ឈ្មួញឈើម្នាក់ៗដែលមានងារជា «ឧកញ៉ា»…មានប្រមាណ១០នាក់ប៉ុណ្ណោះ…បំផ្លាញព្រៃឈើនៅតាមបណ្តាខេត្តភូមិភាគឦសាននៃប្រទេស… បានសុខសាន្តប្រមាណជាង១០ឆ្នាំមកហើយ ។
ក្រុមអ្នកវិភាគនិយាយថា…ប្រសិនបើឈើក្នុងដីខ្មែរ…កាប់លក់ក្នុងប្រទេស វាមិន «បាបធំ» ពេកទេ…ប៉ុន្តែគេដឹកទៅលក់នៅក្រៅប្រទេស…ពិសេសទៅស្រុកយួន…ហើយយួនដឹកបន្តទៅស្រុកចិន ។ល ។
កន្លងមក ទោះបី «បង្ក្រាបធំ» បែបណាក៏ដោយ…ក៏ឈ្មួញឧកញ៉ាទាំងឡាយនោះរួចផុតអស់ពីសំណាញ់ច្បាប់…ដែលអ្នកតាមដាននិយាយថា…ចាប់យកមក «ចម្រាញ់» យកខ្លាញ់តែប៉ុណ្ណោះ…ទីបំផុតពួកគេនៅតែជា «ឈ្មួញឈើ» កាន់តែ «ដុះស្លែ» ។
គ្រាន់តែឈើដាក់ឱ្យដេញថ្លៃ…ដែលជាឈើខុសច្បាប់ចាប់ពីបណ្តាឧកញ៉ាទាំងឡាយនោះ…មានរាប់ពាន់រាប់ម៉ឺនម៉ែត្រគូប…ដែលបានដាក់ឱ្យដេញថ្លៃកាលពីឆ្នាំទៅ ។
ទំនងប្រហែលជាញ៉ាមដូចក្តាម «ស៊ីអាចម៌» ទើបឧកញ៉ាខ្លះ «ព្រាយឈើកាន់» មានហក់ទៅក្នុងសមរភូមិឈើវិញដដែល…និងមានសុវត្ថិភាពរៀងរហូត…ជាក់ស្តែងដូចឧកញ៉ា «ស្តេចខ្មូត» ឈ្មោះស៊ឹង សំអុល ហៅឧកញ៉ា អុល ជាដើម…ដែលសមត្ថកិច្ចថ្នាក់ជាតិទើបបោសសំអាតថ្មីៗនេះ…បានចាត់ទុកជាគំរូ…សម្រាប់ឧកញ៉ាច្រើននាក់ទៀតយ៉ាងពិតប្រាកដ ។ ក្រោយពីចាប់ខ្លួនឧកញ៉ាម្នាក់នេះ…មានដំណឹងថា…ឧកញ៉ាឈ្មួញឈើផ្សេងទៀតកំពុងក្រាបស្ងាត់ឈឹង…មិនហ៊ានកម្រើកទេ…ប្រៀបដូចចាប់១គំរាម១០ ។
មហាជនក៏ដូចជាអ្នកសង្កេតការណ៍…កំពុងតាមដានយ៉ាងប្រកិត…និងយកចិត្តទុកដាក់បំផុត…ព្រោះក្រោយឃាត់ខ្លួនបានហើយ…តើវាសនាគាត់បានរួចខ្លួនដូចកាលពី៣ឆ្នាំមុនដែរឬអត់ ?
ប្រសិនបើបានរួចខ្លួនដូចមុនមែន…ជំនឿស្តីពីកណ្តាប់ដៃដែក…ប្រាកដជាលែងមាន…ហើយអាចក្លាយជាពាក្យថា…ចាប់យកល្អមើលមិនខានឡើយ ។
ប៉ុន្តែសង្ឃឹមថា កណ្តាប់ដៃដែកចុងក្រោយនេះ…ឧកញ៉ាអុល ច្បាស់ជាអស់ដើមអស់ចុង…ឬលែងមានឈ្មោះឧកញ៉ាឈ្មួញឈើជាមិនខាន…ប៉ុន្តែប្រសិនបើមិនរាងទេ…ថ្ងៃក្រោយទៀត សុំកុំរាង !…េហ ! េហ !
ចែករំលែកព័តមាននេះ