រាជធានីភ្នំពេញ ៖ សម្រាប់សម័យប្រឡងសញ្ញាបត្រទុតិយកភូមិ ឬបាក់ឌុបឆ្នាំ២០១៩នេះ ក្រសួងអប់រំយុវជន និងកីឡា មិនមានអ្នកសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលូយ(ACU)នោះទេ ។ នេះបើតាមអ្នក នាំពាក្យក្រសួងអប់រំ ។
លោក រស់ សុវាចាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងកោះសន្តិភាពដឹង នៅថ្ងៃទី១២ កក្កដា នេះថា អ្នកសង្កេតការណ៍ឆ្នាំនេះ មិនមានពីអង្គភាពប្រឆាំងអំពើពុករលួយនោះទេ ប៉ុន្តែក្រសួងយកសមាសភាពអ្នកសង្កេតការណ៍ពីក្រសួងអប់រំផ្ទាល់ គឺមានបុគ្គលិកអប់រំ និងគរុសិស្ស-និស្សិត ។
ទាក់ទងនិងការអង្គភាពប្រឆាំងអំពើពុករលួយ មិនដាក់អ្នកសង្កេតការណ៍ក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ អ្នក នាំពាក្យដដែលបានបញ្ជាក់ថា ៥ឆ្នាំហើយដែលអង្គភាពប្រឆាំងអំពើពុករលួយទទួលខុសត្រូវក្នុងការពង្រាយអ្នកសង្កេតការណ៍ ក៏ប៉ុន្តែអង្គភាពប្រឆាំងអំពើ ពុករលួយនៅឆ្នាំនេះសម្រេចថា និងមិនពង្រាយអ្នកសង្កេតការណ៍ទៀតទេ។
លោកថា ទោះបីជាមិនពង្រាយអ្នកសង្កេតការណ៍ក្តី ក៏អង្គភាពប្រឆាំងអំពើពុករលួយ បានស្នើសុំឱ្យក្រសួងអប់រំ យុវជន និងកីឡា ពង្រឹងយន្តការរបស់ក្រសួង គឺយន្តការអប្បមាទនេះតែម្តង ។ លោកបញ្ជាក់ថា«ពីពេលមុន យើងមានអ្នកសង្កេតការណ៍ដើរមើលទៅតាមថ្នាក់ ឥលូវនេះគឺយើងបង្កើនចំនួនអប្បមាទ ក៏ដូចជាជំនួយការអប្បមាទ ដែលត្រូវបានជ្រើសរើ សពីក្នុងចំណោមមន្ត្រីអប់រំ ក៏ដូចជាក្នុងចំណោមគរុសិស្ស-និស្សិត ដើម្បីឱ្យគា ត់ដើរពិនិត្យ មើលសង្កេតថ្នាក់នេះ»។
យ៉ាងណាក្តីលោករស់ សុវាចាបាន ទោះបីមិនមានអ្នកសង្កេតការណ៍ពីACUក៏ដោយ ការផ្លាស់ប្តូរនេះ មិនមានប៉ះពាល់ទៅដល់គុណភាពការប្រឡងទេ ដោយសារតែក្រសួងអប់រំ យុវ ជន និងកីឡា បានបន្តសហការណ៍ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីដោះស្រាយរាល់ បញ្ហាទាំងអស់ដែលកើតមានឡើង ប្រសិនបើមានអំពើពុករលួយ កើតឡើង។
លោកបញ្ជាក់ថា «អប្បមាទ គឺជាអ្នកដែលទៅត្រួតពិនិត្យនៅក្នុងមណ្ឌលសំណេរ ក៏ដូចជានៅក្នុងមណ្ឌលប្រឡងនីមួយៗ ហើយក៏ជាអ្នកពិនិត្យមើលដំណើរការប្រឡងផងដែរ នៅក្នុងបន្ទប់ប្រឡងតែម្តង។ យន្តការប្រឡងនេះ គឺមានគណៈកម្មការទូទាំងប្រទេស ដែលគណៈកម្មការនេះទទួលខុសត្រូវលើដំណើរការប្រឡងតែម្តង»។
ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងអប់រំក៏បានឲ្យដឹង ក្រសួងបានបែងចែក គណៈកម្មការទូទាំងប្រទេសនេះដែលជាអ្នកទទួលខុសត្រូវនៅតាមខេត្ត-រាជធានីទាំង២៥ ។ បន្ទាប់មកទៀត គឺក្រសួងមានចាត់តាំងអ្នកទទួលបន្ទុកក្នុងការរៀបចំការប្រឡង ហើយបន្ទាប់មកទៀត គឺមានអប្បមាទ ដែលជាអ្នកត្រួតពិនិត្យទៅលើការងារប្រធានមណ្ឌលប្រឡង។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ