ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​បែប​នេះ​សោះ ទើប​កូន​កើតមក​មិន​គ្រប់​រូបរាង

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អ្វី​ដែល​អ្នក​គួរតែ​ប្រយ័ត្ន ពេល​ដែល​ចង់បាន​កូន​។ តើ​មាន​អ្វី​ខ្លះទៅ? ១-អ្នក​ម្តាយ​ដែល​ចូល​ចិត្ត​ផាត់មុខ ហើយ​ទោះជា​មាន​ផ្ទៃពោះ ក៏​នៅ​តែ​ផាត់មុខ នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​ម្សៅ មិនមែន​ជា​សារធាតុ​ដែល​ល្អ​ឡើយ​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អ្វី​ដែល​អ្នក​គួរតែ​ប្រយ័ត្ន ពេល​ដែល​ចង់បាន​កូន​។ តើ​មាន​អ្វី​ខ្លះទៅ?

១-អ្នក​ម្តាយ​ដែល​ចូល​ចិត្ត​ផាត់មុខ ហើយ​ទោះជា​មាន​ផ្ទៃពោះ ក៏​នៅ​តែ​ផាត់មុខ នឹង​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ព្រោះ​សារធាតុ​ដែល​មាន​ក្នុង​ម្សៅ មិនមែន​ជា​សារធាតុ​ដែល​ល្អ​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូតលាស់​មិន​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ​។

២-អ្នក​ម្តាយ​ក៏​មិន​គួរ​នៅ​ជិត​ឆ្មា និង​ឆ្កែ​ដែរ ព្រោះ​រោម និង​មេរោគ​លើ​ខ្លួន​សត្វ​ទាំង​ពីរ​នេះ អាច​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​កូន​ក្នុង​ផ្ទៃ ដោយ​ធ្វើ​ឲ្យ​កូន​លូតលាស់​មិនល្អ​នោះ​ឡើយ​។

៣-ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ បើ​អ្នក​ម្តាយ​ហ៊ាន​តែ​ញ៉ាំ​ស្រា ក្បាល ភ្នែក ចង្ការ ដៃ និង​ជើង​របស់​កូន​នឹង​លូតលាស់​មិន​គ្រប់​ឡើយ​។ ដូចនេះ អ្នក​មិន​គួរ​ពិសារ​ស្រា​នោះ​ឡើយ​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នូវ​រឿង​ទាំងនេះ ទើប​កូន​កើតមក​មាន​រូបរាង​ពេញលេញ មិន​ងាយ​ខ្វះ​នោះ​ទេ បើ​អ្នកជា​អ្នក​ម្តាយ​ដែល​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ