ​ប្រទេស​ជាតិ​។ ក្រោយមក ក៏​ឃាត់​ឱ្យ​សម្ព័ន្ធមិត្ត​មួយ​ចូលរួម​រកស៊ី​ជាមួយនឹង​ក្រុមហ៊ុន​នេះ​។

ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ធ្វើ​តាម​។ ទី​មួយ​ក្រុមហ៊ុន Google បាន​ដក​ចេញ​ក្រុមហ៊ុន Huawei ពី​សេវាកម្ម Android របស់​ខ្លួន បន្ទាប់​មក​សម្ព័ន្ធ​វ៉ា​យ​ហ្វា​យ​ប្ល៊ូ​ធូ​ស​និង​អ្នក​ផ្សេង​ទៀត​បាន​ធ្វើ​តាម​។

សមត្ថភាព​របស់​ក្រុមហ៊ុន Huawei 5G និង ការ​ធ្លាក់​ចុះ​ពី​ពួក​គេ អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ពេលវេលា​ត្រូវ​រឹង​មាំ​របស់​ប្រទេស​ចិន​។ ប្រទេស​ចិន​គឺ​ស្ថិត​នៅ​ពីមុខ​ប្រទេស​ដទៃ​ទៀត ក្នុង​ការ​អភិវឌ្ឍ 5G សព្វ​ថ្ងៃនេះ​។ ប្រទេស​ចិន​យល់​ដឹង​ពី​គ្រោះថ្នាក់​នៃ​ការ​ពឹងផ្អែក​ខាង​បច្ចេកវិទ្យា​បច្ចេកវិទ្យា សេដ្ឋកិច្ច និង វិទ្យាសាស្ត្រ​លើ​សហរដ្ឋអាមេរិក​។

ប្រទេស​ចិន​ឥឡូវនេះ​ជា​អ្នក​ផលិត​ឯកសារ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភព​លោក និង​ជា​អ្នក​ខ្លាំង​ខាង​ផ្នែក​បច្ចេកវិទ្យា AI ផង​ដែរ​។ ដូច្នេះ​ការ​គាប​ទៅ​លើ Huawei និង​ពន្ធគយ​លើ​ទំនិញ​របស់​ចិន នឹង​មិន​ធ្វើ​ឱ្យ​ចិន​យឺតយ៉ាវ​នោះ​ទេ​។ ពួក​គេ​នឹង​ជម្រុញ​ប្រព័ន្ធ​ច្នៃប្រឌិត​ថ្មី​របស់​ខ្លួន និង​ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ក្នុង​គោលបំណង ដើម្បី​មាន​ឯករាជ្យ​ភាព​ជាង​មុន និង ពឹងផ្អែក​លើ​អា​មេ​រិ​ក​ដូច​កាលពីមុន​ទៀត​៕

ប្រភព ៖ theconversation , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ