ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ជ្រូករស់​នាំមកពី​វៀតណាម..!

4 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្តព្រៃវែង ៖ ជ្រូក​រស់​ចំនួន​១១​ក្បាល ត្រូវ​បាន​មន្ត្រី​គយ​និង​រដ្ឋាករ សហការ​ជាមួយនឹង​កម្លាំង​ស្នាក់​ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយចក្រី ចាប់​បាន​ខណៈ​ក្រុម​ឈ្មួញ​កំពុង​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​នាំ​ចូល​ពី​ប្រទេស​វៀតណាម បម្រុង​នាំ​យក​ទៅ​កាន់​ទីផ្សារ ដោយ​មិន​ខ្វល់​ពី​ព័ត៌មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្តស្វាយ រៀង​ជាប់​ព្រំប្រទល់​គ្នា​នោះ ហើយ​អ្វី​ដែល​ហួសចិត្ត​ទៀត​នោះ​គឺ​នៅ​វៀតណាម​ក៏​ផ្ទុះ​ជំងឺ​នេះ​ដែរ…

​ខេត្តព្រៃវែង ៖ ជ្រូក​រស់​ចំនួន​១១​ក្បាល ត្រូវ​បាន​មន្ត្រី​គយ​និង​រដ្ឋាករ សហការ​ជាមួយនឹង​កម្លាំង​ស្នាក់​ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បន្ទាយចក្រី ចាប់​បាន​ខណៈ​ក្រុម​ឈ្មួញ​កំពុង​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​នាំ​ចូល​ពី​ប្រទេស​វៀតណាម បម្រុង​នាំ​យក​ទៅ​កាន់​ទីផ្សារ ដោយ​មិន​ខ្វល់​ពី​ព័ត៌មាន​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅ​ខេត្តស្វាយ រៀង​ជាប់​ព្រំប្រទល់​គ្នា​នោះ ហើយ​អ្វី​ដែល​ហួសចិត្ត​ទៀត​នោះ​គឺ​នៅ​វៀតណាម​ក៏​ផ្ទុះ​ជំងឺ​នេះ​ដែរ និង​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​ហាម​មិន​ឱ្យ​នាំ​ចូល ។

សកម្មភាព​បង្ក្រាប​បទល្មើស​ខាងលើ​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​១៥នាទី​យប់​ថ្ងៃ​ទី​៩ ខែកក្កដា នៅ​ក្បែរ​ច្រករបៀងទួល​លោកយាយ ខាងជើង​ប៉ុស្តិ៍​យាម​របស់ សមត្ថកិច្ច​ប្រមាណ​៨០០​ម៉ែត្រ ក្នុង​ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច​។ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គយ​និង​រដ្ឋាករ​ច្រក​ទ្វារអន្តរជាតិ​បន្ទាយ​ចក្រី បានឱ្យ​ដឹង​ថា នា​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​៩ ខែកក្កដា ខណៈ​កំពុង​ដើរ​ល្បាត​នៅ​ក្បែ​បន្ទាត់​ព្រំដែន ស្រាប់តែ​ប្រទះ​ឃើញ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​របស់​ឈ្មួញ​ឈ្មោះ ភួង ធី ភេទ​ស្រី អាយុ​៤២​ឆ្នាំ កំពុង​ដឹក​ជ្រូក​រស់​ចំនួន​១១​ក្បាល ។

ពេល​ឃាត់​សួរនាំ ស្ត្រី​ជា​ម្ចាស់​ជ្រូក​បាន​ប្រាប់​ថា ជ្រូក​ទាំងនេះ​នាំ​ចូល​ពី​ប្រទេស​វៀតណាម​យក​ទៅ​កាប់​សាច់​លក់​នៅ​ផ្សារ​ទ្រា ទីរួមស្រុក​ព្រះស្តេច ប៉ុន្តែ​ពេល​សួរ​រក​លិខិតអនុញ្ញាត​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ បែរ
ជា​ថា អត់​មាន ទើប​មន្ត្រី​គយ​និង​រដ្ឋាករ ទាក់ទង​សុំ​ការសហការ​ពី​កម្លាំង​ស្នាក់​ការ​ច្រក​ទ្វា​អន្តរជាតិ​បន្ទាយ​ចក្រី ចាប់​ឃាត់​ជ្រូក​រស់​ទាំងនោះ និង​ធ្វើ​កំណត់ហេតុ​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​ពេទ្យសត្វ​ខេត្ត​នៅ​យប់​នោះ​តែ​ម្តង។

លោក ចិន វិសាល ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា សត្វ​ជ្រូករស់​ទាំង​១១​ក្បាល​នេះ មាន​ទម្ងន់​សរុប​១.១១៦​គីឡូក្រាម ត្រូវ​បាន​ឈ្មួញ​ឈ្មោះ ភួង ធី ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្វាយ​ទោល ឃុំ​ជៃ​កំពក ស្រុក​ព្រះស្តេច លួច​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ដោយ​ខុសច្បាប់ ។ បន្ទាប់​ពី​ត្រូវ​ចាប់​បាន សត្វ​ជ្រូក​ទាំងអស់​ត្រូវ​បាន​នាំយក​ទៅ​រក្សា​ទុក​នៅ​ទី​សត្តឃាត​អ្នក​លឿង ដើម្បីបូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​ឯ​រាជធានី​ភ្នំពេញ ។

ចំណែក​លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យ​ដឹង​ដែរ​ថា ចំពោះ​សត្វ​ជ្រូក​ទាំង​១១​ក្បាល​នេះ បើ​ក្រោយ​ពី​ពិនិត្យ​ឈាម​ទៅ​ឃើញ​ថា​មាន​ផ្ទុក​ជំងឺ នោះ​យើង​នឹង​ធ្វើការ​កម្ទេច​ចោល​តែ​ម្តង ប៉ុន្តែ​បើ​ពិនិត្យ​ឃើញ​ថា​មិន​មាន​ផ្ទុក​ជំងឺ​ទេ នោះ​យើង​នឹង​អនុវត្ត​វិធានការ​ផាកពិន័យ​ទៅ​តាម​ផ្លូវច្បាប់​ដែល​បាន​កំណត់ ។ (សម្រួលដោយ៖ស្រីណា)

អត្ថបទសរសេរ ដោយ