ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឈ្មោះ​កូន​ទៅ​តាម​ក្បួនតម្រា​ពិតជា​មាន​ន័យ​ណាស់

4 ឆ្នាំ មុន

ខេ​មរ​នាម​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់​អ្នកប្រាជ្ញ​ទាំងឡាយ​លោក​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូនប្រុស​ស្រី​ឱ្យ​ខ្ពស់ត្រដែត រស់នៅ​ដោយ​សុភមង្គល ។ តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។ ឋាន​- តំបន់​, កន្លែង​, ទីតាំង​,…

ខេ​មរ​នាម​មាន​ន័យ​ប្រពៃ​ថ្លៃថ្លា​ណាស់​អ្នកប្រាជ្ញ​ទាំងឡាយ​លោក​បាន​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូនប្រុស​ស្រី​ឱ្យ​ខ្ពស់ត្រដែត រស់នៅ​ដោយ​សុភមង្គល ។

តទៅ​នេះ​ជា​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ឋាន​- តំបន់​, កន្លែង​, ទីតាំង​, ប្រទេស​, ទី​តម្កល់ ។ ជា​ឈ្មោះ​កូនប្រុស​ពិតជា​ខ្ពង់ខ្ពស់ ។

ឋានៈ​- អ្នកមាន​មុខងារ​ខ្ពង់ខ្ពស់​ក្នុង​សង្គម អ្នកមាន​ហេតុ​ទំនង​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន ។ សម​ទំនងជា​ឈ្មោះ​កូនប្រុស ។

ឋាន​ន្ទ​រ៍​- ជា​អ្នកមាន​កេរ្តិ៍ឈ្មោះ​។ អ្នកមាន​កិត្តិយស​ក្នុង​សង្គម ។

ឋានីយ​- អាន​ថា ឋា​នី​ឬ​ឋា​ណី ទី​សម្រាប់​សំណាក់ បាន​ដល់​មនុស្ស​ដែល​មានចិត្ត​ត្រជាក់ អ្នកផង​ទាំងពួង​ចូល​ចិត្ត​ស្រលាញ់​រាប់អាន ។ ជា​ឈ្មោះ​កូនស្រី​ពិតជា​ប្រសើរ ។

ឌិន​- គ្រឿង​វិចិត្រ​ដែល​ធ្វើ​ដោយ​ប្រាក់ មាស សម្រាប់​ប៉ាក់​ធ្វើ​ជា​គ្រឿង​លម្អ​ផ្សេង​ៗ ។ សម្រាប់​ដាក់​ឈ្មោះ​ឱ្យ​កូនប្រុស​នឹង​បានជា​អ្នក​ខ្ពង់ខ្ពស់ ។​នៅ​មាន​ត …

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ