ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Apple នឹង​បង្កើត​ទូរស័ព្ទ iPhone ៤​ម៉ូ​ដែល​នៅ​ឆ្នាំ​២០២០​ព្រោះ​គោលដៅ​សំខាន់​១

4 ឆ្នាំ មុន

របាយការណ៍​ពី​ក្រុមហ៊ុន JPMorgan បានឱ្យ​ដឹង​ថា​ក្រុមហ៊ុន Apple នឹង​ព្យាយាម​បង្កើន​ការ​លក់​ទូរស័ព្ទ iPhone របស់​ខ្លួន​នៅ​ឆ្នាំ ២០២០ ដោយ​ដាក់​បង្ហាញ​ម៉ូ​ដែល​ចំនួន ៤…

របាយការណ៍​ពី​ក្រុមហ៊ុន JPMorgan បានឱ្យ​ដឹង​ថា​ក្រុមហ៊ុន Apple នឹង​ព្យាយាម​បង្កើន​ការ​លក់​ទូរស័ព្ទ iPhone របស់​ខ្លួន​នៅ​ឆ្នាំ ២០២០ ដោយ​ដាក់​បង្ហាញ​ម៉ូ​ដែល​ចំនួន ៤ ។ អ្នកវិភាគ​រំពឹង​ថា​ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Cupertino នេះ​នឹង​នាំ​យក​ទូរស័ព្ទ​អេ​ក្រង់ OLED ថ្មី​ចំនួន ៣ ម៉ូ​ដែល​ជាមួយ​ម៉ូដឹម 5G ហើយ​ក្នុង​នោះ​គឺ​យ៉ាង​ហោច​ណាស់​មាន ២ ម៉ូ​ដែល​នឹង​មាន​កាមេរ៉ា ToF ។

Apple ជា​ទូទៅ​ចេញផ្សាយ​ទូរស័ព្ទ​របស់​ខ្លួន​នៅ​ខែកញ្ញា​សម្រាប់​ពេលវេលា​រដូវ​កាល​វិស្សមកាល ប៉ុន្តែ​យើង​ដឹង​រួច​មក​ហើយ​ថា​ឆ្នាំ ២០១៩ នឹង​ឃើញ​មាន​ឧបករណ៍​ថ្មី​ចំនួន ៣ ម៉ូ​ដែល​ប៉ុណ្ណោះ​ដែល​មានការ​រៀបចំ​កាមេរ៉ា​មិនធម្មតា និង​ល្អ​ប្រសើរ​ជាង​មុន ។

ការ​វិភាគ​ពី​ក្រុមហ៊ុន JPMorgan ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ក្រុមហ៊ុន Apple កំពុង​ធ្វើ​ទីផ្សារ​តម្លៃ ដែល​មាន​ន័យ​ថា​ទូរស័ព្ទ​ដែល​មាន​ទំហំ​ដូច iPhone 8 ប៉ុន្តែ​មិន​មាន​ម៉ូ​ឌឹ​ម 5G និង​មាន​តម្លៃ​ថោក ។ ហើយ​ស្មា​ត​ហ្វូ​ន​ដែល​រំពឹង​ទុក​ចំនួន​បី​ម៉ូ​ដែល​ផ្សេង​ទៀត​ជាមួយនឹង​អេ​ក្រង់ OLED នឹង​មាន​ទំហំ ៥,៤ អ៊ី​ង​, ៦,១ អ៊ី​ង និង ៦,៧ អ៊ី​ង ។

រាល់​ការ​ធ្វើ​បច្ចុប្បន្នភាព​ទាំងនេះ​នឹង​មាន​បំណង​ស្តារ​កំណើន​នៃ​ការ​លក់​ដោយ​មាន​ចំនួន ១៩៥ លាន​គ្រឿង​ត្រូវ​បាន​ដឹក​ជញ្ជូន​នៅ​ក្នុង​ឆ្នាំ ២០២០ កើនឡើង​ពី​ចំនួន ១៨០ លាន​គ្រឿងក្នុង​ឆ្នាំ ២០១៩ ៕

ប្រភព​៖ gsmarena , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ