ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​អ​ស់ ត្រូវ​ចុះ​ទៅ​កន្លែង​កើត​ជំងឺ​​ប៉េស្ត​ជ្រូក​អាហ្រ្វិក​​ផ្ទាល់…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​មានការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្រ្វិកនៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនូ​ួ​ន សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​អ​ស់ ត្រូវ​ចុះ​ទៅ​ដល់ទី​កន្លែង​កើត​ជំងឺ​ផ្ទាល់​ដើម្បី​ចាត់វិធានការ​ឱ្យ​ទាន់​ពេលវេលា​ ។ ​លោក…

រាជធានី​ភ្នំពេញ​ ៖ ​បន្ទាប់​ពី​មានការ​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្រ្វិកនៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនូ​ួ​ន សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​អ​ស់ ត្រូវ​ចុះ​ទៅ​ដល់ទី​កន្លែង​កើត​ជំងឺ​ផ្ទាល់​ដើម្បី​ចាត់វិធានការ​ឱ្យ​ទាន់​ពេលវេលា​ ។

​លោក ផៃ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ឱ្យ​​តាម​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​១២ ខែកក្កដា ​នៅ​ក្នុង​កិច្ច ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​បណ្ដា​ខេត្ត ដែល​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក សូម​ចុះ​ពិនិត្យ​តាមដាន​ដល់ទី​តាំង​ផ្ទាល់ ដើម្បី​ចាត់វិធានការ​បាន​ទាន់​ពេលវេលា​។

សូម​ជម្រាប​ថា​ កាលពី​ថ្ងៃ​ទី​១១ កក្កដា​ កន្លង​មកនេះ ​លោក នូ វ​និ​កា ប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​បាន​ថ្លែង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន​ថា ជំងឺប៉េស្ត​ជ្រូក​ជា​ជំងឺឆ្លង​រាតត្បាត​ធ្ងន់ធ្ងរ​បង្ក​ដោយ​វីរុស​ឆ្លង​រាល​ដា ល​យ៉ាង​ឆាប់រហ័ស នៅ​លើ​សត្វ​ជ្រូក​គ្រប់​ប្រភេទ​តាម​រយៈ​ការ​ចម្លង​ផ្ទាល់​រវាង​ជ្រូក ស្រុក និង​ជ្រូកស្រុក ជ្រូកស្រុក និង​ជ្រូកព្រៃ ឬដោយ​ប្រយោល វីរុស​អាច​រស់នៅ​បាន​យូរ​ក្នុង​សាច់​ជ្រូក ផលិតផល​សាច់​ជ្រូក​។

សូម​រំលឹក​ថា ការ​ផ្ទុះ​ឡើង​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិកនៅ​ប្រទេស​វៀតណាម កំពុង​គំរាមកំហែង​ដល់ទី​ផ្សារ​ជ្រូកនៅ​កម្ពុជា ខណៈ​មន្ត្រី​ជំនាញ​បាន​អះ​អា ង​ថា​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក គឺ​មិន​ឆ្លង​ដល់​មនុស្ស​ឡើយ​។

សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ខេត្ត​របស់​កម្ពុជា​ចំនួន​៥​ហើយ មានការ​ផ្ទុះ​ឡើង​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដ៏​កាច​សាហាវ​មួយ​នេះរួម​មាន ៖ ខេត្តរតនគិរី ,​ត្បូងឃ្មុំ , ស្វាយ​រៀង តាកែវ​និង​កណ្ដាល​៕ សម្រួលដោយ៖ ស្រីណា

អត្ថបទសរសេរ ដោយ