ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឹត​បន្តឹង​ជ្រូក​ពី​វៀតណាម​…​ខណៈ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​កំពុង​រាតត្បាត

4 ឆ្នាំ មុន
  • ក្រចេះ

​ខេត្តក្រចេះ​៖ ក្រុម​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ​បាន​អះអាង​ប្រាប់​ថា ជំងឺប៉េស្តជ្រូក​អា​ហ្វ្រិក មិន​បាន​គំរាមកំហែង​ការ​ឆ្លង​ចូល​ក្នុង​ខេត្តក្រចេះ​នោះ​ទេ បើ​ទោះបីជា​ខេត្ត​នេះ​មាន​ព្រំដែន​ជាប់​គ្នា​និង​ប្រទេស​វៀតណាម​ក៏​ដោយ​។​ ​ប្រធាន​ការិយាល័យ​បសុព្យា​ល​បាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ​ លោក កេស សា​រឿ​ន បាន​បញ្ជាក់​​​នៅ​ថ្ងៃ​ទី​១២…

​ខេត្តក្រចេះ​៖ ក្រុម​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ​បាន​អះអាង​ប្រាប់​ថា ជំងឺប៉េស្តជ្រូក​អា​ហ្វ្រិក មិន​បាន​គំរាមកំហែង​ការ​ឆ្លង​ចូល​ក្នុង​ខេត្តក្រចេះ​នោះ​ទេ បើ​ទោះបីជា​ខេត្ត​នេះ​មាន​ព្រំដែន​ជាប់​គ្នា​និង​ប្រទេស​វៀតណាម​ក៏​ដោយ​។​ ​ប្រធាន​ការិយាល័យ​បសុព្យា​ល​បាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តក្រចេះ​ លោក កេស សា​រឿ​ន បាន​បញ្ជាក់​​​នៅ​ថ្ងៃ​ទី​១២ កក្កដា នេះ​ថា បើ​ទោះបីជា​មិន​មានការ​ឆ្លង​ជំងឺ​​ជ្រូក​ក៏​ដោយ​ ក៏​សព្វថ្ងៃ​មន្ត្រី​ជំនាញ បាន​និង​កំពុង​តែ​មាន​វិធានការ​ទប់ស្កាត់​នូវ​ប្រភេទ​ជំងឺ​ឆ្លង​នេះ​។

លោក​បន្ត​ថា អាជ្ញាធរ​ខេត្តក្រចេះ មានការ​រឹត​បន្តឹង​លើ​ការ​នាំ​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម ​។ ជាមួយ​គ្នា​នេះ មន្ត្រី​ជំនាញ​ក៏​កំពុង​តែ​មានការ​ទប់ស្កាត់​ជា​ខ្លាំង​ លើ​ការ​ឆ្លង​រីក​រាលដាល​ដូច​ជា​ការ​ចុះ​បាញ់ថ្នាំ សម្លាប់​មេរោគ នៅ​គ្រប់​ទី​សត្វឃាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ គ្រប់​មធ្យោបាយ​ដឹក​ជញ្ជូន ជ្រូក​និង​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ម្ចាស់​អាជីវកម្ម​ចិញ្ចឹម​ជ្រូក​មានការ យល់​ដឹង​ពី​វិធានការ​ទប់ស្កាត់ ប្រភេទ​ជម្ងឺឆ្លង​នេះ​ដោយ​ខ្លួនឯង​។​

បើ​តាម​របាយការណ៍​របស់​ពី​ការិយាល័យ​បសុព្យា​ល​បាល​បាន​បង្ហាញ​ថា ខេត្តក្រចេះ​មាន​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​ធំ​ៗ​ចំនួន​៥​កន្លែង ក្នុង​នោះ​មាន​ជ្រូក​ជាង​៤​ម៉ឺន​ក្បាល កំពុង​តែ ត្រូវ​បាន​ចិញ្ចឹម​ក្នុង​កសិដ្ឋាន និង​ចិញ្ចឹម​ដោយ​ពលរដ្ឋ​ជា​លក្ខ​ណះ​គ្រួសារ​។​

​បើ​តាម​លោក កេស សា​រឿ​ន បាន​ថ្លែង​ទៀត​ថា ស្ថានភាព​សុខភាព​សត្វ​ទាំង​គោ ក្របី និង​ជ្រូក ដែល​ពល​រដ្ឋ​កំពុង​តែ​ចិញ្ចឹម​ជា​លក្ខ​ណះ​ទ្រង់ទ្រាយ​តូច​និង​ធំ សព្វថ្ងៃ​មិន​មាន​គំរាម​គំ​ហែង ដោយ​ជំងឺ​អ្វី​ធំ​ជា​ដុំ​កំភួន​នៅឡើយ​ដែរ​។ តែ​យ៉ាងណា​មន្ត្រី​ជំនាញ​ក៏​នៅ​តែ​បន្ត​យកចិត្ត ទុកដាក់​បង្កា​កុំ​ឲ្យ​មានការ​ឆ្លង​រីក​រាលដាល​ឡើយ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ