ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​ដ៏​អស្ចារ្យ​របស់ «ផ្លែ​ស្ពឺ​» ដែល​ស្ទើរ​តែ​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

បើ​ទោះជា​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​និង​ធ្លាប់​ទទួលទាន​ផ្លែ​ស្ពឺ ប៉ុន្តែ​ប្រហែលជា​មិន​ដែល​ចាប់អារម្មណ៍​ទេ​ថា​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​។​ថា​តើ​ផ្លែ​ស្ពឺ​ល្អ​យ៉ាងណា​ទៅ ហើយ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ចាំបាច់​អ្វីខ្លះ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ផ្លែ​ស្ពឺ ៖ ១. ប្រឆាំង​នឹង​ការ​រលាក​ក្នុង​រាង​កាយ ៖…

បើ​ទោះជា​ភាគច្រើន​នៃ​ពួក​យើង​ស្គាល់​និង​ធ្លាប់​ទទួលទាន​ផ្លែ​ស្ពឺ ប៉ុន្តែ​ប្រហែលជា​មិន​ដែល​ចាប់អារម្មណ៍​ទេ​ថា​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​អាច​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ចំពោះ​សុខភាព​។​ថា​តើ​ផ្លែ​ស្ពឺ​ល្អ​យ៉ាងណា​ទៅ ហើយ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ចាំបាច់​អ្វីខ្លះ? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ផ្លែ​ស្ពឺ ៖

១. ប្រឆាំង​នឹង​ការ​រលាក​ក្នុង​រាង​កាយ ៖ នោះ​ក៏​ព្រោះតែ​ផ្លែ​ស្ពឹ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​សារធាតុ​ប្រឆាំង​ការ​រលាក​ដែល​ជួយ​ទប់ស្កាត់​បញ្ហា​ស្បែក​ផ្សេង​ៗ​ដូច​ជា ជំងឺ​រលាក​ស្បែក dermatitis​។ លើស​ពី​នេះ​ទៅ​ទៀត ផ្លែ​ឈើ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ដែល​ជួយ​រាង​កាយ​បញ្ចេញ​ជាតិពុល​និង​រក្សា​នូវ​សុខភាព​រាង​កាយ​ល្អ​រឹង​មាំ​ផង​ដែរ​។

២. ទប់ស្កាត់​ជំងឺមហារីក ៖ ផ្លែ​ស្ពឺ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​កម្ចាត់​រ៉ា​ឌី​កាល់​សេរី មុន​ពេល​វា​អាច​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ចំពោះ​សុខភាព​រាង​កាយ រួម​ទាំង​ជំងឺមហារីក​។ ជាតិ​ស​សៃ​ខ្ពស់​ដែល​មាន​វត្តមាន​ក្នុង​ផ្លែ​ស្ពឺ​ក៏​ជួយ​កម្ចាត់​ជាតិពុល​នៅ​ក្នុង​ពោះវៀនធំ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​គួរ​អោយ​កត់សម្គាល់​។

៣. ជួយ​អោយ​ស្រក​ទម្ងន់ ៖ បរិមាណ​នៃ​ជាតិ​ស​សៃ​ក្នុង​ផ្លែ​ស្ពឺ​មាន​ប្រសិទ្ធិ​ភាព​ព​ន្លឿ​ន​ល្បឿន​នៃ​ការ​ដុត​រំលាយ​អាហារ​ក្នុង​រាង​កាយ​ជួយ​អោយ​ស្រក​ទម្ងន់​។ លើស​ពី​នេះ​ទៅ​ទៀត​ជាតិ​ស​សៃ​ក៏​ជួយ​អោយ​ឆ្អែត​បាន​យូរ​ផង​ដែរ​។

៤. គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ៖ ការ​ទទួលទាន​ផ្លែ​ឈើ​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​មិន​រលាយ​ដូច​ជា ផ្លែ​ស្ពឺ គឺ​អាច​ជួយ​ទប់ស្កាត់​ការ​បញ្ចេញ​ជាតិ​ស្ករ​គ្លុយកូស​លើស​កម្រិត​។ ហើយ​ការ​បញ្ចេញ​ជាតិ​គ្លុយកូស​ត្រឹមត្រូវ​ជួយ​ក្នុង​ការ​គ្រប់គ្រង​កម្រិត​អាំង​ស៊ុ​យ​លី​ន​ក្នុង​រាង​កាយ ដូច្នេះ​វា​ជា​ជម្រើស​នៃ​ផ្លែ​ឈើ​ល្អ​ប្រសើរ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ហើយ​ក៏​ល្អ​សម្រាប់​អ្នក​ដែល​មិន​ចង់​កើត​ជំងឺ​នេះ​ផង​ដែរ។

៥. ទប់ស្កាត់​ព្យាបាល​អាកា​រៈ​ទល់លាមក ៖ សារធាតុ Dietary fibre ដែល​មាន​ផ្ទុក​នៅ​ក្នុង​ផ្លែ​ស្ពឺ​ដើរតួ​នាទី​យ៉ាង​សំខាន់​ចាំបាច់​មួយ​ជួយ​បង្កើន​ការ​រំលាយ​អាហារ​។ វា​អាច​ជម្រុញ​ចលនា​នៃ​លាមក​តាម​រយៈ​បំពង់​រំលាយ​អាហារ​ដែល​ជួយ​កាត់​បន្ថយ​អាកា​រៈ​ហើមពោះ ទល់លាមក និង​រមួល​ឆ្អល់ពោះ​។

៦. ល្អ​សម្រាប់​សុខភាព​បេះដូង ៖ បរិមាណ​ខ្ពស់​ជាតិ​ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម​ដែល​មាន​ផ្ទុក​នៅ​ក្នុង​ផ្លែ​ស្ពឺ ដើរតួ​ជា​សារធាតុ​អេ​ឡិច​ត្រូ​លី​ត្រ​ក្នុង​រាង​កាយ​ដែល​ជួយ​ក្នុង​ការ​គ្រប់​គ្រង់​រក្សា​ភាព​ប្រក្រតី​នៃ​សម្ពាធ​ឈាម​។ ហើយ​ក៏​ធ្វើ​ឲ្យ​អត្រា​ចង្វាក់បេះដូង​លោត​មាន​ភាព​ប្រក្រតី និង​លំហូរ​ឈាមមាន​សុខភាព​ល្អ​ផង​ដែរ​។

៧. ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ៖ ផ្លែ​ស្ពឺ គឺ​មាន​ផ្ទុក​នូវ​វីតាមីន C ខ្ពស់ ដែល​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជួយ​ទប់ស្កាត់​វត្តមាន​នៃ​វីរុស និង​បាក់តេរី​ផ្សេង​ៗ​ឲ្យ​នៅ​ឆ្ងាយ​ពី​រាង​កាយ​។ មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ផ្លែ​ឈើ​នេះ​ក៏​មាន​ផ្ទុក​សារធាតុ epicatechin, quercetin និង​អាស៊ីត gallic ដែល​មាន​ប្រសិទ្ធិ​ភាព​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​កាច​សាហាវ​មួយ​ចំនួន​បាន​ផង​ដែរ​។

៨. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង ៖ នោះ​ក៏​ព្រោះតែ​ផ្លែ​ស្ពឺ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ដែក ម៉ា​ញ៉េ​ស្យូ​ម ផូស្វ័រ ស័ង្កសី និង​កាល់ស្យូម​ដែល​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​រឹង​មាំ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ