ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន២គ្រឿងរួមទាំងឈើដុតចោល…ក្រោយចាប់ឧកញ៉ាស៊ឹង សំអុល

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ចំនួន២​​គ្រឿង​បន្ថែម​ទៀតត្រូវ​បាន​ដុត​បំផ្លាញ​ចោល​រួម​ជាមួយ​ឈើ​ខុសច្បាប់នៅ​ឯ​ខេត្តរតនគិរី បន្ទាប់់​ពី​ឈ្មួញ​ឈើ​ដុះ​ស្លែ​មាន​ងារ​ជា​ឧកញ៉ា ត្រូវ​បាន​គណៈ​ក​ម្មា​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ចាប់​ឃាត់ខ្លួន បញ្ជូន​ទៅ​តុលាការខេត្ត​មណ្ឌលគិរី ដែល​ប្រតិបត្តិការ​នេះ​ធ្វើ​ឲ្យ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស ​ព្រោះតែ​វិធានការ​ក្តៅ​កម្ទេច​វត្ថុ​តាង​នៅ​ហ្នឹង​កន្លែង​មិន​ធ្លាប់​មាន ​។…

ខេត្តមណ្ឌលគិរី ៖ រថយន្ត​ចំនួន២​​គ្រឿង​បន្ថែម​ទៀតត្រូវ​បាន​ដុត​បំផ្លាញ​ចោល​រួម​ជាមួយ​ឈើ​ខុសច្បាប់នៅ​ឯ​ខេត្តរតនគិរី បន្ទាប់់​ពី​ឈ្មួញ​ឈើ​ដុះ​ស្លែ​មាន​ងារ​ជា​ឧកញ៉ា ត្រូវ​បាន​គណៈ​ក​ម្មា​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ចាប់​ឃាត់ខ្លួន បញ្ជូន​ទៅ​តុលាការខេត្ត​មណ្ឌលគិរី ដែល​ប្រតិបត្តិការ​នេះ​ធ្វើ​ឲ្យ​កក្រើក​ពេញ​ផ្ទៃ​ប្រទេស ​ព្រោះតែ​វិធានការ​ក្តៅ​កម្ទេច​វត្ថុ​តាង​នៅ​ហ្នឹង​កន្លែង​មិន​ធ្លាប់​មាន ​។

សេចក្តី​រាយ​ការ​ណ៍បាន​ឱ្យ​ដឹង​ថា កាលពី​​រសៀល​ថ្ងៃ​ទី​១១ កក្កដា​ លោក ស៊ឹង សំ​អុល និង​អ្នក​ពាក់ព័ន្ធ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​សួរ​ចម្លើយ​ពី​បទល្មើស​ព្រៃឈើ​តាំងពី​ថ្ងៃ​០៩ កក្កដា នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ពី​សំណាក់​កម្លាំង​គណៈ​ក​ម្មា​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តមណ្ឌលគិរី​ ។

ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី លោក ម៉​ម វ៉ា​ន់​ដា បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​១១ កក្កដា ថា ក្នុង​ចំណោម​នុស្ស​៤​នាក់ មាន​៣​នាក់​ជាប់​ពាក់ព័ន្ធ​ត្រូវ​បញ្ជូន​មក​សាលាដំបូង​ខេត្ត ក្នុង​នោះ​មាន លោក ស៊ឹង សំ​អុល ម្នាក់​ដែរ ។ លោក​ថា ការ​សាកសួរ​លោក សឹង សំ​អុល និង​មនុស្ស​២​នាក់​ទៀត​មិន​ទាន់​បញ្ចប់​នោះ​ទេ រង់ចាំ​សួរ​បន្ត នៅ​ថ្ងៃស្អែក​(១២ កក្កដា​) ចំណែក​លោក ស៊ឹង សំ​អុល និង​អ្នក​ពាក់ព័ន្ធ​បាន​បញ្ជូន​មក​ផ្ញើ​នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ ហត្ថ​ខេត្ត​១​យប់​សិន ។

ដោយឡែក​ នៅ​ខេត្តរតនគិរី​នៅ​ថ្ងៃ​ទី​១១ ​កក្កដា ​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូ​យ៉ា​ដាវ ខេត្តរតនគិរី គណៈ​ក​ម្មា​ការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ បាន​បង្ក្រាប​រថយន្ត​ឡង់​គ្រី​ស័​រ​កែ​ច្នៃ​ចំនួន២​គ្រឿង ដឹកឈើ​ប្រភេទ​សុ​ក្រំ និង​ឈើ​ប្រភេទ​លេខ​១ ប្រមា​ណ៦​ម៉ែត្រត្រីគុណ ហើយ​រថយន្ត​ទាំង​ពី​កម្លាំង​ធ្វើការ​បំផ្លាញ​ចោល ចំណែក​ឈើ​ត្រូវ​បាន​ប្រគល់​ឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​។

សូម​រំលឹកថា ករណី​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ខេត្តមណ្ឌលគិរី កម្លាំង​គណៈកម្មាធិការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ដែល​ដឹកនាំ​ដោយ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​ចុះ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ​កក្កដា ឆ្នាំ​២០១៩​នេះ ចាប់ខ្លួន​មនុស្ស​បាន​៤​នាក់ ក្នុង​នោះ​មាន​មេការ​ក្រុមហ៊ុន​២​នាក់​, អ្នក​បើករថយន្ត​ម្នាក់​, ប្រធាន​ក្រុមហ៊ុន​ម្នាក់ ឈ្មោះ​ឧកញ៉ា ស៊ឹង សំ​អុល និង​ដកហូត​បាន​រថយន្ដ​ជាង​៤០​គ្រឿង និង​បំផ្លាញ​រថយន្ត​៤​គ្រឿង​ចោល​នៅ​ក្នុង​ព្រៃ​តែ​ម្ដង កាលពី​ថ្ងៃ​ទី​១០​កក្កដា ចំណែក​រថយន្ត​ល្មើស​ជាង​៤០​គ្រឿង​ទៀត ដែល​ត្រូវ​បាន​បង្ក្រាប​និង​រឹបអូស​ផង​ដែរ​នោះ​រង់ចាំ​កាត់​ចោល និង​បំផ្លាញ​ចោល​នៅ​ពេល​ក្រោយ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ