ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹទ្ធសភា ៖ ពិភាក្សា និង​​​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​៣​បង្កើត​រោងចក្រ​អគ្គិសនី​ផ្គត់​ផ្គង់​​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក ព្រឹទ្ធសភា​បាន​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិភាក្សា និង​អនុម័ត​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៣​បង្កើត​រោងចក្រ​ផលិត​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​នៅ​កម្ពុជា​។ ការ​អនុម័ត​អនុ​ញ្ញាត​​ឲ្យ​ក្រុមហ៊ុន​ចំនួន​៣​ធ្វើការ​បង្កើត​រោងចក្រ​អគ្គិសនី បាន​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​ពិភាក្សា លើ​សេចក្តីព្រាងច្បាប់​ចំនួន​៥ នៅ​ព្រឹក​ថ្ងៃ​ទី​១១…

រាជធានី​ភ្នំពេញ ៖ ដូច​ជា​ការ​គ្រោងទុក ព្រឹទ្ធសភា​បាន​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិភាក្សា និង​អនុម័ត​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៣​បង្កើត​រោងចក្រ​ផលិត​អគ្គិសនី​សម្រាប់​ផ្គត់ផ្គង់​នៅ​កម្ពុជា​។ ការ​អនុម័ត​អនុ​ញ្ញាត​​ឲ្យ​ក្រុមហ៊ុន​ចំនួន​៣​ធ្វើការ​បង្កើត​រោងចក្រ​អគ្គិសនី បាន​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​ព្រឹទ្ធសភា​ពិភាក្សា លើ​សេចក្តីព្រាងច្បាប់​ចំនួន​៥ នៅ​ព្រឹក​ថ្ងៃ​ទី​១១ កក្កដា​២០១៩ ក្រោម​អធិបតីភាព​សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា និង​មានការ​ចូលរួម​ពី​សមាជិក សមាជិកា​ព្រឹទ្ធសភា​សរុប​៤៨​រូប នៃ​ចំនួន​សមាជិក​សភា​ទាំងមូល ដើម្បី​ពិនិត្យ និង​សម្រេច​លើក​របៀបវារៈ​ចំនួន​ដូច​ខាងក្រោម ៖

១- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋា​ភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន អេស​ភី អេ​ច​ភី (​ខេ​ម​បូ​ឌា​) ឯ​.​ក ទៅ​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៤​។

២- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្​ឋាភិបាល នៃ​ព្រះរាជាណាចក្រ កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្នេ​ថេ​ក រឺ​ញូ​វេ​ប៊​ល ឯ​.​ក ទៅ​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៤​។

៣- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋា​ភិបាល នៃ​ព្រះរាជាណាចក្រ កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្នេ​ថេ​ក ខូ អិ​ល​ធី​ឌី ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៤​។

៤- ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ស្តី​ពី វិធានការ​រដ្ឋ​ម្ចាស់​កំពង់​ផែ ដើម្បី​បង្ការ​ទប់ស្កាត់ និង​លុប​បំបាត់​ការ​នេសាទ​ខុសច្បាប់​គ្មាន​របាយការណ៍ និង​គ្មាន​ការ​អនុញ្ញាត​ទៅ​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៣ ព្រឹទ្ធសភា នីតិកាល​ទី​៤​។

៥- ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី ការ​អនុម័ត​យល់ព្រម​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ២០១៩ -២០២៣ ទៅ​ក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៧ ព្រឹទ្ធសភា នីតិកាល​ទី​៤៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ