ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះលោកអធិការរង​ស្លា.ប់ នៅក្នុងវត្ត​សា​រាវ័ន្តផ្អើល​ខណ្ឌ…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អធិការរង​នគរបាល​ខណ្ឌដូនពេញ​មួយ​រូប​ ទទួល​ផែន​អន្តរាគមន៍​បាន​ដេក​ស្លាប់​នៅ​ក្នុង​វត្ត​សារា​វ័​ន្ត ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ផ្អើល​ដល់​សមត្ថកិច្ច​អស់​មួយ​ខណ្ឌ ។ ករណី​នេះ​ កើត​ឡើង​…

រាជធានី​ភ្នំពេញ ៖ អធិការរង​នគរបាល​ខណ្ឌដូនពេញ​មួយ​រូប​ ទទួល​ផែន​អន្តរាគមន៍​បាន​ដេក​ស្លាប់​នៅ​ក្នុង​វត្ត​សារា​វ័​ន្ត ស្ថិត​នៅ​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ផ្អើល​ដល់​សមត្ថកិច្ច​អស់​មួយ​ខណ្ឌ ។ ករណី​នេះ​ កើត​ឡើង​ កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​៩ ខែកក្កដា​កន្លង​ទៅ ដែល​តាម​ព័ត៌មាន​ថា​ ដោយ​សារ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ ។

លោក​អធិការរង​ដែល​ស្លាប់​នេះ​ឈ្មោះ ឈឹ​ម វណ្ណ​នី អាយុ​៥២​ឆ្នាំ លោក​មានស្រុក​កំណើត​នៅ​ភូមិ​ក្របៅ ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា លោក​អធិការរង​ខណ្ឌដូនពេញ​រូប​នេះ​បម្រើការងារ​ជាង​៣០​ឆ្នាំ​មក​ហើយ និង​ត្រូវ​បាន​មន្ត្រី ក្រោម​ឱវាទ​កោតសរសើរ​ថា លោក​ជា​មេកោយ​ដ៏ល្អ​និង​ស្លូតបូត តែងតែ​យកអាសា​គេឯង​មិន​ដែល​ធ្វើ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​មួយ​ណា​ស្អប់​លោក ឡើយ តែ​លោក​មាន​ជំងឺ​ជា​ច្រើន​មុខ​ជាប់​នឹង​ខ្លួន ។ ប្រមាណ​ជា​៣​ទៅ​៤​ខែ​មុន លោក​ឈឺ​ធ្ងន់​បាន​សម្រាក​ព្យាបាល​មួយ​រយៈ​ក៏​ធូរស្បើយ ​និង​មាន​កម្លាំងកំហែង​ធ្វើការ​ជា​បន្ត ។

ជាក់ស្តែង នា​ល្ងាច​ថ្ងៃ​នោះ ​មាន​អ្នក​នៅ​ក្នុង​វត្ត​សារា​វ័​ន្ត​ប្រទះ​ឃើញ​លោក​ខ្យល់គរ​ដេក​ដួល​នៅ​ក្នុង​វត្ត ផ្អើល​ដល់​សមត្ថកិច្ច​អស់​មួយ​ខណ្ឌ​នាំ​គ្នា​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ តែ ជា​អកុសល​លោក​បាន​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ ។ សព​លោក​អធិការរង​រូប​នេះ ត្រូវ​បាន​ក្រុមគ្រួសារ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ