ខេត្តប៉ៃលិន ៖ ប៊ីដុងដាក់ថ្នាំលាយបញ្ជូលគ្នាបង្កើតជាអ័រម៉ូន ដែលភាសាថៃហៅថាសាន សម្រាប់ដាក់ដើមតាង៉ែនឱ្យចេញផ្កាផ្លែ បានផ្ទុះយ៉ាងកក្រើកបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗ ។ នេះជាហេតុការណ៍លើកដំបូងហើយ ជុំវិញការលាយថ្នាំគីមីបង្កើតអ័រម៉ូនស្រោចគល់ដើមឈើហូបផ្លែ ហើយបានក្លាយជាគ្រាប់បែកទៅវិញ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីយប់ថ្ងៃទី៩ ខែ កក្កដា នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន។ប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា ជនរងគ្រោះបានលាយថ្នាំគីមីបញ្ជូលគ្នាបង្កើតជាអ័រម៉ូន ដែលភាសាថៃហៅថាសាន ដើម្បីយកទៅដាក់ដើមតាង៉ែនឲ្យចេញផ្កាផ្លែ ហើយការលាយនេះគាត់ធ្លាប់ធ្វើកន្លងមកហើយ ។ បន្ទាប់ពីលាយបញ្ជូលគ្នារួច ជនរងគ្រោះបានយកទៅក្រឡុកដើម្បីឲ្យចូលសាច់តែមួយ ស្រាប់តែផ្ទុះលាន់កក្រើកដូចផ្ទុះគ្រាប់មីន បណ្តាលឲ្យជនរងគ្រោះជាម្ចាស់ផ្ទះរងរបួសរហូតសន្លប់នៅនឹងកន្លែង ព្រមទាំងបណ្តាលឲ្យមនុស្ស៣នាក់ផ្សេងទៀតរងរបួសដែរ ។
ប្រភពព័ត៌មានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុ គេឃើញវត្តមានលោក ចេន ញ៉ាន់អភិបាលរងខេត្ត និងអធិការនគរបាលក្រុងប៉ៃ លិន ដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងមន្ត្រីកម្ចាត់មីន(ស៊ីម៉ាក់) ចុះត្រួតពិនិត្យជាក់ស្តែងនៅនឹងកន្លែង ។ ចំណែកជនរងគ្រោះទាំងអស់ ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
បើតាមលោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន ឲ្យដឹងថា មូលហេតុដែលបណ្តាលឲ្យមានករណីផ្ទុះផ្អើលនេះ គឺដោយសារជនរងគ្រោះយកថ្នាំគីមីលាយបញ្ជូលគ្នា បង្កើតជាអ័រម៉ូន ឬជីសាន ច្រកដាក់ក្នុងប៊ីដុងរួចក្រឡុក ទើបបណ្តាលឱ្យផ្ទុះ ប្រសិនបើគ្រាន់តែកូរមិនអីទេ តែការក្រឡុកទាំងបង្ខំធ្វើឲ្យជាតិហ្កាសភាយចេញនិងផ្ទុះជាមិនខាន ។
លោកអធិការឲ្យដឹងទៀតថា ជនរងគ្រោះទាំង៤នាក់នេះមាន ៖
១-ឈ្មោះ ធីម រឹម ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ ជាម្ចាស់ផ្ទះ រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន របួសធ្ងន់
២-ឈ្មោះ អ៊ុត សុវណ្ណ ភេទប្រុស អាយុ៤១ឆ្នាំ ជាជាងកាត់កញ្ចក់ រស់នៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន របួសធ្ងន់
៣-ឈ្មោះ ធីម រតនា ភេទប្រុស អាយុ៨ឆ្នាំ ជាសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួល
ល្វា ក្រុងប៉ៃលិន របួសស្រាល និង
៤-ឈ្មោះ ខាត់ សាឡែន ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្ស រស់នៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន រងរបួសស្រាល ។
អ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ចំណែកអ្នករងរបួសស្រាល សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។ចំពោះករណីនេះ មានការលើកឡើងពីមន្ត្រីជំនាញថា ថ្នាំគីមីដែលជនរងគ្រោះយកមកលាយបញ្ចូលគ្នា ជាប្រភេទថ្នាំដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ហើយប្រសិនជាយើងមិន ចេះជំនាញច្បាស់លាស់ទេ សូមកុំប្រថុយលាយបញ្ចូលគ្នាឲ្យសោះ ព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុដូចករណីខាងលើនេះ ៕ (សម្រួលដោយ៖ ស្រីណា)
រាជធានីភ្នំពេញ ៖ តើអាចទៅរួចទេ ដែលមនុស្សពីរជំនាន់ផ្សេងគ្នា មិនធ្លាប់ជួបគ្នាពីមុនមកធ្វើដំណើរផ្សងព្រេងជាមួយគ្នានៅទូទាំងប្រទេសកម្ពុជា ហើយមានទំនាក់ទំនងល្អ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ការសម្រេចចិត្តរបស់ Cristiano Ronaldo ក្នុងការមិនមកចូលរួមពិធីប្រគល់ពាន Ballon d’Or ជាលើកទីពីរស្ទួនៗជាប់ឆ្នាំគ្នា កាលពីថ្ងៃចន្ទ ត្រូវបានមហាជន...
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៦ ធ្នូនេះ បានកំណត់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីពិនិត្យ និងអនុម័ត...
រាជធានីភ្នំពេញ ៖ ការប្រើប្រាស់ប្រព័ន្ធធនាគារឌីជីថលនៅកម្ពុជា នាពេលបច្ចុប្បន្ននេះកាន់តែមានកំណើនច្រើនឡើង ស្របតាមការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាដែលជា...
រាជធានីភ្នំពេញ ៖ លោកយាយម្នាក់អាយុ៧១ឆ្នាំបានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ឯកសណ្ឋាននិស្សិតទទួលសញ្ញាបត្រ ។ ពិតណាស់ លោកយាយជានិស្សិតដែលបានតស៊ូសិក្សារៀនសូត្ររហូត...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករវ័យក្មេងកើតនៅអាហ្វ្រិក បានចុះកុងត្រាថ្មីជាមួយនឹងក្លិបយក្សអ្នកមានបុណ្យ Barcelona ដែលមានតម្លៃបង់ផ្តាច់កុងត្រាឡើងដល់ទៅ ៤០០...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា បន្ទាប់ពីបានយកពានបាល់មាសលើកទី៦ ឈ្នះគូប្រជែងសិបឆ្នាំ Cristiano Ronaldo មក ជើងខ្លាំង Lionel Messi បាននិយាយពីគម្រោងចូលនិវត្តន៍ ។កាលពីរាត្រីថ្ងៃ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទឹកប្រាក់ដែល សប្បុរសជនចូលជាមួយរាជរដ្ឋាភិបាល និងបូកជាមួយថវិការដ្ឋបានកើនឡើងដល់ជាង១០០ដុល្លារ...
រោគផ្សិតលើក្រចកអាចបង្កផលប៉ះពាល់ទាំងលើក្រចកជើងនិងក្រចកដៃ។ មូលហេតុចម្បងបំផុតមួយនៃបញ្ហានេះ គឺបណ្ដាលមកពីកង្វះអនាម័យ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេប...
រាជធានីភ្នំពេញ ៖ ជប៉ុនបានចាប់អារម្មណ៍ និងសរសើរពីគុណភាពសូត្រខ្មែរថា មានគុណភាពល្អតែថា មិនទាន់អនុវត្តបានពេញលេញហើយខុសពីសូត្រជប៉ុន ។ លោក TAMURA Tsutomu នាយកចាត់ការទូទៅ...
ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់លំនៅឋានជាង៦០០ខ្នង នៅក្នុងឃុំមួយចំនួនក្នុងស្រុកព្រៃនប់ បានរងគ្រោះដោយខ្យល់ព្យុះរដូវបោកបក់ ចាប់ពីវេលាទៀបភ្លីថ្ងៃទី៣ ខែធ្នូមក ...
ដីទីតាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលៀប ខណ្ឌជ្រោយចង្វា ដែលជា«ដីត្រូវប៉ាន់» ត្រូវបានគេលួចខ្សឹបប្រាប់ថា មានក្រុមហ៊ុនលួចរត់ការទិញយកបាត់ទៀតហើយ ក្រោមរូបភាពដោះ...
រាជធានីភ្នំពេញ ៖ បើក្រឡេកមើលនៅតាមបណ្ដោយដងផ្លូវលេខ២០០៤ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រយៈពេលជាង១០ឆ្នាំកន្លងមក មានហាង...
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាព្រឹកថ្ងៃទី៦ ធ្នូ ឆ្នាំ២០១៩ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃបានរៀបចំដុតកម្ទេចផលិត...
បព្វជិតគួរពិចារណាថា ឥឡូវនេះ អាត្មាអញមានភេទផ្សេងអំពីគ្រហស្ថហើយ កិរិយាមារយាទណាៗ ដែលជារបស់អ្នកបួស អាត្មាអញត្រូវតែធ្វើឱ្យបាន អាត្មាអញមិនត្រូវប្រព្រឹត្តល្មើស...
ខេត្តកំពង់ឆ្នាំង ៖ និស្សិតមួយក្រុមដែលបញ្ចប់ការសិក្សាផ្នែកកសិកម្មបែបទំនើបនៅប្រទេសអ៊ីស្រាអែល បានរួមគ្នាបង្កើតកសិដ្ឋានមួយកន្លែងឈ្មោះកសិដ្ឋាន (អេដេនហៃ...
បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីទទួលការអំពាវនាវពីក្រុមគ្រួសារស្ត្រីរងគ្រោះម្នាក់ដែលមានជំងឺមហារីកសុដន់យ៉ាងធ្ងន់ធ្ងរ ហើយដង្ហោយរកជំនួញ ដើម្បី...
ព្រះដ៏មានបុណ្យទ្រង់ទេសនាអប់រំដល់បរិស័ទថា អំពើល្អទោះជាមានប្រមាណតិចក៏ដោយ បុគ្គលត្រូវតែសន្សំជានិច្ច ធ្វើឱ្យរឿយៗយូរៗទៅក៏គង់នឹងពេញដោយបុណ្យចម្រើនដោយ...
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ខណៈកំពុងបើកបរម៉ូតូកង់បីឥណ្ឌាធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវជនសង្ស័យចំនួន២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមិនបានសម្រេច ដោយសារ...
ខេត្តកំពង់ឆ្នាំង ៖ ក្រុមអាជីវករលក់ដូរនៅផ្សារព្រៃខ្មែរ ស្ថិតក្នុងឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ បានត្អូញត្អែរថា រយៈពេលជាងកន្លះខែមកហើយ ដែលទឹកដក់ពេញមុខផ្សារ...