ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​មិន​ដល់ «​បេះដូង​រ៉ុ​ក​កែ​ត​» ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ពីរ​នាក់

4 ឆ្នាំ មុន

ចិន​៖ បេះដូង​សិប្ប​និ​មិ្ម​ត អាច​ជួយ​ជីវិត​មនុស្ស​ពីរ​នាក់​ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​បាន នៅ​ក្រុង​ធាន​ជិន ភាគ​ខាងជើង​ប្រទេស​ចិន ​។ សកម្មភាព​នោះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ ដើម្បី​អបអរ​នូវ​ភាព​ជោគជ័យ ១០០​ថ្ងៃ ក្រោយ​ពី​ការ​វះកាត់​។…

ចិន​៖ បេះដូង​សិប្ប​និ​មិ្ម​ត អាច​ជួយ​ជីវិត​មនុស្ស​ពីរ​នាក់​ដែល​មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​បាន នៅ​ក្រុង​ធាន​ជិន ភាគ​ខាងជើង​ប្រទេស​ចិន ​។ សកម្មភាព​នោះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សុក្រ ដើម្បី​អបអរ​នូវ​ភាព​ជោគជ័យ ១០០​ថ្ងៃ ក្រោយ​ពី​ការ​វះកាត់​។

ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ TEDA អន្តរជាតិ បាន​ដាក់​បញ្ចូល​បេះដូង​សិប្ប​និ​មិ្ម​ត «HeartCon» ដែល​ជា​ឧបករណ៍​ជំនួយ​បេះដូង ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​ដោយ​មាន​លិខិតអនុញ្ញាត​ដោយ​អ្នកជំនាញ​ជនជាតិ​ចិន​ជាមួយ «​វិទ្យាសាស្ត្រ​រ៉ុ​ក​កែ​ត​» សម្រាប់​អ្នកជំងឺ​ពីរ​នាក់ កាលពី​ខែមីនា​។

បន្ទាប់​ពី​ការ​ដាក់​បញ្ចូល​បាន​ជោគជ័យ បុរស​រូប​នេះ​បាន​ហាត់ប្រាណ​ដោយ​ការ​ដើរ​យ៉ាង​ហោច​ណាស់ ២០,០០០ ជំហាន ជា​រៀងរាល់ថ្ងៃ ហើយ​ស្ត្រី​ដំបូង​គេ​ដែល​ទទួល​បាន​ឧបករណ៍ បែប​នេះ​នៅ​ក្នុង​ប្រទេស​ចិន បាន​ចាប់ផ្តើម​នូវ​ទម្លាប់​ហាត់ប្រាណ ប្រចាំ​ថ្ងៃ​របស់​នាង ជាមួយ​គោលដៅ​យ៉ាង​ហោច​ណាស់ ១០,០០០ ជំហាន​។

HeartCon ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រភេទ​ដំបូង ជាមួយនឹង​ផ្នែក​របស់​វា ដែល​បាន​ផលិត​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ​។ វា​ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​កិច្ច​ខិតខំ​ប្រឹងប្រែង រួម​គ្នា​រវាង​មន្ទីរពេទ្យ និង​បណ្ឌិត្យសភា​ចិន​នៃ​ការ​បើក​ដំណើរការ​បច្ចេកវិទ្យា​យានយន្ត ដែល​ជា​អ្នក​អភិវឌ្ឍ​រ៉ូ​ក​កែ​តរបស់​ប្រទេស​។

ឧបករណ៍​នេះ​គឺជា​ប្រព័ន្ធ​លោហធាតុ​ទី​តានី​ញ៉ូ​ម​នៃ hybrid magnetic-hydrodynamic ដែល​មាន​ទំងន់ 180 ក្រាម​។ វា​ដំណើរការ​ដោយ​ថ្ម​ពីរ ដែល​ភ្ជាប់​ទៅ​នឹង​ស្នូល​បី ហើយ​វា​ចែកចាយ​ឈាម ពី ១-១០ លី​ត្រ ក្នុង​មួយ​នាទី​។

មន្ទីរពេទ្យ​និង​សាលារៀន​បាន​ចាប់ផ្តើម​សហការ​គ្នា​នៅ​លើ​ឧបករណ៍​នេះ​ក្នុង​ឆ្នាំ ២០០៩ ហើយ HeartCon ត្រូវ​បាន​ដាក់​បន្ស៊ាំ​ក្នុង​ចៀម​នៅ​ឆ្នាំ ២០១៣​។ វា​អាចរ​ស់បាន​ដោយ​មាន​សុខភាព​ល្អ​ក្នុង​រយៈពេល ១២០ ថ្ងៃ បន្ទាប់​ពី​ការ​វះកាត់​រួច​។

ការ​ធ្វើតេស្ត​ស៊េរី​សត្វ​ដោយ​ប្រើប្រាស់ HeartCon បាន​ចាប់ផ្តើម​នៅ​ក្នុង​ខែតុលា​ឆ្នាំ ២០១៧ ។ ចៀម​ទាំង ៦ ក្បាល​ដែល​ទទួល HeartCon នេះ អាច​នៅរ​ស់បាន​លើស​ពី ៩០ ថ្ងៃ ជាមួយនឹង​ការ​រស់​បាន​យូរ​បំផុត​ដល់​ទៅ ១៨០ ថ្ងៃ​។

ឧបករណ៍​នេះ​ត្រូវ​បាន​ដាក់​ជូន​សម្រាប់​នីតិវិធី​នៃ​ការ​ពិនិត្យ​ឡើង​វិញ និង​អនុម័ត​ជា​ពិសេស សម្រាប់​ឧបករណ៍​វេជ្ជសាស្ត្រ​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត បន្ទាប់​ពី​មានការ​អនុម័ត​ពី​រដ្ឋបាល​ផ្នែក​ចំណីអាហារ និង​ឱសថ​របស់​ចិន​កាលពី​ខែមិថុនា ឆ្នាំ 2018 ៕

ប្រភព ៖ chinadaily , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ