ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​មើល​មិនឃើញ​មែន​! អ្នក​រើស​អេត​​ចាយ​ម្នាក់​នៅ​ភ្នំពេញ​មាន​វាសនា​ត្រូវ​រង្វាន់​​១០០​លាន​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​មានមុខរ​បរជា​អ្នក​ដើរ​រើស​អេ​ត​ចាយ​លក់​ដើម្បី​ចិញ្ចឹមជីវិត និង​គ្រួសារ មាន​វាសនា​ខ្ពស់​ត្រូវ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នូវ​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល​។ ស្ត្រី​ដែល​មាន​មហា​សំណាង​រូប​នេះ​មានឈ្មោះ អេ​ង ណា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​ដែល​មានមុខរ​បរជា​អ្នក​ដើរ​រើស​អេ​ត​ចាយ​លក់​ដើម្បី​ចិញ្ចឹមជីវិត និង​គ្រួសារ មាន​វាសនា​ខ្ពស់​ត្រូវ​រង្វាន់​ធំ​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ នូវ​ទឹកប្រាក់​ចំនួន​១០០​លាន​រៀល​។ ស្ត្រី​ដែល​មាន​មហា​សំណាង​រូប​នេះ​មានឈ្មោះ អេ​ង ណា អាយុ​៣៣​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​ត្នោត​ជ្រុំ ក្រុម​ទី​១៤ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល​ដល់​លំនៅ​ដ្ឋា​ន ស្ថិត​នៅ​ទីតាំង​ខាងលើ​នេះ អ្នកស្រី អេ​ង ណា បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយសារ​តែ​មាន​ជីវភាព​លំបាក​ខ្លាំង​ពេក បាន​ចាក​ចេញពី​ស្រុក​កំណើត​នៅ​ឯ​ខេត្តស្វាយរៀង មក​រស់នៅ​ភ្នំពេញ និង​ប្រកប​មុខរបរ​ជា​អ្នក​ដើរ​រើស​អេ​ត​ចាយ ដែល​សូ​ម្បី​តែ​ផ្ទះ​ស្នាក់​ក៏​ថៅកែ​ទិញ​អេ​ត​ចាយ​ជួល​ឱ្យ​នៅ​ដែរ​។

ស្ត្រី​រូប​នេះ​បាន​បន្ត​ឱ្យ​ដឹង​ថែម​ទៀត​ថា ស្ទើរតែ​រាល់ថ្ងៃ​អ្នកស្រី​តែង​ខ្ចី​អង្ករ​អ្នក​ជិតខាង​ដាំបាយ​ហូប​ជា​ញឹក​ញាប់ លុះ​កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ មុន​ពេល​ចេញ​ទៅ​ដើរ​រើស​អេ​ត​ចាយ អ្នកស្រី​បាន​ដើរទៅ​សុំ​ជំពាក់​អង្ករ​គេ​ទុក​គ្រាន់​ដាំបាយ​ហូប ហើយ​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ មួយ​កំប៉ុង​ពី​អ្នកលក់​ដែល​ស្ថិត​នៅ​ទល់មុខ​កន្លែង​ស្នាក់​នៅ​ទុក​គ្រាន់​ទទួលទាន​ពេល​អស់កម្លាំង​។ លុះ​ថ្ងៃ​បន្តិច នៅ​ពេល​ដែល​មាន​អារម្មណ៍​ថា​អស់កម្លាំង ក៏​យក ខា​រ៉ា​បាវ មក​ទទួលទាន ស្រាប់តែ​ពេល​គាស់​ក៏​ឃើញ​មាន​រង្វាន់ ១០០​លាន​រៀល​នៅ​នឹង​ក្រវិល​កំប៉ុង​តែ​ម្ដង​។

ភ្លាម​នោះ​អ្នកស្រី​ពិតជា​មាន​អារម្មណ៍​រំភើប រីករាយ​ជា​ខ្លាំង ស្ទើរតែ​មិន​ជឿ​ភ្នែក​ខ្លួនឯង ហើយ​ក៏​ស្រែក​ប្រាប់​មនុស្ស​ដែល​ស្ថិត​ជិត​គ្នា​ឱ្យ​ជួយ​ពិនិត្យ និង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តែ​ម្ដង​។

អ្នកស្រី​បាន​បញ្ជាក់​ថា ៖ ទឹកប្រាក់​១០០​លាន​រៀល​នេះ គឺ​ពិតជា​មាន​សារសំខាន់​ចំពោះ​ក្រុម​គ្រួសារ​អ្នក​ស្រី​ខ្លាំង​ណាស់​។ ក្រោយ​ពី​ទទួល​បាន​ទឹកប្រាក់​រង្វាន់ ១០០​លាន​រៀល​ពី​ភេសជ្ជៈ​ខា​រ៉ា​បាវ អ្នកស្រី​នឹង​យក​មួយ​ចំនួន​ទៅ​ទិញ​ដី សង់ផ្ទះ​នៅ​ស្រុក​កំណើត ហើយ​មួយ​ចំណែក​ទៀត​យក​ទៅ​សង​គេ និង​ទុក​បង្កើត​មុខរបរ​សម្រាប់​ទ្រទ្រង់​ជីវភាព​ទៅ​ថ្ងៃ​អនាគត​។

សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ក្រុមហ៊ុន ភេសជ្ជៈ​ប៉ូវ​កម្លាំង ខា​រ៉ា​បាវ បាន​បង្កើន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​នូវ​ចំនួន​ទឹកប្រាក់​សុទ្ធ ១០០​លាន​រៀល កើនឡើង​ដល់ ១០០ រង្វាន់ , បន្ថែម​​ទឹកប្រាក់​ចំនួន ១០ លាន​រៀល ចំនួន​១០០ រង្វាន់​, ម៉ូតូ HONDA Dream កើនឡើង​ដល់ ១០០ រង្វាន់​, ទូរស័ព្ទ​ដៃ iPhone កើនឡើង​ដល់ ១០០ រង្វាន់ រួម​ជាមួយ​ការ​ផ្តល់​ជូន​រង្វាន់​1​កំប៉ុង រាប់​លាន​កំប៉ុង ដោយ​គ្មាន​ការ​កំណត់​នោះ​ទេ ។ សូម​ចំណាំ ៖ សម្រាប់​រង្វាន់​ពិតប្រាកដ គឺ​មាន​តែ​នៅ​សម្បក​កំប៉ុង ដែល​មាន​អក្សរ​ខ្មែរ​ជា​សញ្ញា​សម្គាល់​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ