ខេត្តត្បូងឃ្មុំ៖ ជំងឺប៉េសជ្រូកអាហ្វ្រិក បានផ្ទុះឡើងនៅក្នុងភូមិចំនួនពីរ គឺភូមិកំពូលសេរី និងភូមិសោយ
ឃុំមៀន ស្រុកអូររាំងឪ ដោយបានងាប់ជាបន្តបន្ទាប់ និងកើនដល់ជិត៨០ក្បាលហើយ ចាប់តាំងពីថ្ងៃទី២៣មិថុនា ដល់ថ្ងៃទី១១ កក្កដា ២០១៩ ។ ជាមួយនោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់និងស្ថាប័នជំនាញបាននៅប្រចាំការចុះបាញ់ថ្នាំសម្លាប់មេរោគរាល់ថ្ងៃផងដែរ ។
ជាមួយនោះ អ្នកចិញ្ចឹមជ្រូកមួយចំនួន បានសុំលក់ជ្រូករស់ក្រែងបានលុយ មកសងធនាគារឯកជនខ្លះតែមិនត្រូវបានជំនាញអនុញ្ញាតនោះទេ ព្រោះបើដឹកចេញពីតំបន់ផ្ទុះទៅកាន់កន្លែងផ្សេង គឺដូចយកមេរោគទៅជាមួយនឹងធ្វើឲ្យជំងឺនេះកាន់តែរីកសាយភាយ។
បុរសឈ្មោះឃុន ស៊ុយ វ័យ៥៨ឆ្នាំ នៅភូមិបុសល្ហុង ឃុំអំពិតតាពក ប្រាប់ថាៈ គាត់បានចាប់ផ្តើមចិញ្ចឹម
ជ្រូកក្នុងរយៈប្រហែល៤ឆ្នាំមកហើយ ចិញ្ចឹមម្តងមានជ្រូកជិត១០ក្បាល ដោយលក់ឲ្យឈ្មួញយកទៅកាប់សាច់លក់លើទីផ្សារ ទទួលបានផលចំណេញឲ្យកូនៗបានរៀនសូត្រ មានចំនេះដឹងខ្ពស់នឹងគេហើយមិនដែលអី ក៏បានចិញ្ចឹមបន្តមកដល់សព្វថ្ងៃនេះ។
បុរសឃុន ស៊ុយ បន្តថា ស្រាប់មកដល់ក្នុងខែកក្កដា២០១៩ ជ្រូករបស់គាត់បានចាប់ផ្តើមឈឺបន្តបន្ទាប់ លុះពេលចាក់ថ្នាំបានធូរ២ទៅ៣ថ្ងៃក៏ងាប់ជ្រូកក្នុង១ក្បាល ដោយមានទង្ងន់ពី៧០ទៅ៨០គីឡូក្រាមហើយបែរជាត្រូវងាប់ក្នុងចំណោម៧ក្បាលនៅសល់តែ២ក្បាលប៉ុណ្ណោះ គាត់សង្ស័យកើតជំងឺប៉េសជ្រូកអាហ្វ្រិកទើបនៅព្រឹកថ្ងៃទី១១កក្កដា បានមកសុំថ្នាំសម្រាប់យកទៅបាញ់សម្លាប់មេរោគនៅទ្រុងជ្រូក។
ចំពោះជ្រូកងាប់តំបូងគិតយកទៅលក់ក្រែងបានលុយខ្លះ ក្រោយពីស្តាប់ការពន្យល់របស់ជនាញពេទ្យសត្វរួចមកគាត់មិនបានលក់ទៅណាទេ ដោយបានជីកដីកប់ដាក់កំបោរសម្លាប់មេរោគជាសវាងកុំឲ្យឆ្លងទៅតំបន់ផ្សេង ហើយពីផ្ទះរបស់គាត់មកភូមិសោយ មានចំងាយប្រមាណ៣គីឡូម៉ែត្រគឺស្ថិតនៅក្នុងរង្វង់ហាមមិនឲ្យចរាចរសត្វ។ គាតា់ជំពាក់បំណុលធនាគារឯកជនចំនួនជាង១០០០ដុល្លារនិងចំណីសត្វចំនួន១លានរៀល នៅពេលខាងមុខបើជំងឺនេះស្ងប់ស្ងាត់ គាត់និងចាប់ផ្តើមចិញ្ចើមឡើងវិញព្រោះជីវភាពពឹងផ្អែកលើរបរនេះផងដែរ ។
អ្នកស្រី យី គឹមស៊ាន អាយុ៤៥ឆ្នាំនៅភូមសោយ ឃុំមៀន ប្រាប់ថា គាត់បានចាប់ផ្តើមចិញ្ចឹមជ្រូកក្នុង
អំឡុងតាំងពីឆ្នាំ១៩៩៣មកម្លេះ ដោយមានពេលខ្លះដាក់ជ្រូកក្រោម៥០ក្បាលក៏មានដែរនិងបានទទួល
ផលចំណេញគ្រាន់បើ សម្រាប់ដោះស្រាយជីវភាពគ្រួសារបានធូរស្រាលមួយកំរិត។កន្លងមកធ្លាប់ជួបជំងឺត្រចៀកខៀវតែមិនបានខាតបង់ប្រាក់ច្រើននោះទេ ទើបមកដល់ក្នុងឆ្នាំ២០១៩ជ្រូករបស់គាត់បានឈឺងាប់បន្តបន្ទាប់ដោយជំងឺប៉េសជ្រូកអាហ្វ្រិក អស់១២ក្បាលនៅសល់៦ក្បាល ដោយបានបំបែកដាក់នៅទ្រុងផ្សេង គាត់ចង់លក់ជ្រូកដែលមិនឈឺចេញគ្រាន់នឹងបានថវិការខ្លះ សម្រាប់សងធនាគារឯកជនដោយ ក្នុង១ខែៗបង់ជាង៣០០ដុល្លារ ។
លោកងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪប្រាប់ឲ្យដឹងដែរថា រដ្ឋបាលស្រុកអូររាំងឪបានទទួលលិខិត
មួយច្បាប់របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ពីការផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិកនៅឃុំមៀន
ស្រុកអូររាំងឪ ភ្លាមៗរូបលោកបានចុះទៅដល់កន្លែងផ្ទុះក្រោមកិច្ចសហការជាមួយនឹងជំនាញបសុព្យា
បាលខេត្តដោយបានបាញ់ថ្នាំសម្លាប់មេរោគ ចែកខិតប័ណ្ណដល់ប្រជាជនឲ្យបានយល់ដឹងនិងចេះពីពិធី
ការពារមិនឲ្យឆ្លង ។
សូមឲ្យប្រជាពលរដ្ឋនៅភូមិកំពូលសេរីនិងភូមិសោយ ក្នុងឃុំមៀន មានការយោគយល់ប្រសិនណាបើមានជ្រូកងាប់ ត្រូវប្រញាប់រាយការណ៏មកស្ថាប័នជំនាញដើម្បីវិធានការយកទៅកប់ចោលក្នុងរណ្តៅឫដុតបំផ្លាញចោល ធ្វើយ៉ាងណារួមគ្នាទប់ស្កាត់កុំឲ្យរីកសាយភាយមេរោគទៅតំបន់ខាងក្រៅ។ហើយយប់ៗបានដាក់កម្លាំងសមត្ថកិច្ច ឲ្យយាមនៅប្រចាំការតាមគោលដៅចំនួន៤ ដើម្បីទប់ស្កាត់មិនឲ្យមានចរាចរសត្វនៅក្នុងតំបន់ហាមឃាត់ ៕ (សម្រួលដោយ៖ ស្រីណា)
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុកបានត្រូវជាបណ្ដើរៗហើយ ក្នុង...
ប្រទេសប៉ូឡូញ ៖ បើតាមអាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី៥ធ្នូថា មនុស្ស៨នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ធ្នូ នៅប្រទេសប៉ូឡូញ ក្នុងការបាក់អគារកម្ពស់៣ជាន់...
រាជធានីភ្នំពេញ ៖ក្រុមព្រះសុរិយាបានព្រមានប្ដឹងស្ត្រីម្នាក់ដែលប្រមាថសិល្បៈភាពយន្តខ្មែរ ក្នុងពេលដែលក្រុមព្រះសុរិយាខិតខំយ៉ាងខ្លាំង ក្នុងបេកកសកម្មភាពដើម្បី...
សហរដ្ឋអាមេរិក ៖ ក្រសួងការពារប្រទេសអាមេរិក កាលពីថ្ងៃទី៤ធ្នូបានបដិសេធព័ត៌មានដែលថា ក្រុងវ៉ាស៊ិនតោនគ្រោងបញ្ជូនទាហាន១៤.០០០នាក់ថែមទៀតទៅកាន់តំបន់មជ្ឈឹម...
រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយរមណីយដ្ឋានកោះដាច់បានស្ថិតនៅក្រោមការដែលគ្រប់គ្រងរបស់ឯកជនឈរចាំលក់សំបុត្រប្រមូលតែប្រាក់ ពីអ្នកដែលនាំក្រុម...
សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងមួយរូប លោកស្រីCHOE SON HUI កាលពីថ្ងៃទី៥ធ្នូបានសម្ដែងការមិនសប្បាយចិត្ត ក្រោយសេចក្ដីថ្លែងការណ៍នាពេលថ្មី...
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៦ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កីឡាករ ព្រឿង សុជាតិ នឹងប៉ះជាមួយកីឡាករ កូយ...
ប្រទេសចិន-អាស៊ាន ៖ យោងតាមការវាយតម្លៃមួយចំនួនថា ប្រទេសថៃនឹងបាត់បង់ប្រាក់រហូតដល់១៨៧ពាន់លានបាត នៃចំណែកទីផ្សាររបស់ខ្លួនរហូតដល់ឆ្នាំ២០២២ លើទីផ្សារកម្ពុជា...
ហ្វ៊ីលីពីន ៖ ពិតជាអស្ចារ្យខ្លាំងណាស់ដែលក្រុមកីឡាការិនីប៉េតង់កម្ពុជាដណ្ដើមបានមេដាយ មាសបន្ទាប់ពីផ្ដួលក្រុមកីឡាការិនីម៉ាឡេស៊ី ដោយលទ្ធផលពិន្ទុ១៣-៤លើ...
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ ៖ បុគ្គលិកគ្រប់ផ្នែក និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រមាណជា ៣០០ នាក់ បានចេញយុទ្ធនាការលក់ផលិតផលស្រាបៀរកម្ពុជា...
ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គីភ័យបានឆាបឆេះរោងចក្រផលិតបារី នៅស្រុកកណ្តាលស្ទឹង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់រថយន្ត...
នៅក្នុងបរាភវសូត្របានពោលថា បុរសជាស្វាមីមិនត្រេកអរ មិនមានតម្រេកនឹងភរិយារបស់ខ្លួនបែរជាទៅរួមរ័កនឹងស្រីកំណាន់ក្រៅផ្ទះ ជាប្រមុខនៃសេចក្តីវិនាស គឺវិនាស...
ព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក (ANGKOR DAIRY PRODUCTS CO., LTD.) មិត្តហ្វូន និងអង្គរមីលឃ៍ បានចាប់ផ្តើមរៀបចំពិធីសម្ពោធដាក់...
សិល្បករមួយចំនួនបានបញ្ចេញយោបល់ថា កម្ពុជាគួរបើកចំហខ្លាំងជាងនេះទៅលើភាពសិចស៊ីក្នុងវិស័យសិល្បៈ ដើម្បីឲ្យទាន់សម័យកាល និងដើម្បីឲ្យវិស័យសិល្បៈមានភាពរស់រវើក ។...
ជាមួយនឹងអត្ថប្រយោជន៍នៃវិទ្យាសាស្ត្រ និងថ្នាំពេទ្យត្រូវបានគេផ្តល់ឲ្យជាច្រើនជាពិសេសអាចពង្រឹងដល់លទ្ធភាពនៃការមានផ្ទៃពោះថែមទៀតផង តែវាទំនងជាអាចធ្វើឲ្យមើល...
ការភ័យខ្លាចជាឧបសគ្គដ៏ធំនៃការរកលុយសម្រាប់មនុស្សម្នាក់ៗព្រោះវារារាំងមនុស្សមិនឲ្យក្លាហានក្នុងការធ្វើអ្វីមួយដើម្បីរកលុយបន្ថែម ប៉ុន្តែមនុស្សម្នាក់ៗ...
លោក ដ្វេន ចនសាន់ (Dwayne Johnson) ដែលមានឈ្មោះហៅក្រៅថា The Rock គឺជាតារាសម្តែង និងអតីតកីឡាករកីឡាកាសដ៏ល្បីឈ្មោះមួយរូប ។ លោកជាមនុស្សដែលប្រើ Instagram ដ៏សកម្ម និងតែងតែចែករំលែកវីឌីអូ...
រាជធានីភ្នំពេញ ៖ ខណៈដែលសហភាពអឺរ៉ុបកំពុងរង់ចាំការឆ្លើយតបពីរាជរដ្ឋាភិបាលកម្ពុជា មុននឹង សម្រេចថាតើត្រូវព្យួរឋានៈអនុគ្រោះពន្ធដល់កម្ពុជាឬក៏យ៉ាងណានោះ...
ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់បានជិះម៉ូតូ១គ្រឿងឌុបគ្នាដេញតាមធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូ១គ្រឿងតែម្នាក់ឯង បណ្ដាលឲ្យស្ត្រីរងគ្រោះ...
រាជធានីភ្នំពេញ ៖ មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់បឹងសាឡាង ខណ្ឌទួលគោកម្នាក់ ដែលញៀនថ្នាំឡើងង៉ាងរហូតគ្រប់គ្រងអារម្មណ៍ខ្លួនឯងលែងបាន ហើយទាញកាំភ្លើងអាកាបាញ់...