ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អាត​សាច់.សខ្ចីញ៉េញ…ម្តេចក៏គិតខ្លីម្ល៉េះ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មិនដឹង​ថា ​មានវិបត្តិ​អ្វី​ទេ បាន​ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​ច្រាំងទន្លេ​ជ្រោយ ចង្វា​ត្រើយ​ខាងកើត តែ​នៅ​ពេលលោត​ទៅ ​ក៏​ទើរ​នៅ​គុម្ព​ត្រែង​និង​រង​របួស ។ ហេតុការណ៍​នេះ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​មិនដឹង​ថា ​មានវិបត្តិ​អ្វី​ទេ បាន​ទៅ​លោតទឹក​សម្លាប់​ខ្លួន​នៅ​ច្រាំងទន្លេ​ជ្រោយ ចង្វា​ត្រើយ​ខាងកើត តែ​នៅ​ពេលលោត​ទៅ ​ក៏​ទើរ​នៅ​គុម្ព​ត្រែង​និង​រង​របួស ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៩ ខែកក្កដា នៅ​តាម​ផ្លូវ​មាត់ទន្លេ​ចំណុច​ផ្លូវ​ទៅ​សណ្ឋាគារ​សុខា ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។ ស្ត្រី​ដែល​លោតទឹក​ប៉ង​សម្លាប់​ខ្លួន​នេះ​ឈ្មោះ ស្រី​ចិន អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។

តាម​អ្នក​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​ឃើញ​ស្ត្រី​រូប​នេះ​មិនដឹង​ថា​ មាន​វិបត្តិ​អ្វី​ទេ បាន​ជិះ​ម៉ូតូ​កង់​បី​មក​ឈប់​នៅ​មាត់ទន្លេ​ត្រើយ​ខាងកើត រួច​ផឹកស្រា​ក្រឡុក​ហើយ​មួយសន្ទុះ​ក្រោយមក​ ក៏​លោត ទឹក​សម្លាប់​ខ្លួន​តែ​ម្តង ។ ប៉ុន្តែ​ជា​គ្រោះល្អ ពេល​លោត​នោះ មិន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកទន្លេ​ទេ​គឺ​ទៅ​ទើរ​ចំ​គុម្ព
ត្រែង​ បណ្តាល​ឱ្យ​រង​របួស​រហូត​សន្លប់ និង​ចេញឈាម​តាម​ច្រមុះ​ផង ។

ករណី​នេះ ធ្វើ​ឲ្យ​ផ្អើល​ទៅ​ដល់​នគរបាល​ប៉ុស្តិ៍​ជ្រោយចង្វា និង​បងប្អូន​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​សង្គ្រោះ​ដោយ​យក​ខ្សែ​ចង​ទាញ​ឡើង​លើ​ច្រាំង​វិញ ទើប​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ហុង​ហាក់ មក​ដឹក​យក​ទៅ​ព្យាបាល ។ ក្រោយ​ពេល​កើតហេតុ បងប្អូន​សាច់ញាតិ​ស្ត្រី​រូប​នេះ​បាន​មក​ដល់ និង​ឡើង​ទៅ​ជិះ​ក្នុង​រថយន្ត​សង្គ្រោះ​ជាមួយ​ព្រោះ​ខ្លាច​មាន​បញ្ហា​តាមផ្លូវ ៕ ​

អត្ថបទសរសេរ ដោយ