ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ស្ទើរ​ប្រេះ​ទ្រូង ! កូន​៣​នាក់​បាន​ពុល​ពង​គីង្គក់​បណ្តាល​ឲ្យ​ស្លា.ប់​ម្នាក់

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កុមារី​រង​គ្រោះ​៣​នាក់​បងប្អូន​បង្កើត​បាន​នាំ​គ្នា​យក​គីង្គក់​ទៅ​ធ្វើ​ម្ហូប​ដែល​ឪពុក​ចាប់​បាន​យក​មក​ទុក ស្រាប់តែ​ចំ​គីង្គក់​មាន​ពង​ទើប​ពុល​ពង​គីង្គក់​ទាំង​៣​នាក់​បងប្អូន បណ្តាល​ឱ្យ​ស្លាប់​បងស្រី​ម្នាក់ ខណៈ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​ប្អូនស្រី​២​នាក់​ទៀត​ពុល​តិចតួច​(​ស្រាល​) ដែល​ជា​(​កូនភ្លោះ​) ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​រសៀល​ថ្ងៃ​ទី​៩…

ខេត្តសៀមរាប ៖ កុមារី​រង​គ្រោះ​៣​នាក់​បងប្អូន​បង្កើត​បាន​នាំ​គ្នា​យក​គីង្គក់​ទៅ​ធ្វើ​ម្ហូប​ដែល​ឪពុក​ចាប់​បាន​យក​មក​ទុក ស្រាប់តែ​ចំ​គីង្គក់​មាន​ពង​ទើប​ពុល​ពង​គីង្គក់​ទាំង​៣​នាក់​បងប្អូន បណ្តាល​ឱ្យ​ស្លាប់​បងស្រី​ម្នាក់ ខណៈ​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ និង​ប្អូនស្រី​២​នាក់​ទៀត​ពុល​តិចតួច​(​ស្រាល​) ដែល​ជា​(​កូនភ្លោះ​) ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែកក្កដា​នេះ ។

ចំណែក​បងស្រី​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ចេញពី​មន្ទីរពេទ្យ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ដែល​ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​ចិត្ត​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៧ ខែកក្កដា​នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រកៀត ឃុំ​មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប ។

បើ​តាម​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា​ថា ក្រោយ​ទទួល​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែកក្កដា​នេះ ទើប​លោក​បានឱ្យ​កម្លាំង​នគរបាល​ជំនាញ​សហការ​ជាមួយ​ការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ និង​គ្រូពេទ្យ​មណ្ឌល​ឃុំ​សសរស្តម្ភ​ចុះ​ស្រាវជ្រាវ និង​ពិនិត្យ​សាកសព​ក្មេង​ស្រី​ឈ្មោះ ធឿ​ន គិ​ម​សាន រួច​មក បាន​សន្និដ្ឋាន​ថា ពិតជា​ពុល​ពង​គីង្គក់ បណ្តាល​ឱ្យ​ស្លាប់​មែន ។

លោក​បាន​បញ្ជាក់​ថា កុមារី​ទាំង​០៣​នាក់​ដែល​ពុល​ពង​គីង្គក់​នោះ​មាន​ទី​១-​ឈ្មោះ ធឿ​ន គិ​ម​សែ អាយុ​៩​ឆ្នាំ (​ត្រូវជា​បង​បង្កើត​) បាន​ស្លាប់ ។ ទី​២-​ឈ្មោះ ធឿ​ន គិ​ម​សែន អាយុ​៦​ឆ្នាំ និង​ទី​៣-​ឈ្មោះ ធឿ​ន គិ​ម​សាន អាយុ​៦​ឆ្នាំ (​អ្នក​ទាំង​២​ជា​កូនភ្លោះ​) មុខរបរ​សិស្ស រស់នៅ​ភូមិ​ត្រកៀត ឃុំ​មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប ។ លោក​បញ្ជាក់​ទៀត​ថា កុមារី​ទាំង​៣​នាក់​បងប្អូន​បង្កើត​បាន​នាំ​គ្នា​ចាប់​សត្វ​គីង្គក់ យក​មក​វ៉ៃ​ធ្វើ​ម្ហូប​ដែល​ឪពុក​ចាប់​បាន​យក​មក​ប្រស់​ទុក ហើយ​បងស្រី (​ធឿ​ន គិ​ម​សែ​) បាន​យក​ទៅ​អា​រក​គីង្គក់ និង​ប្រ​លាត់​ស្បែក​បាន​ចំនួន​៦​ក្បាល ក្នុង​នោះ​មាន​គីង្គក់​ពង​២​ក្បាល បន្ទាប់​មក​យក​សាច់​គីង្គក់ និង​ពង​ទៅ​ចៀន​សាប​ពុំ​បាន​ប្រឡាក់​គ្រឿង​ទេ ដើម្បី​យក​មក​ហូប ។

លុះ​ក្រោយ​ហូប​រួច​បាន​មួយសន្ទុះ ស្រាប់តែ​ប្អូន​ឈ្មោះ ធឿ​ន គិ​ម​សាន មាន​អាកា​រៈ​ឈឺពោះ​ត្រូវ​បាន​លោកយាយ​ជួយ​លាប​ប្រេងកូឡា និង​រីត​ពោះ ប៉ុន្តែ​មិន​បាត់​បែរជា​ក្អួត​ចេញ​ពង​គីង្គក់​ជា​ច្រើន​ឡើង​ទន់​ខ្លួន ក្រោយមក​ត្រូវ​បាន​ឪពុក​ជូន​ទៅ​សង្គ្រោះ​ដល់​មន្ទី​ពេទ្យ​កុមារ (​គន្ធ​បុប្ផា​ខេត្តសៀមរាប​) ចំណែក​២​នាក់​ទៀត​ឈ្មោះ ធឿ​ន គិ​ម​សែ និង ធឿ​ន គិ​ម​សែន (​កូនភ្លោះ​) មាន​អាកា​រៈ​ពុល​ក្អួត​តិចតួច​ក៏​បាន​ជូន​ទៅ​សង្គ្រោះ​ដល់​ពេទ្យ​គន្ធ​បុប្ផា​ទាំងអស់​គ្នា​ដែរ លុះ​ម៉ោង​ប្រហែល​ជាង​១២​យប់ ឈាន​ចូល​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ ស្រាប់តែ​កុមារី​ឈ្មោះ ធឿ​ន គិ​ម​សាន រើ​ប្រកាច់ បណ្តាល​ឱ្យ​ស្លាប់​ក្នុង​មន្ទី​ពេទ្យ​គន្ធ​បុប្ផា​តែ​ម្តង ។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​ស្រុក​ពួក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កូនស្រី​២​នាក់​ដែល​ជា​កូនភ្លោះ​នោះ​បានជា​សេះ​ស្បើយ​ហើយ ព្រមទាំង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ចំណែក​កូន​បង​ដែល​បាន​ស្លាប់​នោះ​កំពុង​តែ​ធ្វើ​បុណ្យសព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ