ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ស្មៅ​គោ​ត្អូញត្អែរ​ថា លក់​មិន​ដាច់ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​៥​ទៅ​៦​គ្រួ​សារបាន​ប្រកបរបរ​​លក់​ស្មៅ​សម្រាប់​ឱ្យ​សត្វ​គោ​ស៊ី ហើយ​មុខ​របរ​មួយ​នេះ​វា​អាច​ជួយ​សម្រាល​ជីវភាព​នៅ​ក្នុង​គ្រួសារ​មួយ​ចំណែក​ផង​ដែរ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អ្នកលក់​ស្មៅ​គោ​បាន​ត្អូញត្អែរ​ថា​លក់​មិន​ដាច់​។ លោក កន រ៉​ន ជា​អ្នកលក់​ស្មៅ​គោ…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​៥​ទៅ​៦​គ្រួ​សារបាន​ប្រកបរបរ​​លក់​ស្មៅ​សម្រាប់​ឱ្យ​សត្វ​គោ​ស៊ី ហើយ​មុខ​របរ​មួយ​នេះ​វា​អាច​ជួយ​សម្រាល​ជីវភាព​នៅ​ក្នុង​គ្រួសារ​មួយ​ចំណែក​ផង​ដែរ ប៉ុន្តែ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ អ្នកលក់​ស្មៅ​គោ​បាន​ត្អូញត្អែរ​ថា​លក់​មិន​ដាច់​។

លោក កន រ៉​ន ជា​អ្នកលក់​ស្មៅ​គោ ដែល​មាន​ទីលំនៅ​ភូមិ​ព្រែ​ថី ឃុំរ​ការ​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល បាន​រៀបរាប់​ប្រាប់​ឣោ​យ​ដឹង​ថា គាត់​បាន​មក​លក់​ស្មៅ​នៅ​ចំណុច​ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ភូមិ​ព្រែក​អា​ទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នេះ​មាន​ដូច​ជា ស្មៅ​គោ ត្រកួន និង​ដើម​ពោត សម្រាប់​ផ្គត់​ផ្គង់​តម្រូវ​របស់​អតិថិជន ហើយ​ក្នុង​មួយ​បាច់​លក់​ក្នុង​តម្លៃ​១.០០០​រៀល​ទៅ​១.៥០០​រៀល​។

លោក​បាន​បន្ត​ថា គាត់​មាន​ម៉ូយ​៥​ទៅ​៦​នាក់​មក​ទិញ​រាល់ថ្ងៃ​យក​ទៅ​ឲ្យ​សត្វ​ស៊ី​នៅ​តាម​រមណីយដ្ឋាន​និង​កសិដ្ឋាន​ចិញ្ចឹម​គោ​-​គោបា​។ លោក​បាន​បន្ត​ទៀត​ថា ការ​លក់​ស្មៅ​គោ សព្វ​ថ្ងៃនេះ​បាន​ត្រឹមតែ​១​ពាន់​បាច់​ទេ ពេល​ខ្លះ​លក់​មិន​អស់​ក៍មានដែរ ហើយ​ពេល​ខ្លះ​ដាក់​លក់​ឡៃ​ឡុ​ង​ឲ្យ​តែ​អស់​ទៅ​ជា​ជាង​ខូច​ចោល​។ ការ​លក់​នៅ​ក្នុង​មួយ​ថ្ងៃ​អាច​រក​ចំណូល​បាន​១​លាន​រៀល​ទាំង​ប្រាក់​ដើម បើសិន​ទូទាត់​ទាំង​ដើម​ទាំង​ចុង​ទាំង​ថ្លៃ​ស៊ីចាយ​សោរ​ហ៊ុយ​ប្រេងសាំង​អស់​ទៅ​ នៅ​សល់​ប្រហែល​៧​ទៅ​៨​ម៉ឺន​រៀល​ដែរ​។

អ្នកស្រី ឆេ​ង វូ​ច​លី​ម ហៅ​ស្រី​.​ស ជា​អ្នកលក់​ស្មៅ រស់នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ ភូមិ​ព្រែក​អា​ទាំង សង្កាត់​ព្រែក​កំ​ពឺ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា គាត់​បាន​ប្រកប​របរ​លក់​ស្មៅ​គោ​នេះ​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​បើករថយន្ត​ប្រមូល​ទិញ​ពី​អ្នក​ភូមិ​ព្រែក​ថី​ខ្លះ និង​អ្នក​ស្ទឹង​មាន​ជ័យ​ខ្លះ ដោយ​ទិញ​ចូល​ក្នុង​មួយ​បាច់​តម្លៃ​៧​ទៅ​៨​រយ​រៀល ហើយ​លក់​ចេញ​ក្នុង​មួយ​បាច់​ពី​១​ពាន់​រៀល​ទៅ​១​ពាន់​ប្រាំ​រយ​រៀល​។

អ្នកស្រី​បន្ត​ថា កាលពី​ឆ្នាំ​មុន​ស្មៅ​នេះ​លក់ដាច់​ណាស់​ច្រូត​សឹង​មិន​ទាន់ នៅ​ក្នុង​មួយ​ថ្ងៃ​ៗ​អស់ពី​២​ទៅ​៣​រថយន្ត​ផង​ដែរ ដោយឡែក​ក្នុង​ឆ្នាំ​២០១៩​មានកា​ប្រែប្រួល គឺ​អតិថិជន​មានការ​ថយ​ចុះ​លក់​មិន​ដាច់ ពេល​ខ្លះ​យក​ស្មៅ​មួយ​ឡាន​មក​លក់​មិន​អស់​ផង​។

សូម​បញ្ជាក់​ថា ពួក​គាត់​បាន​ប្រមូល​ទិញ​ស្មៅ​គោ​ពី​ពលរដ្ឋ​នៅ​ឃុំរ​ការ​ខ្ពស់ និង​ខណ្ឌ​ស្ទឹង​មាន​ជ័យ ដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​ច្រូត​នៅ​តាម​ចំការ លើ​ប្រឡាយ​រួច​ជា​ស្រេច​សម្រាប់​ទុក​លក់ ដោយ​បច្ចុប្បន្ន​មានកា​ប្រែប្រួល និង​ថយ​ចុះ​នូវ​អតិថិជន និង​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នកលក់​ស្មៅ​មានការ​ព្រួយបារម្ភ ហើយ​ក៏​អាច​​ប្រឈម​នឹង​ការ​បិទ​មុខ​របរ​នេះ​ចោល​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ