ក្រោយចូល​ម៉ាស្សាកោស​ជប់​​សព្វគ្រប់ បុរស២នាក់ផ្ទុះកំហឹងអុកឡុកផ្អើលហាង


រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា បុរស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​​នគរបាល​ចាក់​អង្រែ​លើ ​បន្ទាប់​ពី​បុរស​ទាំង​២​នាក់​នេះ​ផឹក​ស្រវឹង ​ហើយ​ចូល​កោស​ជប់​រួចរាល់ បែរជា​ទាស់សម្តីគ្នា​ជាមួយនារីបំរើការ​ក្នុង​ហាង​ ​ហើយ​បានផ្ទុះកំហឹង​​អុកឡុក និង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​ហាង​កោស​ជប់​បណ្តាល​ឱ្យ​រង​ការ​ខូចខាត កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី ១១ ខែ កក្កដា ឆ្នាំ​២០១៩ នៅ​ក្នុង​ហាង​កោស​ជប់ យីហោ ៤៤៤៤ ផ្លូវ​២៧១​ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

បុរស​ទាំង​២​នាក់ដែលត្រូវ​បាន​សមត្ថកិច្ច​​​ចាប់ឃាត់ខ្លួន​ខាងលើ ក្នុង​នោះម្នាក់​ឈ្មោះ​ហៀន ភារ​ម្យ អាយុ​៣៥​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែងធ្វើការ ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ភូមិធំ ស្រុក​កៀន​ស្វាយ និងម្នាក់ទៀត​​ឈ្មោះ សឿង សា​រឿ​ន អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែងធ្វើការ ​ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ មានស្រុក​កំណើត ភូមិ​ត្រាំ​សរស ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​បុរស​ទាំង​២​នាក់​នេះ​យក​ទៅ​សាកសួរ គឺ​ដំបូង​ឡើយ​គឺ បុរស​ទាំង​២​នាក់​បាន​ផឹកស៊ី​ស្រវឹង រួច​ហើយ​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​កោស​ជប់​នៅ​ហាង​ខាងលើ បន្ទាប់​ពី​ម៉ាស្សា កោស​ជប់​សព្វគ្រប់​គិតលុយ​រួច​ហើយ ក៏​​ស្រាប់តែ​បុរស​ម្នាក់​បាន​ទាស់​ពាក្យ​សម្តី​គ្នា​ជាមួយ​នឹង​នារី​ៗ​បំរើ​ការ​​នៅក្នុង​ហាងកោសជប់​ខាងលើនោះ​ ទើប​ធ្វើ​បុរស​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​២​នាក់​​​ផ្ទុះ​​កំហឹង ស្របពេល​ស្រវឹង​ផង​នោះ ក៏​យក​ដុំ​ថ្ម​វាយ​បំផ្លាញ​​ស្លាក​​យីហោ រួច​បាន​លើក​ស្លាក​យីហោ គប់​ចូល​ក្នុងផ្ទះ​កោស​ជប់​ បណ្តាល​អោយ​ត្រូវ​ចំ​នារី​បំរើ​ការ​ម្នាក់​រង​របួស​តិចតួច​ផង​ដែរ ​។

តាម​​ប្រភពដដែលបានបន្ត​ថា ​ភ្លាម​ៗ​នោះ​ដែរ ​គាប់​ជួន​មាន​កម្លាំង​ល្បាត​របស់​សមត្ថកិច្ច​ខណ្ឌមានជ័យ បាន​ធ្វើការ​ល្បាត​ឆ្លងកាត់​តាម​ទីនោះ​ឃើញ​ហេតុការណ៍​ជាក់ស្តែងបែបនេះ​ ក៏ធ្វើការ​​ឃាត់​សួរនាំ តែ​បុរស​ម្នាក់​ក្នុង​ចំណោម​គ្នីគ្នា​២​នាក់​មិន​ព្រម​ស្តាប់​សមត្ថកិច្ច​ថែម​ទៀត​ផង ទើប​សមត្ថកិច្ច​ចាត់វិធានការ​ក្តៅ ឃាត់ខ្លួន យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ​តែ​ម្តង ។

ក្រោយ​កើតហេតុ បន្ទាប់​ពី​សមត្ថកិច្ចធ្វើការ​សាកសួររួចមក​ ​បុរស​ទាំង​២​នាក់​​ខាងលើ​បានដឹង​កំហុស ចំណែក​ម្ចាស់​ហាង​មិន​បាន​រករឿង​អ្វី​នោះ​ទេ ទើប​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យារ​អប់រំ រួច​ហើយក៏​បានអោយ​បុរសទាំង២នាក់​ត្រឡ​ប់​ទៅ​​ផ្ទះ​វិញ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ