ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើការ​សុខ​ៗ​​ថា​មិន​ស្រួលខ្លួន​សុំ​ទៅ​មុន លុះ​ប្រពន្ធ​ទៅ​ផ្ទះ​បើកទ្វារ ពុទ្ធោ​​!​ មិន​នឹក​ស្មាន​​សោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​អត់​ដឹង​ថា មាន​វិបត្តិ​អ្វី​នៅ​ក្នុង​ចិត្ត​នោះ​ទេ ខណៈ​កំពុងធ្វើការ​នៅ​ក្នុង​រោងចក្រ​សុខ​ៗ​ប្រាប់​ប្រពន្ធ​ថា អត់​ស្រួ​ស​ខ្លួន​ទេ និង​សុំ​អ្នកគ្រប់គ្រង​ចេញ​ទៅ​ផ្ទះ​មុន ស្រាប់តែ​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ​តែ​ម្តង លុះ​ពេល​ប្រពន្ធ​ត្រឡប់​ទៅ​វិញ​បើកទ្វារ​ក៏​ប្រទះ​ឃើញ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​អត់​ដឹង​ថា មាន​វិបត្តិ​អ្វី​នៅ​ក្នុង​ចិត្ត​នោះ​ទេ ខណៈ​កំពុងធ្វើការ​នៅ​ក្នុង​រោងចក្រ​សុខ​ៗ​ប្រាប់​ប្រពន្ធ​ថា អត់​ស្រួ​ស​ខ្លួន​ទេ និង​សុំ​អ្នកគ្រប់គ្រង​ចេញ​ទៅ​ផ្ទះ​មុន ស្រាប់តែ​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុងផ្ទះ​តែ​ម្តង លុះ​ពេល​ប្រពន្ធ​ត្រឡប់​ទៅ​វិញ​បើកទ្វារ​ក៏​ប្រទះ​ឃើញ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ក្នុងផ្ទះ​លេខ​១២២ ផ្លូវលំ ស្ថិត​ក្នុងភូមិ​តា​កេរ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល (​ដែល​បាន​បំបែក​ចេញពី​ខណ្ឌពោធិ៍​សែន​ថ្មី​ៗ​នេះ​)​។

បុរស​រង​គ្រោះ​ខាងលើ​ឈ្មោះ ប៉ែន ស៊ី​ថា​ត អាយុ​៤៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ប្រពន្ធ កូនស្រី​២​នាក់ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុង​ឃុំ​កណ្តាល ស្រុក​ក្រូចឆ្មារ ខេត្តកំពង់​ចាម ។

បើ​តាម​ស្ត្រី​ជា​ប្រពន្ធ​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា កន្លង​មក ប្ដី​គាត់​ជា​មនុស្ស​ម្នាក់​ធម្មតា​ទេ ប៉ុន្តែ​ក្រោយមក​បាន​ជួប​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​ក្លាយទៅជា​មនុស្ស​ម្នាក់​ផ្សេង​ទៅ​វិញ ដោយ​មាន​ស្មារតី​ខុស​ប្លែក​ពី​ធម្មតា ។​លុះដល់ រសៀល​ថ្ងៃ​កើតហេតុ​ថ្ងៃ​ទី​១០ កក្កដា ខណៈ​ពេល​កំពុងធ្វើការ​សុខ​ៗ​ស្រាប់តែ​ប្រាប់​ថា មិន​ស្រួលខ្លួន ហើយ​បាន​សុំ​ច្បាប់​អ្នកគ្រប់គ្រង​ត្រឡប់​ទៅ​ផ្ទះ​មុន​។

ប្រពន្ធ​ជន​រង​គ្រោះ​បន្ត​ថា ពេល​នោះ​គាត់​មិន​នឹក​ស្មានថា ប្ដី​គិត​ខ្លី​ចង​.​ក​សម្លាប់​ខ្លួន​បែប​នេះ​សោះ លុះ​ពេល​ម៉ោង​កើតហេតុ​ខាងលើ គាត់​បាន​ចេញពី​ធ្វើការ​ចូល​ទៅ​ដល់​ផ្ទះ​បើកទ្វារ​ស្រាប់តែ​ប្រទះ​ឃើញ​ប្ដី​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ​។

នគរបាល​បាន​និយាយ​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នោះ​ហើយ ក​ម្លាំ​នគរបាល​ខណ្ឌ និង​នគរបាល​ប៉ុស្តិ៍ រួម​ជាមួយ​នគរបាល​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​ពិនិត្យ​កោសល្យ​វិច័យ ហើយ​រក​ឃើញ​ថា បុរស​ខាងលើ​ពិតជា​ចង​.​ក​សម្លាប់​ខ្លួន​មែន​។ (​កែសម្រួល​ដោយ ៖ បុប្ផា)

https://www.youtube.com/watch?v=-x2t9ihBbWg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ