ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទៅលេងនៅ​​ខេត្ត​មណ្ឌលគិរី​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់…​​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ត្រឹម​រយៈពេល​៦​ខែ​ ក្នុងឆ្នាំ​២០១៩ តំបន់​ទេសចរ​ណ៍​ក្នុង​ខេត្តមណ្ឌលគិរី ទាក់ទាញ​ភ្ញៀវ​​​​ទៅ​ក​ម្ស​ន្ត​លេង​ជាង​១៦​ម៉ឺន​នាក់ ដែល​តួរ​លេខ​នេះ​បង្ហាញ​ថា មាន​អត្រា​កើន​លើស​ឆ្នាំ​២០១៨ ​ប្រមាណ​ជា​បី​ម៉ឺន​ប្រាំ​ពាន់​នាក់​។​ ភ្ញៀវ​ទេសចរនៅ​តែ​មក​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ទោះបី​អំឡុង​ខែកក្កដា​នេះ​ជា​រដូវវស្សា…

ខេត្តមណ្ឌលគិរី៖ ត្រឹម​រយៈពេល​៦​ខែ​ ក្នុងឆ្នាំ​២០១៩ តំបន់​ទេសចរ​ណ៍​ក្នុង​ខេត្តមណ្ឌលគិរី ទាក់ទាញ​ភ្ញៀវ​​​​ទៅ​ក​ម្ស​ន្ត​លេង​ជាង​១៦​ម៉ឺន​នាក់ ដែល​តួរ​លេខ​នេះ​បង្ហាញ​ថា មាន​អត្រា​កើន​លើស​ឆ្នាំ​២០១៨ ​ប្រមាណ​ជា​បី​ម៉ឺន​ប្រាំ​ពាន់​នាក់​។​

ភ្ញៀវ​ទេសចរនៅ​តែ​មក​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ទោះបី​អំឡុង​ខែកក្កដា​នេះ​ជា​រដូវវស្សា ដែល​មាន​ភ្លៀង​ធ្លាក់​ញឹក​ញ៉ាប់​យ៉ាងណា​ក្ដី ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសច ដែល​មក​កម្សាន្ត​ក្នុង​ពេល​នេះ​នៅ​តែ​កើន​ឡើងជា​បន្តបន្ទាប់​។

លោក ងិ​ន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​បន្ត​ថា ព្រោះតែ​កត្តា​មួយ​ចំនួន​បាន​ជម្រុញ​ឲ្យ​វិស័យ​ទេសចរណ៍​នៅ​ខេត្តមណ្ឌលគិរី​កាន់តែ​ល្អ​ប្រសើរ ដោយ​កត្តា​ទាំងនោះ រួម​មាន​សេវា​ផ្ទះសំណាក់ សណ្ ឋាគារ ភោជនីយដ្ឋាន​ក្នុង​ខេត្ត​មួយ​នេះ គឺ​មាន​ភាពសមរម្យ​អាច​ទទួលយក​បាន ចំណែក​សក្ដានុពល​ទេស ចរណ៍​នៅ​ខេត្តមណ្ឌលគិរី ​ក៏​អំណោយផល​យ៉ាង​ខ្លាំង គឺ​មាន​រមណី​ដ្ឋា​ន​ធម្មជាតិ​ច្រើន​កន្លែង ទេសភាព​ព្រៃ​ភ្នំ​ស្រស់​ស្អាត ហើយ​ប្រព័ន្ធ​ផ្លូវថ្នល់​ឆ្ពោះ​មក​ខេត្តមណ្ឌលគិរី ក៏​ដូច​ជា​ភូមិភាគ​ឥ​សាន្ត និង​ប្រទេស​កម្ពុជា​ទាំង​មូល​ ក៏​បាន​ត​ភ្ជាប់​គ្នា​យ៉ាង​ល្អ​ផង​ដែរ​នា​ពេល​បច្ចុប្បន្ន មួយវិញទៀត​គឺ​មានការ​ផ្សព្វផ្សាយ​ទូលំទូលាយ ដែល​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​កាន់តែ​ចាប់អារម្មណ៍​ជាមួយ​ខេត្តមណ្ឌលគិរី ។

លោក ងិ​ន សុ​វិមាន បាន​ឲ្យ​ដឹង​ទៀត​ថា បើ​គិត​ត្រឹម​ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០១៩​នេះ ភ្ញៀវ​ទេសច​ដែល​មក​លេង​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី សរុប​មាន​ចំនួន​ប្រហែល​១៦១,៨៣៥​នាក់ ក្នុង​នោះ​ទេសចរណ៍​ជាតិ​មាន​ចំនួន១៥៣ ៨១១​នាក់ ចំណែក​ភ្ញៀវ​អន្តរជាតិ ៨.០២៤ នាក់ ហើយ​តួលេខ​នេះ ​បើ​ធៀប​និង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន សម្រាប់​ចំនួន​ភ្ញៀវ​សរុប​កើនឡើង​ប្រមាណ ៣​ម៉ឺន​៥​ពាន់​នាក់ ស្មើ​និង​២៧,១៥% ក្នុង​នោះ​ភ្ញៀវ​ជាតិ​កើនឡើង ២៧,៨៦% ភ្ញៀវ​អន្តរជាតិ កើនឡើង ១៤,៨៩% ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ