ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបមន្ត​ពិសេស​អាច​សម្រក​៩​គីឡូក្រាម​ក្នុង​រយៈពេល​១​ខែ​បាន

4 ឆ្នាំ មុន

មនុស្ស​យើង​ភាគច្រើន​តែងតែ​ប្រើប្រាស់​វិធី​ធម្មជាតិ​ជា​ប្រភព​ដ៏​សំខាន់​ដើម្បី​ព្យាបាល​ជំងឺ​នានា​។ អ្វី​ដែល​ជា​ភាព​ខុស​គ្នា​រវាង​ការ​ប្រើ​ឱសថ និង​ថ្នាំ​ធម្មជាតិ គឺ​វា​មាន​តម្លៃ​ថោក​ជាង ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​ច្រើន​ទៀត​។​នៅ​ពេល​នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​ក្បួន​ធ្វើ​ភេសជ្ជៈ​ធម្មជាតិ​មួយ​ដែល​អាច​ជួយ​សម្រក​ទម្ងន់​បាន​រហូត​ដល់ ៩​គីឡូក្រាម នៅ​ពេល​ប្រើប្រាស់ និង​អនុវត្ត​វា​បាន​មួយ​ខែ​។ គ្រឿងផ្សំ ៖…

មនុស្ស​យើង​ភាគច្រើន​តែងតែ​ប្រើប្រាស់​វិធី​ធម្មជាតិ​ជា​ប្រភព​ដ៏​សំខាន់​ដើម្បី​ព្យាបាល​ជំងឺ​នានា​។ អ្វី​ដែល​ជា​ភាព​ខុស​គ្នា​រវាង​ការ​ប្រើ​ឱសថ និង​ថ្នាំ​ធម្មជាតិ គឺ​វា​មាន​តម្លៃ​ថោក​ជាង ហើយ​មិន​ប៉ះពាល់​ដល់​សុខភាព​ច្រើន​ទៀត​។​នៅ​ពេល​នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​ក្បួន​ធ្វើ​ភេសជ្ជៈ​ធម្មជាតិ​មួយ​ដែល​អាច​ជួយ​សម្រក​ទម្ងន់​បាន​រហូត​ដល់ ៩​គីឡូក្រាម នៅ​ពេល​ប្រើប្រាស់ និង​អនុវត្ត​វា​បាន​មួយ​ខែ​។

គ្រឿងផ្សំ ៖

១-គ្រាប់​ជី​មួយ​ស្លាបព្រា​បាយ
២- ទឹកក្រូច​ឆ្មា​មួយ​ផ្លែ
៣- ទឹក​មួយ​កែវ​កន្លះ
៤- ទឹកឃ្មុំ​មួយ​ស្លាបព្រា​បាយ

របៀប​ធ្វើ ៖

ដំបូង​ឡើយ ចូរ​យក​គ្រាប់​ជី​ត្រាំ​ក្នុង​ទឹក​មួយ​ម៉ោង​ដើម្បី​រីក​សិន​។ បន្ទាប់​មក​ចាក់ទឹក​ចេញ ហើយ​ចាក់ទឹក ទឹកឃ្មុំ ក្រូចឆ្មា និង​ទឹក​ចូល​។ បន្ទាប់​មក​ចូល​យក​របស់​ទាំងនេះ​ដាក់​ក្នុង​ម៉ាស៊ីន​កិន​រហូត​ដល់​ក្លាយជា​ល្បាយ​តែ​មួយ​។ ចូរ​ញ៉ាំ​ល្បាយ​នេះ​ជា​រៀង​រាល់​ព្រឹក (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ