​តំណាង​អយ្យការ​ចោទប្រកាន់ គង់ រ៉ៃ​យ៉ា ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​


រាជ​ធា​នី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា លោក រៀល សុ​ភិន ព្រះរាជអាជ្ញា​រង​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនជាប់សង្ស័យ​ឈ្មោះ គង់ រ៉ៃ​យ៉ា ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ តាម​មាត្រា​៤៩៤​និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ករណី​ប្រកាស​លក់​អាវយឺត​មាន​រូប​លោក​បណ្ឌិត កែម ឡី ដែល​មាន​ខ្លឹមសារ​ថា «​បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ​ក៏​គង់តែ​រង​គ្រោះ​ដែរ គ្រាន់តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ​» ។ ក្រោយ​ពី​តំណាង​អយ្យការ​បាន​ធ្វើការ​ចោទប្រកាន់ ជនសង្ស័យ​ជា​ផ្លូវការ​ហើយ សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

គួ​បញ្ជាក់​ថា កន្លង​មក​ជនសង្ស័យ​ឈ្មោះ គង់ រ៉ៃ​យ៉ា ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​១​ឆ្នាំ ៦​ខែ​ម្តង​ហើយ ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ពាក់ព័ន្ធ​ករណី​បង្ហោះ​សារ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​មាន​ខ្លឹមសារ​ប្រកាស​ធ្វើ​បដិវត្តន៍​ប្រឆាំង​រាជរដ្ឋាភិបាល​ស្របច្បាប់ ។

ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​លើ​សំ ណុំ​រឿង​ក្រោយ​នេះ មតិ​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា ជនសង្ស័យ​បាន​និង​កំពុង​ប្រព្រឹត្ត​បទល្មើស​ដដែល​ៗ ដូច្នោះ​ការ​សម្រេច​ឃុំខ្លួន​មុន​ផ្តន្ទាទោស​ម្តងនេះ តុលាការ​បាន​ទុក​ពេល​បើក​ការ​ស៊ើបអង្កេត និង​អាច​ពិចារណា​ចោទប្រកាន់​លើ​បទល្មើស​ថ្មី​មួយ គឺ​បទ​មិន​រាងចាល ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ