ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកសម រ​ង្ស៊ី​ រក​សមាជិក​សភា​អា​មេ​រិ​ក​ដើម្បី​អម​ដំណើរ ប៉ុន្តែ​រដ្ឋាភិបាល​ព្រមាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​មេ​បក្ស​ប្រឆាំង​​ដែល​កំពុង​រង​បណ្តឹង​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ​បាន​កំពុង​តែ​ដើរ​កៀងគរ​សមាជិក​សភា​អា​មេ​រិ​ក ព្រឹទ្ធសភា​អា​មេ​រិ​ក​ ដើម្បី​អមដំណើរ​លោក​មក​កម្ពុជា​វិញ ​។ ទោះបីជា​អតីត​មេ​បក្ស​ប្រឆាំង ​ខិតខំ​ខិត​ដើរ​កៀង​គរ​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា​ពី​ក្រៅ​យ៉ាងណា​ក្តី…

រាជធានី​ភ្នំពេញ ៖ អតីត​មេ​បក្ស​ប្រឆាំង​​ដែល​កំពុង​រង​បណ្តឹង​នៅ​ក្នុង​ប្រទេស​ជា​ច្រើន ​បាន​កំពុង​តែ​ដើរ​កៀងគរ​សមាជិក​សភា​អា​មេ​រិ​ក ព្រឹទ្ធសភា​អា​មេ​រិ​ក​ ដើម្បី​អមដំណើរ​លោក​មក​កម្ពុជា​វិញ ​។

ទោះបីជា​អតីត​មេ​បក្ស​ប្រឆាំង ​ខិតខំ​ខិត​ដើរ​កៀង​គរ​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា​ពី​ក្រៅ​យ៉ាងណា​ក្តី សម្តេច តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ធ្លាប់​បាន​បញ្ជាក់​ថា ​លោក​ស្វាគមន៍ ប៉ុន្តែ​ទាល់តែ​សុំ​ទិដ្ឋាការ ទើប​អាច​ចូល​មក​កម្ពុជា​បាន ដោយឡែក លោក សម រ​ង្ស៊ី ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ព្រៃ​ស ឬ​ត្រ​ពាំង​ថ្លុ​ង​ ។

លោក សម រ​ង្ស៊ី បាន​សរ​សេរ​លើក​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​១១ ​កក្កដា​ ថា​ លោក​នឹង​ទៅ​ដល់​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក​ នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ ក្នុង​គោលបំណង​ជួប​ពិភាក្សា​ជាមួយ​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​កាំ​ង ​ដែល​បាន​បង្ហាញ​ឆន្ទៈ អមដំណើរ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​ ។ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក សម រ​ង្ស៊ី នៅ​ថ្ងៃ​ទី​១០ កក្កដា​។

សម្រាប់​ការ​ប្រកាស​ទុក​មុន​នូវ​ការ​វិល​ត្រឡប់​របស់​លោក សម រ​ង្ស៊ី និង​ក្រុម​មន្ត្រី​ជំនិត​របស់​លោក​នោះ គឺ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​ប្រកាស​តប​ទៅ​វិញ​ថា ជនបរទេស​ដែល​អមដំណើរ​មក​ជាមួយ​អតីត​មេ​បក្ស​ប្រឆាំង​នេះ ត្រូវ​សុំ​វិ​សារ ​។ ចំណែក​លោក សម រ​ង្ស៊ី សម្តេច​មិន​ឃាត់​នោះ​ទេ ប៉ុន្តែ​ឲ្យ​តែ​ចូល​មក គឺ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​មាន​សិទ្ធិ​ក្នុង​ការ​ចាប់ខ្លួន​ហើយ ព្រោះ ព្រោះ​អនុវត្ត​វិធានការ​ចាប់ ខ្លួន​ជា​បន្ទាន់​តាម​ដីកា​បង្គាប់ របស់​តុលាការ​ដែល​មាន​ស្រាប់ ។

ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ពី​ថ្នាក់លើនគរបាល​ជាតិ ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ត្រៀមលក្ខណៈ​រង់ចាំ​ទទួល​បទបញ្ជា​គ្រប់ពេលវេលា ដើម្បី​ចាប់ខ្លួន​លោក សម រ​ង្ស៊ី ប្រសិនបើ​ឃើញ​វត្តមាន​ទណ្ឌិត​រូប​នេះ ចូល​តាម​ច្រកព្រំដែន​ណាមួយ ។

សូម​បញ្ជាក់​ថា ពាក់ព័ន្ធ​បណ្តឹង​វិញ​នៅ​ថ្ងៃ​ទី​១០ ​កក្កដា សមត្ថកិច្ច​នគរបាល​បាន​នាំ​យក​ដីកា​ទៅ​បិទ​នៅ​មុខ​អតីត​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ កោះហៅ​លោក សម រ​ង្ស៊ី ឲ្យ​ចូលខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ នៅ​ថ្ងៃ​ទី​៣១ កក្កដា​ខាង​មុខ តាម​បណ្ដឹង​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រោយ​ចោទប្រកាន់​ថា សម្តេច​មាន​បំណង​គាំទ្រ លោក ឌី វិជ្ជា សងសឹក​សម្តេច​តេ​ជោ ហ៊ុន សែន ពាក់ព័ន្ធ​ការ​ស្លាប់​របស់​លោក ហុ​ក ឡុ​ង​ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ