ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំខ្លួន​ឃាតកនៅ​ក្រុង​ទុកសុន​រដ្ឋ​អារីហ្សូណាឡើង​តុលាការ

13 ឆ្នាំ មុន

ជន​ឈ្មោះ JARED LEE LOUGHNER ​ជា​យុវ​ជន​ម្នាក់​ទទួល​ការ​ចោទប្រកាន់​ពីបទ​បា.ញ់​ប្រហារ​កាលពីថ្ងៃទី៨ មករា ​​កន្លងមកនេះ​លើ​មនុស្ស​២០នាក់​ក្នុង​ឱកាស​នៃកិច្ច​ប្រជុំ​ជា​សា​ធា​រណៈ​មួយ ​នៅ​ទីក្រុង​ទុក​សុន រដ្ឋ​​អារីហ្សូណា បណ្តាល​​ឱ្យ​មនុស្ស​ស្លា.ប់​៦​នាក់​ និង​របួស​១៤​នាក់​​ក្នុង​នោះ​មាន​សមាជិកាសភា​នៃគណបក្ស​ប្រជា​ធិបតេយ្យ​ លោកស្រី GABRIELLE GIFF-ORDS ​ផង​ត្រូវ​បាន​គេ​នាំឡើង​តុលា​ការ​នៅ​​ក្រុង PHOENIX ជាលើកដំបូង​កាលពី​ថ្ងៃទី១០​មករា ។

ជន​ឈ្មោះ JARED LEE LOUGHNER ​ជា​យុវ​ជន​ម្នាក់​ទទួល​ការ​ចោទប្រកាន់​ពីបទ​បាញ់​ប្រហារ​កាលពីថ្ងៃទី៨ មករា ​​កន្លងមកនេះ​លើ​មនុស្ស​២០នាក់​ក្នុង​ឱកាស​នៃកិច្ច​ប្រជុំ​ជា​សា​ធា​រណៈ​មួយ​នៅ​ទីក្រុង​ទុក​សុន រដ្ឋ​​អារីហ្សូណា បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​៦​នាក់​ និង​របួស​១៤​នាក់​​ក្នុង​នោះ​មាន​សមាជិកាសភា​នៃគណបក្ស​ប្រជា​ធិបតេយ្យ​លោកស្រី GABRIELLE GIFF-ORDS ​ផង​ត្រូវ​បាន​គេ​នាំឡើង​តុលា​ការ​នៅ​​ក្រុង PHOENIX ជាលើកដំបូង​កាលពី​ថ្ងៃទី១០​មករា ។
បណ្តា​តំណាង​អយ្យ​ការ​សហព័ន្ធ​ធ្វើ​ការ​ចោទ​​ប្រកាន់​​លើ​រូប​គេពីបទ​ឧក្រិដ្ឋ​ចំនួន​៥ ជាពិសេស​​​ការប៉ុនប៉ង​ធ្វើ​ឃាត​ប្រឆាំង​លោកស្រី​ GABRI-ELLE GIFFORDS ។ LOUGHNER  ​អាយុ​២២​ឆ្នាំ ​បាន​ដើរ​ចូល​បន្ទប់​តុលា​ការ​ដោយងើប​ក្បាល​​ខ្ពស់​។ រូបគេ​ពុំ​បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​ឡើយ ក៏ប៉ុន្តែ​បានឆ្លើយ​តបដោយ​សំលេង​
ខ្លាំងៗចំពោះ​ការ​ចោទ​សួរ​ទាំងឡាយ​ដល់​រូប​គេ​។ ជន​នេះ​និយាយ​ថា រូបគេ​ពិត​ជា​ដឹង​ច្បាស់​​ណាស់​​ពីការ​ដាក់បន្ទុក​ប្រឆាំង​ខ្លួន ។ ​មេ​ធា​វី​មួយ​រូប​ធានា​ការពារ​ដល់គេហើយចៅ​ក្រម​បាន​​សំរេច​ថា ជនជាប់​ចោទ​នឹង​ត្រូវ​ឃុំខ្លួនរហូត​ដល់​មាន​បទ​បញ្ជា​ថ្មី ។
ពួក​អ្នក​ស៊ើប​អង្កេត​​បានរកឃើញ​នៅផ្ទះ​របស់​ខ្មាន់កាំ​ភ្លើង​នូវ​ឯ​កសារ​មួយ​ដែល​បង្ហាញ​ថា យុវ​ជន​រូបនេះ​គ្រោង​សម្លាប់​សមាជិកាសភា​រូប​នោះ ។ ការបាញ់​ប្រហារ​នោះ​បណ្តាល​ឱ្យ​មាន​ភាព​ក្តុកក្តួល​នៅ​សហរដ្ឋ​អាមេរិក​ដោយ​ប្រធា​នាធិបតី​លោកបារ៉ាក់ អូបាម៉ា បានប្រកាស​ពីការ​ស្មឹង​ស្មា​ធិមួយ​ដើម្បី​គោរព​វិញ្ញាណក្ខ័ន្ធបណ្តា​ជន
រ​ងគ្រោះ ៕