ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ឧស្សាហ៍​គេង​មិន​លក់​

4 ឆ្នាំ មុន

ឧស្សាហ៍​គេង​មិន​លក់​មែន​ទេ? ​បើ​ពិបាក​គេង​លក់​អ្នក​គួរ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គា​ស រួម​ទាំង​អាហារ​ភេសជ្ជៈ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​ដូច​ជា​មាន​ផ្ទុក​ជាតិ​អាស៊ីត​អាហារ​ហឹរ​ដែល​អាច​បង្ក​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ពិសេស​កំឡុង​ពេល​ល្ងាច ឬ​មុន​ពេល​ចូល​គេង​។​ទោះជា​យ៉ាងណា​ការ​គេង​មិន​លក់​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ផង​ដែរ​។ ថា​តើ​បញ្ហា​សុខភាព​អ្វី​ខ្លះទៅ​ដែល​អាច​បង្ក​អាកា​រៈគេង​មិន​លក់? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​សុខភាព​ដែល​បង្ក​អោយ​គេង​មិន​លក់…

ឧស្សាហ៍​គេង​មិន​លក់​មែន​ទេ? ​បើ​ពិបាក​គេង​លក់​អ្នក​គួរ​បញ្ឈប់​ការ​ទទួលទាន​កាហ្វេ ភេសជ្ជៈ​កំប៉ុង​មាន​ជាតិ​ហ្គា​ស រួម​ទាំង​អាហារ​ភេសជ្ជៈ​ផ្សេង​ទៀត​ដែល​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​ដូច​ជា​មាន​ផ្ទុក​ជាតិ​អាស៊ីត​អាហារ​ហឹរ​ដែល​អាច​បង្ក​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ ពិសេស​កំឡុង​ពេល​ល្ងាច ឬ​មុន​ពេល​ចូល​គេង​។​ទោះជា​យ៉ាងណា​ការ​គេង​មិន​លក់​ក៏​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ផង​ដែរ​។ ថា​តើ​បញ្ហា​សុខភាព​អ្វី​ខ្លះទៅ​ដែល​អាច​បង្ក​អាកា​រៈគេង​មិន​លក់? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​សុខភាព​ដែល​បង្ក​អោយ​គេង​មិន​លក់ ៖

១. ស្ត្រេ​ស ៖ ភាព​ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​អាច​ជា​មូលហេតុ​ចម្បង​បំផុត​មួយ​នៃ​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេង​ៗ​ពាក់ព័ន្ធ​ជាមួយ​ការ​គេង​។ អ្នក​អាច​នឹង​ជួប​ប្រទះ​បញ្ហា​នៃ​ជំងឺ​គេង​មិន​លក់ ប្រសិនបើ​អ្នក​ស្ត្រេ​ស​ជាប់​ជា​ប្រចាំ​រយៈពេល​យូរ​។ អ្វី​ដែល​គួរ​អោយ​ព្រួយបារម្ភ​ថែម​ទៀត​នោះ គឺ​ការ​គេង​មិន​គ្រប់គ្រាន់​ជះ​ឥទ្ធិពល​មិន​ល្អជា​ច្រើន​ចំពោះ​សុខភាព​។ នៅ​ពេល​ថ្នាំ​គេង​លក់​មិន​អាច​ជួយ​អ្វី​អ្នក​បាន​ទៀត​នោះ វា​ដល់​ពេល​ដែល​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ហើយ​។

២. ជំងឺ​ថប់​បារម្ភ ៖ ការ​គេង​មិន​លក់​ជា​រោគ​សញ្ញា​ទូទៅ​បំផុត​មួយ​នៃ​ជំងឺ​ថប់​បារម្ភ​។ ទោះជា​យ៉ាងណា​អ្នក​គួរ​ព្យាយាម​យកឈ្នះ​លើ​បញ្ហា​នេះ​ឱ្យ​បាន​។ កង្វះ​នៃ​ការ​គេង​អាច​បង្កើន​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស​ដែល​ធ្វើ​ឱ្យ​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​យ៉ាប់​ឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​។

៣. ជំងឺ​ធ្លាក់​ទឹកចិត្ត ៖ ផលវិបាក​មួយ​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺ​ការ​គេង​មិន​លក់​។ ហើយ​នៅ​ពេល​អ្នក​មិន​បាន​គេង​សោះ​នោះ អ្នក​នឹង​មាន​អារម្មណ៍​មិន​ស្រួល​ដែល​អាច​ធ្វើ​ឲ្យ​បញ្ហា​នៃ​ការ​ធ្លាក់​ទឹកចិត្ត​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​។ លើស​ពី​នេះ​ទៅ​ទៀត នៅ​ពេល​អ្នក​គេង​មិន​បាន​គ្រប់​នោះ​អ្នក​ប្រាកដជា​ងាយ​នឹង​មាន​អារម្មណ៍​សោក​សៅ​មិន​សប្បាយចិត្ត​នៅ​ថ្ងៃ​បន្ទាប់​។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​សាកលវិទ្យាល័យ Binghamton សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ ២០១៤ បាន​បង្ហាញ​ថា អ្នក​ដែល​ចូល​គេង​យប់​ជ្រៅ​ច្រើន​តែ​មានគំនិត ឬ​ការ​គិត​អវិជ្ជមាន ហើយ​ការ​គិត​បែប​នេះ​ច្រើន គឺ​តែង​ផ្សារ​ភ្ជាប់​នឹង​ការ​វិវត្តន៍​ទៅ​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​។

៤. ការ​អស់​រដូវ ៖ ស្ត្រី​សឹងតែ​គ្រប់​រូប​មានការ​ព្រួយបារម្ភ​ពី​ថ្ងៃ​ដែល​ការ​អស់​រដូវ​ឈាន​មក​ដល់​។ នោះ​ក៏​ព្រោះតែ​បញ្ហា​នេះ​អាច​បង្ក​អាកា​រៈ​គួរ​អោយ​រំខាន​ជា​ច្រើន រួម​ទាំង​ការ​គេង​មិន​លក់​។ ហេតុ​អ្វី​ទើប​ស្ត្រី​អស់​រដូវ​ពិបាក​ក្នុង​ការ​គេង​លក់? នោះ​ក៏​ព្រោះតែ​ពួក​គេ​ត្រូវ​ជួប​ប្រទះ​បញ្ហា​បែកញើស​ច្រើន ឬ​អារម្មណ៍​ក្ដៅ​ភាយ​ដែល​ជា​រោគ​សញ្ញា​ទូទៅ​បំផុត​នៃ​ការ​អស់​រដូវ​។

៥. ច្រាល​ទឹក​អាស៊ីត​ក្រពះ ៖ បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​នឹង​បង្ក​អាកា​រៈ​គួរ​អោយ​រំខាន​ជា​ច្រើន​រួម​មាន​ក្រហាយ​ទ្រូង ចង្អោរ​ចង់​ក្អួត វិលមុខ ក្អួត ភើរ ព្រមទាំង​ក្អក​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​គេង​របស់​អ្នក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ