ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ក្លិប​បិសាច​ក្រហម​សុំ​ឱ្យ Lukaku នៅ​លេង​មួយ​រដូវ​កាល​ទៀតដោយ​សន្យា​ថា​…

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Manchester United លោក Ole Gunnar…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Manchester United លោក Ole Gunnar Solskjaer បាន​ប្រាប់ Romelu Lukaku ឱ្យ​បន្ត​លេង​នៅ​ក្លិប​មួយ​ឆ្នាំ​ទៀត ហើយ​សន្យា​ថា​នឹង​រក​តួនាទី​ថ្មី​មួយ​ឱ្យ​នៅ​លើ​តារាង​។

ក្រោយ​ពី​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក​រូប​នេះ ប្រាប់​ពី​គម្រោង​ទៅ​លេង​ឱ្យ​អ៊ី​តា​លី គ្រូបង្វឹក Man Utd បាន​ចេញ​មុខ​និយាយ​លួងលោម​ឱ្យ​បន្ត​នៅ​ទ្រនំ​ចាស់​។ Lukaku អាយុ​២៦​ឆ្នាំ បាន​និយាយ​ជាមួយ​នឹងលោក Solskjaer មុន​ពេល​ក្រុម​ទាំងមូល​ហោះ​ទៅ​លេង Pre-season នៅ​អូស្ត្រាលី​។

លោក Solskjaer ប្រាប់ Lukaku ថា​នឹង​មាន​តួនាទី​ថ្មី​នៅ​លើ​តារាង​សម្រាប់​ឱ្យ​លេង​នៅ​រដូវ​កាល​ក្រោយ បើ​ទោះបីជា​ទិញ​យក​កីឡាករ Marcus Rashford ហើយ​ក៏​ដោយ​។ Lukaku ត្រូវ​បាន Inter Milan ចាប់ចិត្ត និង គ្រោង​ទៅ​លេង​នៅ Serie A ក្រោម​ការ​ដឹកនាំ​របស់​លោក Antonio Conte​។ ចំណែកឯ Juventus និង Napoli ក៏​កំពុង​តែ​សម្លឹង​មើល​អតីត​កីឡាករ​របស់​ក្លិប​តោ​ខៀវ Chelsea ម្នាក់​នេះ​ដែរ ក្រោយ​ពី​ក្លិប Man Utd មិនសូវ​ខ្វាយខ្វល់​ការ​ពី​រដូវ​កាល​មុន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា Untied ចង់​លក់ Lukaku ក្នុង​តម្លៃ​ដូច​គ្នា​នឹង​តម្លៃ​ដែល​ខ្លួន​ទិញ​ពី Chelsea កាលពី​ពីរ​ឆ្នាំ​មុន (៧៥​លាន​ផោន​) ក៏​ដោយ ក៏​គ្រូបង្វឹក​លោក Solskjaer នៅ​ចង់ឱ្យ​កីឡាករ​នេះ​នៅ​លេង​បន្ត​ទៀត​ដែរ​។ ថ្វីបើ Man Utd កំពុង​តែ​លួង​ឱ្យ Lukaku នៅ​លេង​បន្ត ក្លិប Inter Milan នៅ​តែ​មិន​បោះបង់​ការ​ទិញ​កីឡាករ​រូប​នេះ​ដែរ ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ