ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឡិច​ស៊ី​ស​ឆក់​​​ជី​ិ​វិត​ក្មេង​អស់២​​…​ម្ចាស់​រត់​ប្រះ​អាយុចោលឡាន​

4 ឆ្នាំ មុន
  • កែប

ខេត្តកែប ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ក្មេងប្រុស-ស្រី២នាក់កំពុងជិះម៉ូតូ ស្រាប់តែ​ត្រូវ​រថយន្ត​ឡិច​ស៊ី​សមួយគ្រឿងបុក​ពេញទំហឹងក្នុង​ទិសដៅស្របគ្នា​ បណ្តាល​ឱ្យស្លាប់​ទាំង២នាក់​​យ៉ាង​អាណោច​អាធ័ម​បំផុត ។​ ក្រោយមក ភាគី​រថយន្តឡិចស៊ីស ​មិនបានឈប់​​នៅ​ដោះ​ស្រាយនោះ​ទេ​…

ខេត្តកែប ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ក្មេងប្រុស-ស្រី២នាក់កំពុងជិះម៉ូតូ ស្រាប់តែ​ត្រូវ​រថយន្ត​ឡិច​ស៊ី​សមួយគ្រឿងបុក​ពេញទំហឹងក្នុង​ទិសដៅស្របគ្នា​ បណ្តាល​ឱ្យស្លាប់​ទាំង២នាក់​​យ៉ាង​អាណោច​អាធ័ម​បំផុត ។​ ក្រោយមក ភាគី​រថយន្តឡិចស៊ីស ​មិនបានឈប់​​នៅ​ដោះ​ស្រាយនោះ​ទេ​ ដោយ​​​ព្យា​យាម​បើក​​គេច​​ខ្លួ​ន ហើយ​ក៏ត្រូវ​​​​សមត្ថកិច្ច​ជិះប្រដេញ​​តាម​ពីក្រោយ ។

លុះដេញ​​មកដល់​ចំណុច​រង្វង់​មូល​ផ្លូវ​បំបែក​ឡើង​ភ្នំ​វ​ល្លិ ៍​ក្នុងភូមិ​ចំការ​បី ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ​បានទុក​រថយន្តចោល ហើយ​រត់គេច​ខ្លួន​បាត់ស្រមោល តែម្តង ។ ​ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើង​កាល​ពីវេលាម៉ោង០៤ និង​៤០នាទីរសៀល​ថ្ងៃទី​១០ កក្កដា ស្ថិតនៅចំណុច​មុខ​ប៉ុស្តិ៍នគរបាល​រដ្ឋបាលព្រៃធំ ផ្លូវ៣៣ ចន្លោះ​គីឡូម៉ែត្រលេខ១៨-១៩ ក្នុងភូមិដំណាក់ ចង្អើរ ឃុំព្រៃធំ ខេត្តកែប ។

សេចក្តីរាយការណ៍បន្តថា ក្មេង​រងគ្រោះទាំង២នាក់ ម្នាក់​ជាអ្នកឌុប​​ឈ្មោះយ៉ោ​ង ភូ​ពេជ្រ​មន្នី​រ័​ត្ន ភេទ​ស្រី អាយុ​១៤ឆ្នាំ មានទីលំនៅ​​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុង​កែប ​ជិះម៉ូតូ​ម៉ាក​ស្មាស ពណ៌​.សលាយ​ខ្មៅ ពាក់​ស្លាក​​លេខ​កែប​១B-០២៤៧ ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀត​ណាម (​តែបាន​ស្លាប់​នៅ​មន្ទីរពេទ្យ )​។ រីឯអ្នក​ជិះពីក្រោយឈ្មោះ ទី អរុណ ភេទ​ប្រុស អាយុ​១១ឆ្នាំ មាន​ទី លំនៅ​ភូមិ​ដំណាក់​ចង្អើរ​ ​សង្កាត់​កែប ក្រុងកែប ខេត្ត​កែប (ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ) ។ ដោយឡែក​អ្នកបើក​​​រថយន្ត មិនបាន​ស្គាល់អត្តសញ្ញាណទេ ​បន្សុក​ទុក​រថយន្ត​ម៉ាក​​​​ឡិច​សី​ុ​ស ពណ៌.​ស ពាក់​ផ្លា​ក​​លេខ ភ្នំពេញ​២AI​-១៣០៧ ​ ។

បច្ចុប្បន្ន រថយន្ត​​បង្ក​ត្រូវបាន​​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ក្រុងកែប​ ដើម្បី​ស្រាវជ្រាវរកម្ចាស់​រថ​យន្ត ​មកដោះស្រាយ​តាមនីតិវិធី ​។ ប្រសិនជាម្ចាស់​ខ្លួន (ភាគីឡាន) បាន​ទទួលដំណឹងនេះ​ហើយ ​សូម​​​មេត្តា​មក​​ទទួលខុសត្រូវផង ព្រោះ​ជីវិត​ក្មេង​ទាំង២នាក់ ត្រូវបាត់បង់​​​ដោយសារ​​ការបើកបរ​ប្រហែស និង​គ្មាន​ការ​ប្រុង​ប្រយ័ត្ន​នេះ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ