ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេ! អា​ស៊ី​ផឹកស្រា​បៀរ​ច្រើន​ជាងគេ​លើ​ពិភពលោក

4 ឆ្នាំ មុន

ការ​ផឹកស្រា​បៀរ ៖ យោង​តាម​ការ​សិក្សា​មួយ​ថា អា​ស៊ី​តំណាង​ឲ្យ​ជិត​៤០%​នៃ​ការ​ផឹកស្រា​បៀរ​លើ​ពិភព​លោក គឺ​អស់​ដល់​ទៅ​៦៨០.០០០​លាន​លី​ត្រ​ក្នុង​១​ឆ្នាំ​។ ចិន​ផឹកស្រា​បៀរ​គិត​ជា​មធ្យម​តែ​៣០​លី​ត្រ ក្នុង​មនុស្ស​ម្នាក់ តែ​ចិន​មាន​ប្រជាជន​ច្រើន​ដែល​តំណាង​ឲ្យ​ទីផ្សារ​ស្រា​បៀរ​ដ៏​ធំ​។ បណ្ដា​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ទីផ្សារ​នោះ​។ ក្រោយ​រយៈពេល​ច្រើន​ទស​វត្ស…

ការ​ផឹកស្រា​បៀរ ៖ យោង​តាម​ការ​សិក្សា​មួយ​ថា អា​ស៊ី​តំណាង​ឲ្យ​ជិត​៤០%​នៃ​ការ​ផឹកស្រា​បៀរ​លើ​ពិភព​លោក គឺ​អស់​ដល់​ទៅ​៦៨០.០០០​លាន​លី​ត្រ​ក្នុង​១​ឆ្នាំ​។ ចិន​ផឹកស្រា​បៀរ​គិត​ជា​មធ្យម​តែ​៣០​លី​ត្រ ក្នុង​មនុស្ស​ម្នាក់ តែ​ចិន​មាន​ប្រជាជន​ច្រើន​ដែល​តំណាង​ឲ្យ​ទីផ្សារ​ស្រា​បៀរ​ដ៏​ធំ​។ បណ្ដា​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​ទីផ្សារ​នោះ​។

ក្រោយ​រយៈពេល​ច្រើន​ទស​វត្ស គ្របដណ្ដប់​ដោយ​ផលិតកម្ម​ឧស្សាហកម្ម ទីផ្សារ​ស្រា​បៀរ​ជួប​ប្រទះ​នឹង​របត់​មួយ​ជា​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ នៅ​អឹ​រ៉ុ​ប​និង​នៅ​សហរដ្ឋអាមេរិក ពួក​អ្នក​និយម​ស្រា​បៀរ ងាក​កាន់តែ​ខ្លាំង​ទៅ​រក​ស្រា​បៀរ​សិប្បកម្ម​ស្រស់​ថ្មី​ៗ ជា​ជាង​ស្រា​បៀរ​ឧស្សាហកម្ម​ដែល​មាន​ម៉ាក​យីហោ​ធំ​ៗ​។

បើ​គិត​ពី​កម្រិត​ពិភពលោក ទោះ​មាន​និន្នាការ​នោះ ក៏​ការ​ផលិត​ស្រា​បៀរ​ឧស្សាហកម្ម​នៅ​តែ​មាន​ស្ថេ​រ​ភាព​។ នៅ​អា​សី​ុ​ស្រា​បៀរ​កំពុង​ពេញ​និយម​។ យោង​តាម​ក្រុមហ៊ុនស្រា​បៀរ​បារាំង​ទាំងឡាយ​ថា លើ​ទីផ្សារ​ពិភពលោក​ស្រា​បៀរ​ត្រូវ​បាន​ផឹក​អស់​ប្រមាណ​ជា​២០០​ពាន់​លាន​លី​ត្រ​។ ទ្វីប​អា​ស៊ីតែ​មួយ​តំណាង​ឲ្យ​៤០%​នៃ​ការ​ផឹកស្រា​បៀរ​លើ​ពិភពលោក ចាប់ពី​ឆ្នាំ​២០២០​ទៅ​។

ក្រុមហ៊ុនផលិតស្រាបៀរ​ប្រេ​ស៊ី​ល​ជា​ម្ចាស់​របស់​ស្រា​បៀរ​STELLA ARTOIS CORONA និង​LEFFE​ក្នុង​ឆ្នាំ​២០១៨​សម្រេច​បានការ​លក់​ចេញ​ស្រា​បៀរ​ប្រភេទ​ទាំងនោះ​របស់​គេ ក្នុង​ទំហំ​ទឹកប្រាក់​៥៤,៦​ពាន់​លាន​ដុល្លារ ជាមួយ​ការ​លក់​នៅ​អា​ស៊ី​ឡើង​ដល់​ទឹកប្រាក់​៨,៤​ពាន់​លាន​ដុល្លារ ជា​តួលេខ​មួយ​ដែល​មានការ​កើនឡើង​៦,១%៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ