ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​ស្នេហា ខ្លះ​នៅ​រាប់​គ្នា ខ្លះ​មើល​មុខ​គ្នា​មិន​ត្រង់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ជីវិត​ស្នេហា​របស់​តារា​មួយ​ចំនួន​ដែល​រលត់​ទៅ​ហើយ​នោះ ខ្លះ​នៅ​រាប់អាន​គ្នា ខ្លះ​ល្វីង​ជូរ​ចត់ មើល​មុខ​គ្នា​មិន​ត្រង់​ទេ ។ តើ​តារា​ណាខ្លះ ? មហាជន​ប្រាកដជា​នៅ​ចាំ​បាន​ថា ចំណងស្នេហា​រវាង​តារាចម្រៀង​លោក​ហ្សូ​ណូ និង​តារា​សម្តែង​អ្នក​នាង​ចាន់…

រាជធានី​ភ្នំពេញ​៖​ជីវិត​ស្នេហា​របស់​តារា​មួយ​ចំនួន​ដែល​រលត់​ទៅ​ហើយ​នោះ ខ្លះ​នៅ​រាប់អាន​គ្នា ខ្លះ​ល្វីង​ជូរ​ចត់ មើល​មុខ​គ្នា​មិន​ត្រង់​ទេ ។ តើ​តារា​ណាខ្លះ ?

មហាជន​ប្រាកដជា​នៅ​ចាំ​បាន​ថា ចំណងស្នេហា​រវាង​តារាចម្រៀង​លោក​ហ្សូ​ណូ និង​តារា​សម្តែង​អ្នក​នាង​ចាន់ សុ​ផា​នី បាន​កាត់​ផ្តាច់​ទាំងស្រុង បន្ទាប់​ពី​មានកូន​ស្រី​ម្នាក់ ។ ក្នុង​ពេល​ស្នេហា​ដល់​ផ្លូវបំបែក​នោះ អ្នក​នាង ចាន់ សុ​ផា​នី បាន​តស៊ូ​ព្យាយាម​បីបាច់​ថែរក្សា​កូនស្រី​របស់​ខ្លួន​តែ​ម្នាក់ឯង ។ ពួក​គេ​បែក​គ្នា ហើយ​មើល​មុខ​គ្នា​មិន​ចំ​ទេ គឺ​មាន​តែ​ភាព​ល្វីង​ជូរ​ចត់ ។

សម្រាប់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា និង​លោក​យុ​ត្ថា​រ៉ា ឆា​នី វិញ ពួក​គេ​នៅ​តែ​រក្សា​ការ​រាប់អាន​គ្នា បើ​ទោះបីជា​បាន​ចែកផ្លូវ​គ្នា និង​មាន​គូ​ថ្មី រៀង​ៗ​ខ្លួន​ទៅ​ហើយ​ក្តី ។ តារា​ទាំង​ពីរ​ដួង​នេះ​តែងតែ​បង្ហាញមុខ​រួម​គ្នា​នៅ​ក្នុង​កម្មវិធី ផ្សេង​ៗ​ទាំង​កម្មវិធី​សិល្បៈ និង​ការ​រកស៊ី ។ ចំណង​រាប់អាន​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​កូនស្រី​មាន​ភាព​កក់ក្តៅ​ខ្លះ ។

តារា​សម្តែង​វ័យក្មេង​នាង​ភិន សុ​ដា​លី​ស បាន​កាត់​ផ្តាច់​មនោសញ្ចេតនា​ទាំងស្រុង​ពី​តារា​សម្តែង​លោក​ប៉ែន ចំ​រ៉ុ​ង បន្ទាប់​ពី​ពួក​គេ​បាន​សាង​ស្នេហ៍​មួយ​រយៈពេល​ខ្លី ខណៈ​មានកូន​ស្រី​ម្នាក់។

ទាំង​ភិន សុ​ដា​លី​ស និង​លោក​ប៉ែន ចំ​រ៉ុ​ង មិន​មាន​ប្រាស្រ័យ​ទាក់ទង​គ្នា​វិញ​នៅ​ក្នុង​នាម​អ្វីមួយ​ឡើយ​រហូត​មក​ដល់​ពេល​នេះ បើ​ទោះបីជា​កូនស្រី​កាន់តែ​ចម្រើន​វ័យ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក៏​ដោយ ។ ភិន សុ​ដា​លី​ស និង​គ្រួសារ​របស់​នាង​បាន​ដាក់​បម្រាម​ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​លោក​ប៉ែន ចំ​រ៉ុ​ង បាន​ជួប​មុខ​កូនស្រី​នោះ​ឡើយ បើ​ទោះបីជា​លោក​ប៉ែន ចំ​រ៉ុ​ង តែងតែ​ពោល​ពាក្យ​នឹក និង​ចង់​ជួប​មុខ​កូនស្រី​របស់​ខ្លួន​ក៏​ដោយ ។

អតីត​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក សុះ ម៉ាច ក៏​បាន​រក្សា​ការ​ទាក់ទង​ជាមួយ​ភរិយា​ដើម​របស់​លោក​ដែល​ជា​កូនស្រី​ថ្នាក់ដឹកនាំ​កំពូល​មួយ​រូប​ដដែល បើ​ទោះបីជា​ពេល​នេះ​លោក​បាន​សាង​គ្រួសារ​ថ្មី និង​មានកូន​៣​នាក់​ទៀត​ក៏​ដោយ​។ ជា​ធម្មតា​តារាចម្រៀង​រូប​នេះ​តែងតែ​ចូលរួម​នៅ​ក្នុង​កម្មវិធី ផ្សេង​ៗ​ដែល​បាន​ធ្វើ​ឡើង​នៅផ្ទះ​ភរិយា​ដើម​របស់​លោក ហើយ​អ្នក​ទាំង​ពីរ​នៅ​តែ​រាប់អាន​គ្នា​ដដែល ដោយ​មិន​បាន​មើល​មុខ​គ្នា​មិន​ចំ​នោះ​ឡើយ ខណៈ​កូនស្រី​ដែល​ជា​តំណក់ឈាម​រួម​គ្នា​នោះ​កំពុង​ទទួល​បានការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​ភរិយា​ដើម​របស់​លោក ។

តារាចម្រៀង​លំដាប់​ជួរ​មុខ​ក្នុង​ផលិតកម្ម​ហង្ស​មាស​អ្នក​នាង​ពេជ្រ សោភា បាន​កាត់​ផ្តាច់​មនោសញ្ចេតនា​ចោល​ទាំងស្រុង​ពី​អតីត​ស្វាមី​របស់​នាង បន្ទាប់​ពី​បាន​រួមរស់​ជាមួយ​គ្នា​បាន​មួយ​រយៈ ។ រហូត​មក​ដល់​ពេល​​នេះ​ពេជ្រ សោភា និង​មិន​បាន​នឹកនា ឬ​រំលឹក​ពី​ឈ្មោះ​អតីត​ស្វាមី​របស់​នាង​ម្តងណា​ឡើយ ស្រប​ពេល​ដែល​នាង​កំពុង​តែ​សាង​ស្នេហា​ថ្មី​ជាមួយ​តារា​វ័យក្មេង​លោក​ឈឹ​ម សក្ក​ដា ។

តារា​សម្តែង​អ្នក​នាង​ឈិ​ន សុធា​រី និង​លោក សុវណ្ណ មក​រា មើល​មុខ​គ្នា​មិន​ចំ​ទេ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​កាត់​ផ្តាច់ចំណង​ប្តី​ប្រពន្ធ​នោះ​រួច​មក​។ ជា​ធម្មតា​អ្នក​ទាំង​ពីរ​បាន​ជួប​មុខ​គ្នា​នៅ​ពេល​មាន​ពិធី​ខួប​កូនភ្លោះ​របស់​ពួក​គេ ហើយ​នៅ​ក្នុង​ពេល​ដែល​លោក​សុវណ្ណ មក​រា មក​ទទួល​កូន​ទៅ​លេង​ផ្ទះ​ខ្លួន ម្តង​ៗ​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​មាន​ករណី​ទទួល​បីបាច់​ថែរក្សា​កូន​រួម​គ្នា ទោះជា​លែងលះ​ក៏​ដោយ ។

តារាចម្រៀង​ផ្នែក​មនោសញ្ចេតនា​លំដាប់​កំពូល​អ្នក​នាង​ម៉ែ​ង កែវ​ពេ​ជ្ជ​តា បាន​កាត់​ផ្តាច់​ការ​ទាក់ទង​ទាំង​ស្រុង​ពី​អតីត​ស្វាមី​របស់​នាង​ដែល​ជា​មន្ត្រី​ថ្នាក់ខ្ពស់​មួយ​រូប​នៅ​ក្រសួងមហាផ្ទៃ​។ ក្រោយ​ពី​ទទួល​បាន​ចំណងដៃ​កូនប្រុស​ស្រី​ចំនួន​២​នាក់​នោះ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា បាន​សម្រេច​ចែកផ្លូវ​ជាមួយ​អតីត​ស្វាមី ដោយ​ភាព​ចម្រូងចម្រាស​ជាទី​បំផុត ក្នុង​ពេល​ដែល​នាង​បាន​ទទួល​សិទ្ធិ​គ្រប់គ្រង​ថែរក្សា​លើ​កូនប្រុស​ស្រី​ទាំង​ពីរ ។ រហូត​មក​ដល់​ពេល​នេះ​នាង​នៅ​មិន​ទាន់​មាន​ដំណឹង​ពាក់ព័ន្ធ​នឹង​ស្នេហា​ថ្មី​ទៀត​ឡើយ បើ​ទោះបីជា​បច្ចុប្បន្ន​អតីត​ស្វាមី​របស់​នាង​បាន​សាង​គ្រួសារ​ថ្មី​ក៏​ដោយ ។

ដោយឡែក​តារា​សម្តែង​អ្នក​នាង​ប៉ែន សុ​ផា​នី និង​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា វិញ​ហាក់​មិន​មាន​ចំណង​ស្នេហ៍​គ្នា​តាម​របៀប​អ្វី​ផ្សេង​ឡើយ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​សាង​ស្នេហ៍​ក្រោម​ដំបូល​តែ​មួយ ហើយ​ត្រូវ​បាន​កាត់​ផ្តាច់​វិញ ។ បច្ចុប្បន្ន​អ្នក​នាង​ប៉ែន សុ​ផា​នី នៅ​មិន​ទាន់​មាន​ដំណឹង​ពី​ចំណងស្នេហា​ថ្មី​នៅឡើយ​ទេ ក្នុង​ពេល​ដែល​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា បាន​សាង​គ្រួសារ​ថ្មី​រួច​ហើយ ជាមួយ​នារី​មេម៉ាយ​កូន​២ និង​ជា​អតីត​ពិធី​ការិនី​ប៉ុស្តិ៍​លេខ​៥​អ្នក​នាង​ផុ​ន ដា​រ៉ា​នី ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ