អ្នកម្តាយកាន់រូបថតដើររកកូនស្រី ក្រោយ​បាត់នាង​ជិតមួយខែហើយ​


ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ម្តាយ​ដែល​មានមុខ​របរ​លក់​នំអាកោរ​និង​ចាក់​កា​ចាន់​ បាន​កាន់​រូបថត​ដើរ​រក​កូនស្រី​ម្នាក់​អាយុ​១៨​ឆ្នាំ​ដែល​បាន​បាត់​ពី​ផ្ទះ​តាំងពី​វេលា​ម៉ោង​៤​​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ផ្ទះ​ស្ថិត​ក្នុងភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល ។

​កូន​​ស្រី​ដែល​បាត់​ខ្លួនខាងលើ​ឈ្មោះ ភាព សម្បត្តិ ហៅ​មី​តូច អាយុ​១៨​ឆ្នាំ មុខរបរ​លក់​នំអាកោរ និង​ចាក់​កា​ចាន់ មាន​ទីលំនៅ​ភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែក​តា​ទែន ស្រុក​ពញាឮ ខេត្តកណ្តាល មាន​ឪពុក​ឈ្មោះ រឿ​ន សុភាព អាយុ​៤៥​ឆ្នាំ មុខរបរ​ធ្វើស្រែ និង​ម្តាយ​ឈ្មោះ ហ៊​ន ធឹ​ម អាយុ​៤០​ឆ្នាំ មុខរបរ​លក់​នំអាកោរ​និង​ចាក់​កា​ចាន់ ។

តាម​សម្តី​របស់​ស្ត្រី​ជា​ម្តាយ​ដែលបាននិយាយរៀប​រាប់​​ទាំង​ក្រៀមក្រំ​ថា កូនស្រី​របស់​គាត់​ដែល​បាត់​ខ្លួន​នេះ រៀន​ថ្នាក់​ទី​៩ ​តែ​បាន​ឈប់​រៀន​មួយ​ឆ្នាំ​មក​ហើយ ។ បច្ចុប្បន្ន​នាង​ជួយ​លក់​នំអាកោរ​គាត់ ដោយ​ដើរ​លក់​តាម​ភូមិ ។

ស្ត្រី​ជា​ម្តាយ​បាន​អះអាង​ថា កូន​របស់​គាត់​មិន​ទាន់​មាន​សង្សារ​ទេ ប៉ុន្តែ​មុន​ពេល​បាត់​ខ្លួន​ប្រមាណ​កន្លះ​ខែ​ ពេល​កូនស្រីរបស់​​គាត់​​ទៅ​លក់​នំអាកោរ​បាន​ធ្វើ​ឲ្យ​បាត់​លុយ​អស់​មួយ​ចំនួន​តូច ហើយ​គាត់​ក៏​បាន​ស្តីបន្ទោស​រឿង​លុយ​ដែល​លក់​​មិនដឹង​បាត់​លុយ​ទៅ​ណា ​បន្ទាប់មកគាត់និង​កូនស្រី​​ក៏​បាន​និយាយ​រកគ្នា​ធម្មតា​វិញ ។

ស្ត្រីជា​ម្តាយ​បាន​អះអាង​បន្ត​ថា នៅ​មុន​ពេល​បាត់​ខ្លួន​មួយ​ថ្ងៃ​ កូនស្រី​របស់​គាត់​បាន​ធ្វើ​ជា​អ្នក​កាន់​ផ្កា​ក្នុង​កម្មវិធីមង្គល​ការ​បងប្អូន​នៅ​ជិត​ផ្ទះ លុះ​​នៅថ្ងៃទី​១៦ មិថុនា នាង​​បាន​ទៅ​លក់​នំ​ដូច​រាល់ដង និង​បាន​មក​ដល់​ផ្ទះ​នៅ​វេលា​ម៉ោងជាង​៩​ព្រឹក រហូត​ដល់​ម៉ោង​៤​រសៀលថ្ងៃ​ដដែល​ ​ស្រាប់តែ​បាត់​​កូនស្រី​ពី​ផ្ទះ​តែ​ម្តង ។ ចំពោះ​ការ​បាត់​ខ្លួនកូនស្រី ធ្វើ​ឱ្យ​​ស្ត្រី​ជា​ម្តាយ​បាន​អះអាង​ថា​ សង្ស័យ​ទៅ​ជាមួយ​មិត្ត​ភ​ក្តិ​ស្រី​ៗ​របស់​​នាង តែ​គាត់​មិន​ដែល​ស្គាល់​មិត្ត​ភ​ក្តិ​របស់​កូនស្រី​ទេ ទើប​មិន​អាច​ទាក់​ទង​សួរនាំ​បាន ។

ស្ត្រី​ជា​ម្តាយ​បាន​បន្ត​ទៀត​ថា ពេល​ដែល​កូនស្រី​របស់​គាត់​ចេញ​ពីផ្ទះ​ទៅបាត់​​នោះ គឺនាង​​បាន​ពាក់​អាវយឺត ដៃខ្លី​ពណ៌​ក្រហម ស្លៀកខោ​ស្ព័​រ​ពណ៌​ខ្មៅ​ឆ្នូត​លឿង ​ហើយ​នៅ​ជាប់​នឹង​ខ្លួននាង​​មាន​ខ្សែ​ក​ប្លា​ទី​ន​មួយ​ខ្សែ​ទម្ងន់​៣​ជី និង​ទូរស័ព្ទ​អិន​ចុច​ពិល​មួយ​គ្រឿង​ដែល​មាន​លេខ​០៨៦ ៥៩៦ ៤៩៣ យក​ទៅ​ជា​មួយ ក្រៅពី​នោះ​មិន​មាន​យក​អ្វី​ទៅ​ជាមួយ​នោះ​ទេ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ចាប់តាំងពី​បាត់​ខ្លួនកូនស្រី ​ភ្លាម​ៗនោះ​​មាន​អ្នក​ភូមិ​បានឃើញ​កូន​របស់គាត់​ជិះ​ម៉ូតូ​ជាមួយ​ស្រី​ម្នាក់​សង្ស័យ​ជា​មិត្ត​ភ​ក្ថិ​របស់​នាង​នៅ​ម្តុំ​ស្រុក​ឧ​ដុ​ង្គ​ ។ បន្ទាប់​មក​មិន​ដែល​មាន​អ្នក​ឃើញនោះ​​ទេ សូ​ម្បី​តែ​ទូរស័ព្ទ​ក៏​តេ​អត់​ចូល​ដែរ ។ ៣ថ្ងៃក្រោយ​ពេល​បាត់​ខ្លួន​កូនស្រី​​ គាត់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ព្រែក​តា​ទែន​ឲ្យ​ជួយ​តាម​រក​គ្រប់​ទីកន្លែងដែរ​ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ គិត​មក​ដល់​បច្ចុប្បន្ន​កូន​ស្រីរបស់​គាត់​​បាន​បាត់​ខ្លួន​ជិត​មួយ​ខែ​ហើយ ។

ជា​ចុង​ក្រោយ​ ស្ត្រី​ជា​ម្តាយ​បាន​សំណូមពរ​ដល់​បងប្អូន​ដែល​បាន​ប្រទះ​ឃើញ​កូនស្រី​របស់​គាត់​ដូច​ក្នុង​រូបថត​ខាងលើ​សូម​ទាក់ទង​មក​គាត់​តាម​លេខ​ទូរស័ព្ទ ០១៦ ៣៦៦ ៩២៧ ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ