ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទេស​ដំបូងគេ​បំផុត​គ្រប​ដណ្តប់​​ទាំង​ស្រុង​ដោយ​ប្រព័ន្ធ ​5G​

4 ឆ្នាំ មុន

ប្រទេស​មូ​៉​ណា​កូ ៖ ចាប់តាំងពី​ថ្ងៃ​ទី​៩​កក្កដា​ទៅ​ ម៉ូ​ណា​កូ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​បំផុត​គ្របដណ្ដប់​ទាំងស្រុង ដោយ​ប្រព័ន្ធ​5G ជា​បច្ចេក​វី​ទ្យា​ទូរស័ព្ទ​ចល័ត ដែល​មាន​ល្បឿន​លឿន​ជាងគេ​បំផុត​នៃ​ពិភព​លោក​ពុំ​ធ្លាប់​មាន​។ ប្រព័ន្ធ​នេះ​ត្រូវ​បាន​នាំ​មក​ដោយ​ក្រុមហ៊ុន​MONACO TELECOM​។…

ប្រទេស​មូ​៉​ណា​កូ ៖ ចាប់តាំងពី​ថ្ងៃ​ទី​៩​កក្កដា​ទៅ​ ម៉ូ​ណា​កូ បាន​ក្លាយជា​ប្រទេស​ដំបូង​គេ​បំផុត​គ្របដណ្ដប់​ទាំងស្រុង ដោយ​ប្រព័ន្ធ​5G ជា​បច្ចេក​វី​ទ្យា​ទូរស័ព្ទ​ចល័ត ដែល​មាន​ល្បឿន​លឿន​ជាងគេ​បំផុត​នៃ​ពិភព​លោក​ពុំ​ធ្លាប់​មាន​។

ប្រព័ន្ធ​នេះ​ត្រូវ​បាន​នាំ​មក​ដោយ​ក្រុមហ៊ុន​MONACO TELECOM​។ ក្រុមហ៊ុន​នោះ​បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន​HUAWEI​ចិន សម្រាប់​ប្រើ​នៅ​ទូ​ទាំង​ដែនដី​ម៉ូ​ណា​កូ​។ 5G​នឹង​បង្កើត​សេវា​ជា​ច្រើន​ក្នុង​វិស័យ​ដឹក​ជញ្ជូន​និង​រហូត​ដល់​សន្តិសុខ​។ ជាមួយ​ក្រុមហ៊ុន​HUAWEI​ម៉ូ​ណា​កូ​នឹង​ក្លាយជា​ដែនដី​នុយ​មេ​រិ​ក ហើយ​បែប​នេះ​ក៏​ជា​ការ​ជួយ​លើក​ស្ទួយ​ក្រុមហ៊ុន​នោះ ពេល​កំពុង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អា​មេ​រិ​ក ដោយ​ក្រុមហ៊ុន​ចិន​ប៉ង​លើកមុខ​មាត់​ខ្លួន​ឡើង​វិញ​។

ទទួល​ការ​ចោទប្រកាន់​ពី​អា​មេ​រិ​កថា ចិន​ប្រើប្រាស់​ប្រព័ន្ធ​នោះ​ក្នុង​គោលដៅ​ចារកម្ម HUAWEI​កំពុង​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​លឿន ជាមួយ​ការ​ប្រកួតប្រជែង​នៃ​ប្រព័ន្ធ​5G​របស់​ខ្លួន ប្រឈម​មុខ​នឹង​គូប្រជែង​ឯ​ទៀត​ៗ​ដូច​ជា​APPLE​ជាដើម ដែល​នៅ​មិន​ទាន់​អាច​បំពាក់​ប្រព័ន្ធ​លឿន​នេះ​នៅឡើយ​។ នៅ​អឺរ៉ុប​ប្រទេស​ស្វ៊ី​ស ហ្វាំ​ង​ឡង់​និង​អេ​ស្តូ​ុ​នី ចាប់ផ្ដើម​បំពាក់​ប្រព័ន្ធ​5G ហើយ​បារាំង​និង​អា​ល្លឺ​ម៉​ង់​នៅ​ពុំ​ទាន់​គិតគូរ​នៅឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ