ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នេហា​គឺជា​បញ្ហា​ស្មុគស្មាញ

4 ឆ្នាំ មុន

ស្វាមីភរិយា​ខ្លះ​មានការ​លែងលះ​គ្នា ដោយសារ​តែ​បញ្ហា​បន្តិចបន្តួច ព្រោះ​គេ​សម្លឹង​ឃើញ​គ្នា​តែ​លើ​រូប​ស​ម្រ​ស់ ដើម្បី​បំពេញ​កាមតណ្ហា​របស់​គេ​រៀង​ៗ​ខ្លួន តែ នៅ​ពេល​ដែល​រូប​សម្រស់​ដៃគូរ​របស់​ខ្លួន​អន់​ថយ គេ​ក៏​កើតក្ដី​នឿយណាយ ហើយ​ក៏​ចាប់ផ្ដើម​សម្លឹង​រក​ដៃគូ​ថ្មី ដើម្បី​បំពេញ​ចំណង់​របស់​ខ្លួន ។…

ស្វាមីភរិយា​ខ្លះ​មានការ​លែងលះ​គ្នា ដោយសារ​តែ​បញ្ហា​បន្តិចបន្តួច ព្រោះ​គេ​សម្លឹង​ឃើញ​គ្នា​តែ​លើ​រូប​ស​ម្រ​ស់ ដើម្បី​បំពេញ​កាមតណ្ហា​របស់​គេ​រៀង​ៗ​ខ្លួន តែ នៅ​ពេល​ដែល​រូប​សម្រស់​ដៃគូរ​របស់​ខ្លួន​អន់​ថយ គេ​ក៏​កើតក្ដី​នឿយណាយ ហើយ​ក៏​ចាប់ផ្ដើម​សម្លឹង​រក​ដៃគូ​ថ្មី ដើម្បី​បំពេញ​ចំណង់​របស់​ខ្លួន ។

ត្រង់នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ប្តី​ប្រពន្ធ​អស់​សេចក្ដី​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បញ្ហា​ផ្សេង​ៗ ក៏​បាន​ចាប់ផ្ដើម​កើតជា​បន្តបន្ទាប់ ដូច​ជា​ការ​នាំ​មេរោគ​ចូល​ផ្ទះ ហើយ​ត្រូវ​ប្រឈម​នឹង​ការ​ព្យាបាល​ជាដើម ។

តាម​ពិត​មេរោគ​ដែល​បង្ក​ជា​ជំងឺ​នោះ​គ្មាន​អ្វី​គួរ​ឱ្យ​ខ្លាច​ទេ តែ​មេរោគ​ដែល​គួរ​ឱ្យ​ខ្លាច​ហើយ​លំបាក​ក្នុង​ការ​ព្យា​បាល​បំផុត​នោះ គឺ​រោគ​ស្នេហា ព្រោះ​ជំងឺផ្លូវចិត្ត​មិន​ងាយ​នឹង​ព្យាបាល​ឱ្យ​ជា​សះស្បើយ​បាន​ឡើយ ត្រូវការ​បេះដូង​ស្មោះ​មួយ​និង​មួយ​ទើប​ស្រាកស្រាន្ត​បាន ។

ព្រោះ​សេចក្តី​ដែល​បាន​ពោល​មកនេះ​ព្រះ​ភគវា​ទ្រង់មាន​ទស្សនៈ​ថា ស្នេហា​គឺជា​បញ្ហា​ស្មុគស្មាញ​បំផុត​សម្រា​ប់​​​​ជីវិត តែ​ផ្ទុយ​ទៅ​វិញ​មិន​ដូច្នោះ​ទេ​មនុស្ស​ច្រើន​ណាស់​ដែល​យល់​ថា រឿង​ស្នេហា​តែង​នាំ​មក​នូវ​សេចក្ដីសុខ នាំ​ឱ្យ​គេ​មាន​សុភមង្គល​ទៅ​វិញ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ