ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនចុះកម្ទេច…អាជ្ញាធរជូនដំណឹងហើយ តែ​ពលរដ្ឋថា«អត់សោះ»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ​មានការ​ប៉​ទង្គិច​គ្នា​បន្តិចបន្តួច ​រវាង​កម្លាំង​សមត្ថកិច្ច​ច្រុះ​និ​អ្នក​ភូមិ​២​គ្រួសារ បណ្ដាល​ឲ្យ​គ្រឿងចក្រ​១​គ្រឿង​ រង​ការ​ខូចខាត​បែក​កញ្ចក់​យ៉ាងដំណំ ដោយ​អាជ្ញាធរ​អះអាង​ថា​ត្រូវ​ប្រជាពលរដ្ឋ​ខាងលើ​គប់​និង​ដុំ​ថ្ម​ខណៈ​ពេល​ចុះ​ទៅ​អនុវត្ត​ការ​រុះរើ​របង​ផ្ទះ​របស់​ពួក​គាត់​ដែល​សង់​លយ​ចូល​ដី​វត្ត​ទទឹង​ប្រហែល​៣​ម៉ែត្រ​និង​បណ្ដោយ​ប្រហែល​ជាង​១០​ម៉ែត្រ​។​ មិនតែប៉ុណ្ណោះ​អាជ្ញាធរ​បាន​និយាយ​ថា មុន​និង​ចុះ​ប្រៃ​កណ្ដាប់ដៃ​ដែក​បែប​នេះ​ក៏​បាន​ជូនដំណឹង​ច្រើន​ដង​រួច​មក​ហើយ​តែ​ពួក​គាត់​មិន​ព្រម​អនុវត្ត​តាម​សោះ ។​ប៉ុន្តែ​ខណៈនោះ​មិន​បាន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​ត្រូវ​ទទួល​រង​គ្រោះ​ឡើយ​ហើយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​បាន​តបត​ជាមួយ​ពួក​គាត់​ឡើយ…

រាជធានី​ភ្នំពេញ​៖ ​មានការ​ប៉​ទង្គិច​គ្នា​បន្តិចបន្តួច ​រវាង​កម្លាំង​សមត្ថកិច្ច​ច្រុះ​និ​អ្នក​ភូមិ​២​គ្រួសារ បណ្ដាល​ឲ្យ​គ្រឿងចក្រ​១​គ្រឿង​ រង​ការ​ខូចខាត​បែក​កញ្ចក់​យ៉ាងដំណំ ដោយ​អាជ្ញាធរ​អះអាង​ថា​ត្រូវ​ប្រជាពលរដ្ឋ​ខាងលើ​គប់​និង​ដុំ​ថ្ម​ខណៈ​ពេល​ចុះ​ទៅ​អនុវត្ត​ការ​រុះរើ​របង​ផ្ទះ​របស់​ពួក​គាត់​ដែល​សង់​លយ​ចូល​ដី​វត្ត​ទទឹង​ប្រហែល​៣​ម៉ែត្រ​និង​បណ្ដោយ​ប្រហែល​ជាង​១០​ម៉ែត្រ​។​

មិនតែប៉ុណ្ណោះ​អាជ្ញាធរ​បាន​និយាយ​ថា មុន​និង​ចុះ​ប្រៃ​កណ្ដាប់ដៃ​ដែក​បែប​នេះ​ក៏​បាន​ជូនដំណឹង​ច្រើន​ដង​រួច​មក​ហើយ​តែ​ពួក​គាត់​មិន​ព្រម​អនុវត្ត​តាម​សោះ ។​ប៉ុន្តែ​ខណៈនោះ​មិន​បាន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​ត្រូវ​ទទួល​រង​គ្រោះ​ឡើយ​ហើយ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​បាន​តបត​ជាមួយ​ពួក​គាត់​ឡើយ ហើយ​បាន​ធ្វើការ​រុះរើ​កាយ​របង​ថ្ម​នោះ​ចេញ​ដោយ​ជោគជ័យ ។​ក្រោម​ការ​តវ៉ា​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ ដោយ​ពួក​គាត់​បាន​ចោទ​អាជ្ញាធរ​ថា​អត់​បាន​ជូនដំណឹង​ដល់​ពួក​គាត់​ជា​មុន​សិន ទើប​ពួក​គាត់​ប្រឆាំង​បែប​នេះ​។

ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ ក្នុង​វត្ត​ពោធិ៍​ស​ត្ថា​រាម​ហៅ​វត្ត​ពោធិ៍​ចិន​តុង ស្ថិត​នៅ​ក្នុងភូមិ​ប៉ប្រក​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ហើយ​កម្លាំង​ចម្រុះ​ខាងលើ​ក្រោម​ការ​ដឹកនាំ​ដោយ ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មន្ត្រី​ខណ្ឌ​សាលា​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួ​សារបាន​តាំងទី​លំនៅ​ជាប់​តាម​បណ្តោយ​របង​វត្ត​ពោធិ៍​ស​ត្ថា​រាម​ហៅ​វត្ត​ពោធិ៍​ចិន​តុង និង​ជិត​ផ្លូវ​រថភ្លើង ហើយ​ក៏​បាន​ទទួល​ការ​សម្បទាន​ដី​ពី​ព្រះសង្ឃ​ដែល​បាន​កាត់​ជូន​ទៅ​ឲ្យ​ពួក​គាត់​ដើម្បី​បាន​រស់នៅ​ថែម​ទៀត​ផង​។​

ប៉ុន្តែ​ពេល​នេះ​ឃើញ​ថា​អ្នកមួយ​ចំនួន​ធំ​មិន​បាន​លោភលន់​នោះ​ទេ​ព្រមទាំង​បាន​ថ្លែងអំណរគុណ​ដល់​ព្រះសង្ឃ​ផង​ដែរ ប៉ុន្តែ​មួយ​ចំនួន​តូច​គឺ​២​គ្រួសារ​ប៉ុណ្ណោះ​ដែល​លោភលន់​សង់​របង​រំលោភ​យក​ដី​វត្ត​ទើប​មាន​បញ្ហា​បែប​នេះ ហើយ​អ្នក​មិន​មានការ​ប៉ះពាល់​ដី​វត្ត​បាន​សុខ​ត​អាជ្ញាធរ​មិន​បាន​ប៉ះពាល់​ពួក​គាត់​ឡើយ​។​ដើម្បី​ទប់ស្កាត់​ភាព​អនាធិបតេយ្យ​ខាងលើ​ព្រះសង្ឃ​វត្ត​ពោធិ៍​ចិន​តុង​បាន​ប្ដឹង​។​ពេល​នោះ​អាជ្ញាធរ​មិន​បាន​ប៉ះ​ដៃ​យកដៃ​ប៉ះ​ជើង​យក​ជើង​ភ្លាម​ៗ​នោះ​ទេ​គឺ​បាន​ជូនដំណឹង​ឲ្យ​ពួក​គាត់​ធ្វើការ​រុះរើ​ចេញ​ដោយ​ខ្លួនឯង មិនតែប៉ុណ្ណោះ​ក៏​ធ្លាប់​បាន​ហៅ​ឲ្យ​ពួក​គាត់​ជួប​រក​ដំណោះស្រាយ​ជា​ច្រើន​ដង​មក​ហើយ ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​ស្ដាប់​និង​គេចវេស ទើប​ពេល​នេះ​អាជ្ញាធរ​ប្រើ​ធម៌​ក្ដៅ​រុះរើ​បែប​នេះ​តែ​ម្ដង​។

ប្រភព​ដដែល​បាន​បន្ត​ថា ខណៈនោះ​ពួក​គាត់​បាន​យំ​ស្រែក​និង​តវ៉ា​យ៉ាង​ខ្លាំង​មិន​ឲ្យ​វាយ​កម្ទេច​របង​ផ្ទះ​ឡើយ និង​បាន​ស្រែក​ជេរ​ព្រមទាំង​យក​ដុំ​ថ្ម​គប់​ទៅ​លើ​គ្រឿងចក្រ​បណ្ដាល​ឲ្យ​បែក​កញ្ចក់​រង​ការ​ខូចខាត​យ៉ាងដំណំ ។​ចំណែក​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោកប៉ា​ង​លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មន​បាន​ធ្វើការ​តបត​អ្វី​ឡើយ​ហើយ​បាន​អនុវត្ត​ការ​រុះរើ​រហូត​បាន​សម្រេច​ទើប​ដកថយ​។​មិន​តែ​ប៉ុ​ណ្ណោ​បាន​ប្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​តែ​គោរព​ច្បាប់​ទើបបាន​សុខ​មិន​ត្រូវធ្វើ​អ្វី​ខុសច្បាប់ រំលោភ​បំពាន​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​ទាំង​ឯកជន​និង​រដ្ឋ​ឬ​សាធារណៈ​នោះ​ឡើយ​ព្រោះ​វា​នាំ​ឲ្យ​កើត​បញ្ហា​ដល់​ខ្លួនឯង​មិន​ខាន​។

ចំណែក​អ្នក​ភូមិ​ទាំង​២​គ្រួសារ​នេះ​បាន​និយាយ​ថា ពួក​គាត់​មិន​បាន​រំលោភ​ក​ដី​វត្ត​នោះ​ទេ​គឺ​ព្រះសង្ឃ​ទៅ​វិញ​ទេ​ដែល​បាន​សង់​របង​បុក​ចូល​ក្នុងផ្ទះ​របស់​ពួក​គាត់​ហើយ​ពួក​គាត់​មាន​ប័ណ្ណកម្មសិទ្ធិ​ត្រឹមត្រូវ​ដែល​ចេញ​ដោយ​អាជ្ញាធរ​សង្កាត់​កា​កាប​។​ចំណែកឯ​ការ​សាងសង់​ទៀត​សោត​ក៏​មិនមែន​សង់​ដោយ​គ្មាន​ច្បាប់ទម្លាប់​អ្វី​ដែរ​គឺ​ពួក​គាត់​បាន​សុំ​ច្បាប់​សាងសង់​ពី​អាជ្ញារ​ត្រឹមត្រូវ​ហើយ​បើ​ដឹង​ថា​ខុសច្បាប់​និង​រំលោភ​ដី​វត្ត​ហេតុ​អ្វី​បានជា​អនុញ្ញាត​ឲ្យ​ពួក​គាត់​បុក​គ្រឹះ​សង់​រួច​មក​វាយ​កម្ទេច​ចោល​បែប​នេះ​ទៅ​វិញ?

អត្ថបទសរសេរ ដោយ