ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ស្នើ​អា​មេ​រិ​ក​លុប​ចោលការ​លក់​អាវុធ​

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៩​កក្កដា​បាន​ស្នើ​ដល់​សហរដ្ឋអាមេរិក ឲ្យ​លុប​ចោល​ជា​បន្ទាន់ការ​លក់​អាវុធ​របស់​ខ្លួន​ឲ្យ​ដល់​តៃវ៉ាន់ និង​កាត់់​ផ្ដាច់​ទំនាក់​ទំនាក់​យោធា​ជាមួយ​ដែន​កោះ​នោះ​។ យោង​តាម​ស៊ី​ន​ហួ​ថា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​GENG SHUANG​អះអាង​បែប​នេះ ជា​ប្រតិកម្ម​តប​ចំពោះ​គម្រោង​របស់​អា​មេ​រិ​ក លក់​អាវុធ​ឲ្យ​តៃវ៉ាន់​មាន​ទឹកប្រាក់​សរុប​២,២២​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់…

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៩​កក្កដា​បាន​ស្នើ​ដល់​សហរដ្ឋអាមេរិក ឲ្យ​លុប​ចោល​ជា​បន្ទាន់ការ​លក់​អាវុធ​របស់​ខ្លួន​ឲ្យ​ដល់​តៃវ៉ាន់ និង​កាត់់​ផ្ដាច់​ទំនាក់​ទំនាក់​យោធា​ជាមួយ​ដែន​កោះ​នោះ​។

យោង​តាម​ស៊ី​ន​ហួ​ថា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​GENG SHUANG​អះអាង​បែប​នេះ ជា​ប្រតិកម្ម​តប​ចំពោះ​គម្រោង​របស់​អា​មេ​រិ​ក លក់​អាវុធ​ឲ្យ​តៃវ៉ាន់​មាន​ទឹកប្រាក់​សរុប​២,២២​ពាន់​លាន​ដុល្លារ​ឲ្យ​តៃវ៉ាន់ ក្នុង​នោះ​រួម​មាន​រថក្រោះ​ធុន​M1A2 ABRAMS​និង​បណ្ដា​មី​ស៊ី​ល​ការពារ​អាកាស​ធុន​STINGER​។​លោក​GENG​ថ្លែង​ថា ការ​លក់​អាវុធ​របស់​សហរដ្ឋអាមេរិក​ឲ្យ​តៃវ៉ាន់ ជា​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ដល់​ច្បាប់​អន្តរជាតិ បណ្ដា​បទដ្ឋាន​សំខាន់​នានា​ក្នុង​ទំនាក់ទំនង​អន្តរជាតិ គោលការណ៍​ចិន​តែ​មួយ​និង​សេចក្ដី​ប្រកាស​រួម​៣​ចិន​-​អា​មេ​រិ​ក​។

បែប​នោះ​ជា​ការ​ជ្រៀតជ្រែក​ដ៏​កម្រោល​មួយ​ចូល​កិច្ចការ​ផ្ទៃក្នុង​ចិន ហើយ​បំផ្លាញ​អធិបតេយ្យភាព​និង​ផល​ប្រយោជន៍​នៃ​សន្តិសុខ​របស់​ចិន​។ ភាគី​ចិន​មិន​សប្បាយចិត្ត​ខ្លាំង​ហើយ​ប្រឆាំង​យ៉ាង​ម៉ឺង​ម៉ាត់ ចំពោះ​សកម្មភាព​បែប​នេះ​ហើយ​ធ្វើការ​តវ៉ា​ជា​មហោឡារិក​ចំពោះ​ភាគី​អា​មេ​រិ​ក​។

អ្នកនាំពាក្យ​រូប​នោះ​បន្ត​ថា តៃវ៉ាន់​ជា​ផ្នែក​មួយ​មិន​អាច​កាត់​ផ្ដាច់​បាន​នៃ​ដែនដី​ចិន​។ គ្មាន​នរណា​មួយ​អាច​មើល​ស្រាល ចំពោះ​ឆន្ទៈ​ខ្លាំងក្លា​និង​ការ​តាំងចិត្ត​មុតមាំ របស់​រដ្ឋាភិបាល​និង​ប្រជាជន​ចិន​ឡើយ ក្នុង​ការ​ថែរក្សា​អធិបតេយ្យភាព​ជាតិ​និង​បូរណភាព​ដែនដី ហើយ​ប្រឆាំង​ការ​ជ្រៀតជ្រែក​របស់​បរទេស​។

លោក​គូសបញ្ជាក់​ថា ចិន​ស្នើ​ដល់​សហរដ្ឋអាមេរិក​ឲ្យ​គោរព​កិច្ចសន្យា​របស់​ខ្លួន ទាក់ទិន​ដល់​គោលការណ៍​ចិន​តែ​មួយ​និង​សេចក្ដី​ប្រកាស​រួម​៣​ចិន​-​អា​មេ​រិ​ក លុប​ចោល​ជា​បន្ទាន់ការ​លក់​អាវុធ​របស់​ខ្លួន​ដែល​គ្រោង​ឲ្យ​ដល់​កោះ​តៃវ៉ាន់ ហើយ​កាត់​ផ្ដាច់ទំនាក់ទំនង​យោធា​ជាមួយ​តៃវ៉ាន់ ដើម្បី​ចៀសវាង​ដល់​ការ​បំផ្លាញ​ថែម​ទៀត​ទំនាក់ទំនង​ទ្វេភាគី ព្រមទាំង​សន្តិភាព​និង​ស្ថេ​រ​ភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ