ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិសនី​កម្ពុជា នឹង​​ប្តូ​រវិ​ក័យ​ប័ត្រ​ទូទាត់​ភ្លើង​ប្រចាំខែ​ទៅ​ជា​ភាសា​ខ្មែរ​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អគ្គិសនី​កម្ពុជា នឹង​ផ្លាស់​ប្តូ​រវិ​ក័យ​ប័ត្រ​តម្លៃ​ទូទាត់​ភ្លើង​ជា​ភាសា​ខ្មែរ​នៅ​ដើមឆ្នាំ​ក្រោយ ។ នេះ​បើ​យោង​តាម​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អគ្គិសនី​កម្ពុជា នឹង​ផ្លាស់​ប្តូ​រវិ​ក័យ​ប័ត្រ​តម្លៃ​ទូទាត់​ភ្លើង​ជា​ភាសា​ខ្មែរ​នៅ​ដើមឆ្នាំ​ក្រោយ ។ នេះ​បើ​យោង​តាម​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា ។ លោក កែវ រតនៈ បាន​លើក​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា ​នា​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា អគ្គិសនី​កម្ពុជា​នឹង​ផ្លាស់​ប្តូ​រវិ​ក័យ​ប័ត្រ​សម្រាប់​ការ​ទូទាត់​ថវិកា​ភ្លើង​ប្រចាំខែ​ជា​ភាសា​ខ្មែរ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ងាយ​យល់​នឹង​ដឹង​ពី​ការ​ប្រើប្រាស់​នៅ​ដើមឆ្នាំ​២០២០​ខាង​មុខ​នេះ​។

លោក​អគ្គនាយក​អគ្គិសនី​កម្ពុជា ក៏​បាន​លើ​មូលហេតុ​ដែល​អគ្គិសនី​មិន​ទាន់​បាន​ផ្លាស់​ប្តូរ​នៅ​ក្នុងឆ្នាំនេះ ដោយ​សារ​តែ​ប្រព័ន្ធ​ទិន្នន័យ​សម្រាប់​ទូទាត់​ថវិកា​ប្រចាំខែ​នេះ បច្ចុប្បន្ន​នៅ​ជាប់​កុងត្រា​ជា​ប្រទេស​ណូ​វែ​ល​សេ​ឡង់​។ លោក​បញ្ជាក់​ថា «​យើងខ្ញុំ​បាន​កំពុង​កែ​វិ​ក័យ​ប័ត្រ​នេះ​ហើយ ប៉ុន្តែ​បញ្ហា​ដែល​ពិបាក​នោះ ប្រូ​ក្រាម​​នោះ​យើង​ទិញ​ពី​ប្រទេស​ណូ​វែ​ល​សេ​ឡង់ ហើយ​រាជរដ្ឋាភិបាល តាម​រយៈ​អគ្គិសនី​បាន​ទិញ​ប្រើប្រាស់​យូរហើយ នឹង​ជាប់​កុងត្រា​ជាមួយ​គេ ហើយ​ការ​កែប្រែ​ទៅ​ជា​អក្សរ​ខ្មែរ​មានការ​ពិបាក ព្រោះថា កម្មវិធី​នេះ​មិន​ទទួលស្គាល់​នឹង​កម្មវិធី​យូ​នី​កូដ​របស់​ខ្មែរ អុី​ចឹ​ង​ការ​កែប្រែ​មានការ​ពិបាក​»​។

យ៉ាងណា​ក្តី លោក​កែវ រតនៈ ក៏​បាន​គូសបញ្ជាក់​ថា «​ដោយសារ​មានការ​រីក​ចម្រើន​របស់​កម្ពុជា​យើង​មាន​ក្រុមហ៊ុន​មួយ​អាច​ធ្វើ​វិ​ក័យ​ប័ត្រ​នោះ​ជា​ភាសារ​ខ្មែរ​។ ក្រុមហ៊ុន​នេះ យក​ត​ម្រៃ​ថោក​ជាង​ក្រុមហ៊ុន​នៅ​ក្នុង​ប្រទេស​ណូ​វែ​សេ​ឡង់ អុី​ចឹ​ង​យើង​បាន​ដាក់​សាង​ល្បង​រួច​ហើយ ហើយនឹង​ដាក់​ដំណើរ​នៅ​ដើមឆ្នាំ​ក្រោយ គឺ​នឹង​ចេញ​វិ​ក័យ​ប័ត្រ​ថ្មី ដែល​មាន​ភាសា​ខ្មែរ​សឹងតែ​ទាំងអស់ លើកលែងតែ​ពាក្យ​បច្ចេកទេស ឬ​ខ្នាត​អគ្គិសនី​ទេ​« ។

សម្រាប់​វិ​ក័យ​ប័ត្រ​ថ្មី​នេះ​ដែរ លោក កែវ រតនៈ ក៏​បាន​ឲ្យ​ដឹង​ថា វិ​ក័យ​ប័ត្រ​នេះ​អ្នក​ប្រើប្រាស់​ភ្លើង​អាច​មើល​តម្លៃ​ចំណាយ​ប្រចាំខែ​ទាំង​តួលេខ​ចាស់ ខែ​មុន និង​តម្លៃ​បង់​សំរាម​អស់​ប៉ុន្មាន​។ លើស​ពី​នេះ វិ​ក័យ​ប័ត្រ​ថ្មី​នេះ​នឹង​ធ្វើ​លើស​ពី​វិ​ក័យ​ប័ត្រ​បច្ចុប្បន្ន ដោយ​ដាក់​រយៈពេល​ពី​ខែ ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ប្រៀបធៀប​គ្នា ពី​ខែ​មុន​ប្រើ​អស់​ប៉ុន្មាន ផង​ដែរ​។

លោក​បញ្ជាក់​ថា «​អុី​ចឹ​ង​វិ​ក័យ​ប័ត្រ​ថ្មី​នេះ យើង​កែ​ដាក់​ចំនួន​ទិន្នន័យ​ពី​ខែ​មុន ដែល​ប្រើ​ហើយ ឲ្យ​គាត់​ដឹង និង​ប្រៀ​ធៀប​ថា ការ​ប្រើប្រាស់​របស់​ជា​មធ្យម​អស់​ប៉ុន្មាន? ជាង​នេះ​ដាក់​តួលេខ​មុន​ៗ ដើម្បី​ឲ្យ​គាត់​យល់ និង​សន្សំ​សំចៃ​ក្នុង​ការ​ប្រើប្រាស់​ភ្លើង​ផង​ដែរ​»​។ ជាមួយ​គ្នា​នោះ​ដេរ​លោក​អគ្គនាយក​រដ្ឋ​ក៏​បាន​ឲ្យ​ដឹង​ថា ហេតុ​អ្វី​បានជា​យើង​មិន​ប្តូរ​បច្ចុប្បន្ន​នេះ ព្រោះ​យើង​កំពុង​ប្តូរ​ទិ​ន្និ​ន័យ​ពី​ទិន្នន័យ​ដែរ ទិញ​ពី​ប្រទេស​ណូ​វែ​ល​សេ​ឡង់ នៅ​ពេល​ប្តូរ​រួច​ហើយនឹង​ចេញ​នៅ​ដើមឆ្នាំ​ក្រោយ​។

សូម​ជម្រាប​ថា ការ​ឲ្យ​ដឹង​របស់​លោក កែវ រតនៈ បន្ទាប់​ពី​លោក ម៉​ម ប៊ុ​ន​នាង សមាជិក​រដ្ឋសភា​បាន​ចោទ​សួរ​តំណាង​រាជរដ្ឋាភិបាល​ចំពោះ​បញ្ហា​ភ្លើង​ដែល​ជា​ចំណុច​កង្វល់​ប្រជាពលរដ្ឋ​។ សមាជិក​ព្រឹទ្ធសភា​លោក ម៉​ម ប៊ុ​ន នាង បាន​សួរ​ចំណុច​ៗ​ដែល​ជា​កង្វល់​របស់​ប្រជារាស្ត្រ ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ភ្លើង​នា​ពេល​បច្ចុប្បន្ន​។ ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​នា​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា នេះ​។

លោក ម៉​ម ប៊ុ​ន​នាង​សមាជិក និង​ជា​អ្នកនាំពាក្យ​បាន​សួរ​ទៅ​កាន់​តំណាង​រាជរដ្ឋាភិបាល​ការ​ដាច់​ភ្លើង ហើយ​កុង​ទ័​រ​ភ្លើង​កើនឡើង? ​ស្នើ​ឲ្យ​មន្ត្រី​អគ្គិសនី​ចុះ​តាម​មូលដ្ឋាន​មួយ​ខែ​ជួប​ប្រជាពលរដ្ឋ​ម្តង គឺ​ពេល​ទៅ​ចុះ​កត់​ចំនួន​តួលេខ​កុង​ទ័​រ គួរ​ផ្តល់​យោបល់​ផង កុំ​ធ្វើ​ឫក និង​មាន​អ្នកខ្លះ​ពេល​ពលរដ្ឋ​ទៅ​ជិត​ភ័យ​ខ្លាច​សួរ​ទៅ​វិញ? អី​ញ្ចឹ​ង​សុំ​ធ្វើ​ទំនាក់ទំនង​ល្អ ហើយ​ធ្វើ​ជា​មន្ត្រី​បំរើ​រាស្ត្រ កុំ​ឆ្លើយ​ថា​ទេ នៅ​ពេល​ចុះ​កត់​កុង​ទ័​រ​ម្តង​ៗ ហើយ​ពលរដ្ឋ​សួរ​ថា ហេតុ​អ្វី​កុង​ភ្លើង​ខែ​នេះ​ឡើង បើ​មិនសូវ​ប្រើ​ផង ហើយ​ដាច់​ភ្លើង​ញឹក?

សូម​ឲ្យ​មន្ត្រី​ត្រួតពិនិត្យ​ភ្លើង​គាត់​នៅផ្ទះ​ផង ដោយសារ​ខ្លះ​មាន​បញ្ហា​ដោយសារ​មានការ​ឆ្លង​ដោយសារ​ខ្សែភ្លើង ឬ​ឆ្លង​ព្រី​ភ្លើង ជាដើម​។ លោក ម៉​ម ប៊ុ​ន​នាង បាន​ស្នើ​សុំ​យ៉ាង​ដូច្នេះ​ថា ក៏​ស្នើ​ដល់​មន្ត្រី​អគ្គិសនី​ជួយ​ផ្តល់​យោបល់​ដល់​ពលរដ្ឋ​ផង ឬ​បើ​ល្អ​ទៀត​សុំ​ឲ្យ​មន្ត្រី​មាន​ឧបករណ៍​សម្រាប់​ត្រួតពិនិត្យ​ភ្លើង​ផង ដាក់​ខ្សែភ្លើង​គាត់​ឆ្លង​ឬ​អត់ ហើយ​បើ​ឆ្លង​នៅ​កន្លែង​ណា​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ