ម្ចាស់ពាន Ballon d’Or ឆ្នាំនេះអាចមិនមាន Messi និង Ronaldo
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា កីឡាករជើងខ្លាំងទាំងពីររូប Lionel Messi និង Cristiano…
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា កីឡាករជើងខ្លាំងទាំងពីររូប Lionel Messi និង Cristiano…
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា កីឡាករជើងខ្លាំងទាំងពីររូប Lionel Messi និង Cristiano Ronaldo អាចនឹងមិនមែនជាម្ចាស់ពាន Ballon d’Or នៅឆ្នាំនេះទេ ។
ក្នុងការព្យាករណ៍របស់ប្រភព Betaland Bookmaker បានឱ្យឃើញថា Ronaldo និង Messi មិនស្ថិតនៅកំពូលតារាងនោះទេ តែម្នាក់នោះគឹជាកីឡាករ Virgit van Dijk ដែលជាស្ថិតនៅលើគេ ។ កីឡាករហូឡង់រូបនេះ មានឱកាសអាចឈ្នះច្រើនជាងគេបំផុត ។ ចំណែកឯ Lionel Messi វិញ កំពុងតែឈរនៅលំដាប់ទីពីរនៃតារាង ខណៈដែល Mohamed Salah ជាអ្នកឈរនៅទីបី។ Ronaldo គឺជាអ្នកនៅបន្ទាប់នោះ។
Messi នៅរដូវកាលនេះមិនសូវលេងបានល្អសម្រាប់ Copa America នោះទេ ដែលធ្វើឱ្យធ្លាក់នៅពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ចំណែកឯ Mohamed Salah មានទុក្ខធំជាមួយនឹងក្រុមជម្រើសជាតិអេហ្ស៊ីប ដោយសារតែធ្លាក់ចេញពីការប្រកួតដណ្តើមពាន Africa Cup of Nations ពេលតតាំងជាមួយនឹងអាហ្វ្រិកខាងត្បូង ។ រីឯ Ronaldo វិញ ឈ្នះ UEFA Nations League ជាមួយនឹងព័រទុយហ្កាល់ ខណៈដែល Virgil van Dijk ជាប់ដល់វគ្គចុងក្រោយជាមួយនឹងក្រុមជម្រើសជាតិហូឡង់ ៕
ប្រភព ៖ foxsportsasia , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ