ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​អាសូរ! លោកអនុប្រធានភូមិម្នាក់​បាត់បង់ជីវិត​យ៉ាង​រន្ធត់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ​៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​រថយន្ត​បែន​មួយ​​គ្រឿង​មាន​​ដឹក​ដី​ពេញ​ទ្រុង​បាន​បើក​ជ្រុល​ទៅ​បុក​លោក​អនុប្រធាន​ភូមិ​ម្នាក់​កំពុងបើកបរ​ម៉ូតូធ្វើដំណើរ​តាម​ផ្លូវ​ បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ​ចំណែក​អ្នកបើកបរ​រថយន្ត​ប្រុង​​បើក​គេច​ខ្លួន​ដែរ ប៉ុន្តែ​រត់​មិន​រួច​ត្រូវ​បាន​អ្នក​ភូមិ​​ចាប់ខ្លួន​បាន​ប្រគល់​ជូន​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​ចាត់ការ​តាម​ច្បាប់​។ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើនេះ​​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩…

ខេត្តកណ្ដាល ​៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ​រថយន្ត​បែន​មួយ​​គ្រឿង​មាន​​ដឹក​ដី​ពេញ​ទ្រុង​បាន​បើក​ជ្រុល​ទៅ​បុក​លោក​អនុប្រធាន​ភូមិ​ម្នាក់​កំពុងបើកបរ​ម៉ូតូធ្វើដំណើរ​តាម​ផ្លូវ​ បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ​ចំណែក​អ្នកបើកបរ​រថយន្ត​ប្រុង​​បើក​គេច​ខ្លួន​ដែរ ប៉ុន្តែ​រត់​មិន​រួច​ត្រូវ​បាន​អ្នក​ភូមិ​​ចាប់ខ្លួន​បាន​ប្រគល់​ជូន​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​ចាត់ការ​តាម​ច្បាប់​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើនេះ​​បាន​បង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវលំ​ភូមិ​ព្រៃខ្លា ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

រថយន្ត​បង្ក​ម៉ាក​ហុ​ី​ណូ​ ប្រភេទ​បែន​​ដឹកដី ​ពណ៌​បៃតង ពាក់​ស្លាក​លេខ ​ភ្នំពេញ ៣A-០៣១២ បើកបរ​ដោយ​ឈ្មោះ ផុ​ន សុធា ភេទប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​គ្រុំ​ក្រោម ឃុំ​បឹង​គ្រុំ ស្រុក​ល្វាឯម ខេត្តកណ្ដាល ​។ ​ចំណែក​ជន​រង​គ្រោះដែលស្លាប់​​ឈ្មោះ​បុ​ិ​ច ទូច ភេទប្រុស អាយុ​៥៧​ឆ្នាំ ជា​អនុប្រធាន​ភូមិ​មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ជ្រៅ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ជនរង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ធុន​សេ​១២៥ ពណ៌​ទឹកខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល​ ១B-១១៥៨ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​បែន​ដឹកដីមួយគ្រឿង​នេះ ។ ​លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​​ខាងលើ រថយន្ត​បែនដឹកដី​បាន​បត់​ស្ដាំ​ចូល​ទៅ​ផ្លូវលំ​មួយទៀត​ក៏​បាន​បុក​និង​កិន​ជាន​រង​គ្រោះ​បណ្ដាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​។

តាម​ប្រភព​ព័ត៌មាន​​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ រថយន្ត​បាន​ឈប់​ ហើយ​អ្នកបើកបរ​បម្រុង​រត់គេច​ខ្លួន ​ប៉ុន្តែ​ត្រូវ​បាន​អ្នក​ភូមិ​ចាប់​បាន​រួច​ប្រគល់​ជូន​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ចំណែកសព​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ