ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រានចោល​ព័ត៌មាន​នាំ​ជ្រូក​ចូល​ពី​វៀត​ណាម​…

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ក្រោយ​ពី​មានការ​ផ្សព្វផ្សាយតាម​បណ្តាញ​ព័ត៌មាន​ កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ថា មាន​សកម្ម ភាព​សង្ស័យ​ឈ្មួញ​លួច​ដឹក​ជ្រូកវៀតណាម​ចូល បន្ទាប់​ពី​មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ឃុំ​ពន្លៃ ស្រុក​អង្គរបុរី​នោះ…

ខេត្តតាកែវ ៖ ក្រោយ​ពី​មានការ​ផ្សព្វផ្សាយតាម​បណ្តាញ​ព័ត៌មាន​ កាលពី​ថ្ងៃ​ទី​៩ ខែកក្កដា ថា មាន​សកម្ម ភាព​សង្ស័យ​ឈ្មួញ​លួច​ដឹក​ជ្រូកវៀតណាម​ចូល បន្ទាប់​ពី​មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ឃុំ​ពន្លៃ ស្រុក​អង្គរបុរី​នោះ លោក ថៃ លី ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​ប​សុព្យាបាល​ខេត្ត និង​លោក ឌឹ​ម គឹ​ម​សាន្ត អភិបាល​​ស្រុក​អង្គរបុរី រួម​ជាមួយនឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​អះអាង​ប្រាប់ ​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា​ថា ជ្រូក​ដែល​ឃើញ​ដឹក​ក្នុង​រថយន្ត​តា​កូ​ម៉ា ពណ៌ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២X-៥៣០៦ ចំនួន​៤​ក្បាល​នោះ ជា​ជ្រូក​ដែល​ឈ្មួញ​ទិញ​នៅក្នុងស្រុក​អង្គរបុរី ដឹក​យក​ទៅ​កាប់​សាច់​លក់​នៅ​ផ្សា​តា​ឡា​ត់ ខេត្តកំពង់ស្ពឺ មិន មែន​ជា​ជ្រូក​ដែល​ដឹក​ចូល​ពី​ប្រទេស​វៀតណាម​ទេ ។

ករណី​នេះ លោក ថៃ លី និយាយ​ថា ពិតជា​មាន​ករណី​ដឹក​ជ្រូក​នេះ​មែន ហើយ​រថយន្ត​ដឹក​ជ្រូកនោះ​ត្រូវ​កម្លាំង​ជំនាញ​របស់​យើង សុំ​សហការ​ជាមួយ​នឹង​មន្ត្រី​បសុព្យាបាល​ខេត្តកំពង់ស្ពឺ​រក​ឃើញថា ឈ្មួញ​ដែល​ដឹក​ជ្រូក​ពី​ស្រុក​អង្គរបុរី​តាម​រថយន្ត​តា​កូ​ម៉ា​នោះ​ឈ្មោះ ឆាង ជា​អាជីវករ​កាប់​ជ្រូក​នៅ​ផ្សារ​តា​ឡា​ត់ ខេត្តកំពង់ស្ពឺ និង​មានស្រុក​កំណើត​នៅ​ភូមិ​ធ្លក​យុល ឃុំ​ពន្លៃ ស្រុក​អង្គរបុរី បាន​ចូល​មក​ទិញ​ជ្រូក​ក្នុងស្រុក​ចំនួន​៤​ក្បាល ដឹក​តាម​រថយន្ត​ខាងលើ មក​កាប់​សាច់​លក់​នៅ​ផ្សារ​តា​ឡា​ត់ ។

លោក​បាន​កត់​សម្គាល់ថា ក្រោយ​ពី​មន្ត្រី​ជំនាញ​ដឹកនាំ​កម្លាំង​ចុះ​ធ្វើ​ជីវ​សុវត្ថិភាព​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ភូមិ​អំពិល ឃុំ​ពន្លៃ កាលពីមុន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នោះ ស្រាប់តែ​ពួក​គាត់​នាំ​គ្នា​សម្រុក​លក់​ជ្រូក​ចេញ​ដើម្បី​កុំ​ឲ្យ​មានការ​ខាតបង់ ព្រោះថា​នៅ​ភូមិ​ក្បែរ​គ្នា​មាន​ករណី​ផ្ទុះ​ជំងឺប៉េស្ត​អាហ្វ្រិក​ទៅ​ហើយ ដូច្នេះ​ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​មិន​រង់ចាំ​ទទួល​ការ​ខាតបង់​ធ្ងន់ធ្ងរ​នោះ​ទេ ដោយ​លក់​ជ្រូក​ក្នុង​តម្លៃ​ថោក​ៗ ដើម្បី​កុំ​ឲ្យ​ជ្រូក​របស់​ខ្លួន​ឆ្លង​មេរោគ ហើយ​ងាប់​យក​ទៅ​កប់​ចោល​ខាតបង់​ទទេ​ៗ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ